របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, November 12, 2013

លិខិត​មិ​ត្ដ​អ្នក​អាន​ ​៖ នាង​ខ្ញុំ​ចង់​ឃើញ​កំណែ​ទម្រង់​មុន​គេ​តម្លៃ​សំបុត្រ​ផ្ញើ​ម៉ូ​តូ​នៅ​តាម​ផ្សារ

នាង​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​នៅ​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក​ ​រាជ​ធានី​ភ្នំពេញ​ ​។ មិន​មែន​ជាម​ន្ដ្រី​រាជ​ការ​អ្វី​នោះ​ទេ​ ​ក្នុង​នាម​ជា​មេ​ផ្ទះ​ ​រឿង​ដែល​ជួប​ប្រទះ​ញឹ​ក​ញាប់​ ​គឺ​ការ​ចូល​ផ្សារ​ទិញ​អ៊‌ី​វ៉ា​ន់​ប្រើ​ប្រាស់​ ​។ ទៅ​ផ្សារ​អូ​ឡាំ​ពិ​ក​មួយ​ស​បា្ដ​ហ៍​ម្ដង​ ​ឬ​កន្លះ​ខែ​ ​ម្ដង​ ​។ វា​មិន​ធំ​ដុំ​ទេ​អំពី​បញ្ហា​តម្លៃ​ផ្ញើ​ម៉ូ​តូ​ម្ដង​១ពាន់​រៀល​នោះ​ ​ប៉ុន្ដែ​នាង​ខ្ញុំ​មិន​ចូល​ ​ចិ​ត្ដ​ឱ្យ​នរណា​ស៊ី​លើ​ ​ឬ​ដើរ​ខ្សែ​លើ​នោះ​ទេ​ ​។ ដើរ​ខ្សែ​លើ​ក៏​ព្រោះ​តែ​តម្លៃ​ផ្ញើ​សំបុត្រ​ ​ដែល​គេ​ដាក់​ក្នុង​ចុង​សន្លឹក​តែ​៣០០រៀល​ក្នុង​ម៉ូ​តូ​១គ្រឿង​ ​ប៉ុន្ដែ​តម្លៃ​ជាក់​ស្ដែង​រហូត​ ​ដល់​១ពាន់​រៀល​ឯ​ណោះ​ ​។ មិន​មែន​តែ​នាង​ខ្ញុំ​ទេ​ ​ប៉ុន្ដែ​មនុស្ស​ទូទៅ​ឈឺ​ចាប់​ណាស់​ ​។

ក្រោយ​ពី​ការ​បោះ​ ឆ្នោត​បង្កើត​រាជ​រ​ដ្ឋា​ភិ​បា​ល​ថ្មី​ ​សម្ដេច​នាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន​ ​សែន​បាន​ប្រកាស​អំពី​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ​។ នាង​ខ្ញុំ​មិន​ដឹង​ថា​ ​តើ​បញ្ហា​តម្លៃ​ផ្ញើ​ ​ម៉ូ​តូ​ដែល​លើស​ពី​ការ​កំណត់​របស់​មន្ទីរ​សេដ្ឋ​កិច្ច​ ​ហិរញ្ញ​វត្ថុ​រាជ​ធានី​ភ្នំពេញ​នោះ​ ​បាន​ឋិត​នៅ​ក្នុង​យុទ្ធ​សា​ស្ដ្រ​នៃ​កំណែ​ទម្រង់​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ដែរ​ ​ឬ​យ៉ាង​ណា​នោះ​ ​ទេ​ ​ពីព្រោះ​ថា​ ​ក្រោយ​ការ​ប្រកាស​របស់​ប្រមុខ​រាជ​រ​ដ្ឋា​ភិ​បា​លម​ក​ដល់​ពេល​នេះ​ ​បញ្ហា​តិច​តួច​ ​ប៉ុន្ដែ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ដល់​មនុស្ស​ជា​ច្រើន​នេះ​ ​មិន​ទាន់​ឃើញ​ ​មាន​អ្វី​ផ្លាស់​ប្ដូរ​ ​ឬ​ហៅ​ថា​ ​កំណែ​ទម្រង់​នោះ​នៅ​ឡើយ​ ​។

និយាយ​តាម​ត្រង់​ទៅ ​ ​បញ្ហា​នេះ​វា​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឱ្យ​គណ​បក្ស​ប្រជា​ជន​ ​កម្ពុ​ជា​នៅ​រាជ​ធានី​ភ្នំពេញ​ធ្លាក់​សំឡេង​ការ​គាំ​ទ្រ​នោះ​ដែរ​ ​។ ឬ​មួយ​ថា​ ​វា​មិន​មាន​ ​តម្លៃ​សម្រាប់​អ្វី​ដែល​ជា​កំណែ​ទម្រង់​នោះ​ទេ​? ប្រសិនបើ​យ៉ាង​ដូច្នោះ​ ​វា​នឹង​ប​ន្ដ​ដើរ​ ​លើ​ផ្លូវ​នៃ​ការ​ខាត​បង់​យ៉ាង​ធ្ងន់​ប​ន្ដ​ទៀត​ ​។ នាង​ខ្ញុំ​ជឿ​ថា​ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ​វា​គួរ​តែ​មន្ទីរ​សេដ្ឋ​កិច្ច​ ​និង​ហិរញ្ញ​វត្ថុ​រាជ​ធានី​ភ្នំពេញ​កំណត់​តម្លៃ​ដាក់​នៅ​ក្នុង​វិក្ក​យ​ ​ប​ត្រ​ផ្ញើ​ម៉ូ​តូ​១ពាន់​រៀល​សម្រាប់​ម៉ូ​តូ​មួយ​គ្រឿង​ ​នោះ​វា​នឹង​ចប់​បញ្ហា​ ​។ ជឿ​ចុះ​ថា​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ឈឺ​ចាប់​ណាស់​ ​រឿង​គេ​កោ​១០០-២០០រៀល​នេះ​ ​៕

ប្រភពៈ នគរវត្ត

No comments: