បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាបានទទួលរងនូវឥទ្ធិពល
ប្រព័ន្ធសម្ពាធទាប និងខ្យល់ព្យុះជាច្រើននាពេលកន្លងមក
នៅថ្ងៃទី ២១ វិច្ឆិកានេះ ក្រសួងធនធានទឹក
និងឧតុនិយមបានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយស្តីពី
ស្ថានភាពសីតុណ្ហភាពអប្បបរមានៅប្រទេសកម្ពុជា។សេចក្តីជូន
ដំណឹងបានបញ្ជាក់ថា មកដល់ថ្ងៃទី២១ វិច្ឆិកានេះ
ជ្រលងសម្ពាធខ្ពស់ ស៊ីបេរី និងមូសុងឦសាន
បានចាប់ផ្តើមមានឥទ្ធិពលមកលើប្រទេសកម្ពុជា
ហើយបាតុភូតធម្មជាតិនេះ
នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើប្រទេសកម្ពុជា
ចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ២១៣ រហូតដល់ពាក់កណ្តាលខែ
មករា ឆ្នាំ២០១៤។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុក្នុងប្រទេសកម្ពុជា
មានភាពត្រជាក់ខ្លាំងជាបណ្តាឆ្នាំកន្លងទៅ
ជាពិសេសចាប់ពីពាក់កណ្តាលខែធ្នូ រហូតដល់ពាក់កណ្តាលខែមករា
ឆ្នាំ២០១៤។អំឡុងពេលនេះនៅតំបន់ខ្លះក្នុងប្រទេសកម្ពុជាអាចមាន
សីតុណ្ហភាពធ្លាក់ចុះ ពី២១អង្សាសេ រហូតដល់ ១២អង្សាសេ៕
ប្រភពៈ
khmeronlinenews
No comments:
Post a Comment