ខេត្ដបន្ទាយមានជ័យ ៖ មានភាពភ្ញាក់ផ្អើលមួយកើតឡើងទាំងកណ្ដាល
យប់ព្រោះអ្នកបើកបររថយន្ដរបស់ក្រុមហ៊ុនដឹកជញ្ជូនកម្ពុជាអ៊ិច
ហ្វ្រេស ម៉ាកហ៊ី យ៉ាន់ដាយកូរ៉េ ពណ៌ស ពាក់ស្លាកលេខ
ភ្នំពេញ3A-3802 ផឹកស្រាផែនដីស្រវឹង
បើកគេចម៉ូតូក៏ជ្រុលទៅបុករះប៉ាណូនិង
របងផ្ទះប្រជាពលរដ្ឋហើយបន្ដទៅបុក
បង្គោលខ្សែភ្លើងបាក់២បង្គោលធ្វើឱ្យផ្ទះ
ប្រជាពលរដ្ឋមួយចំនួនដាច់ចរន្ដអគ្គីសនី
ទាំងស្រុងក្នុងហេតុការណ៍នេះសំណាង
មិនបង្កឱ្យមានមនុស្សណាម្នាក់ទទួលរង របួសនោះទេ ។
ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១០
ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ កំណាត់ផ្លូវជាតិលេខ៥៦ ហៅផ្លូវលេខ១
ត្រង់ចំណុចផ្ទះសំអាងការសុខសាន្ដស្ថិត នៅភូមិសុភី
សង្កាត់កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ។
បើតាម ប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើត ហេតុគេឃើញអ្នកបើកបររថយន្ដឱ្យ ក្រុមហ៊ុនកម្ពុជាអ៊ិចហ្វ្រេស ខាងលើបាន បើកបរយ៉ាងលឿនទំនងជាតៃកុងស្រវឹង ស្រាក្នុងទិសដៅពីត្បូងទៅជើងលុះបើកមកដល់កន្លែងកើតហេតុរថយន្ដ ក៏បើក រេចង្កូតទៅខាងស្ដាំដៃ ហើយគេចម៉ូតូ១ គ្រឿងឈប់នៅក្បែរនោះបន្ទាប់មកក៏កាច់ ចង្កូតទៅបុកពុំនូកខ្សាច់ហើយរថយន្ដ បន្ដជ្រុលទៅបុករះរបងផ្ទះ និងផ្ទាំងប៉ាណូ ប្រជាពលរដ្ឋនៅក្បែរនោះជាច្រើនផ្ទាំង ហើយរថយន្ដបន្ដជ្រុលទៅបុកបង្គោល ខ្សែភ្លើងបាក់អស់ចំនួន២បង្គោលបន្ថែមទៀតទើបរថយន្ដទៅមុខលែងរួច ។
ក្នុង ហេតុការណ៍នេះអ្នកឃើញផ្ទាល់ ភ្នែកបានលាន់មាត់គ្រប់គ្នាថា សំណាង ហើយបានបង្គោលខ្សែភ្លើងជួយបើមិន ដូច្នេះទេរថយន្ដច្បាស់ជាបុកចូលផ្ទះប្រជា ពលរដ្ឋហើយមិនដឹងបង្កឱ្យគ្រោះថ្នាក់ ដល់អាយុជីវិតនិងបង្កការខូចខាតទ្រព្យសម្បត្ដិនៅក្នុងផ្ទះ ប្រជាពលរដ្ឋយ៉ាងណា ទេ ។

ក្រោយពី កើតហេតុភ្លាមគេឃើញ នគរបាលចរាចរណ៍ខេត្ដបានចុះទៅដល់ ហើយវាស់វែងនិងឃាត់ខ្លួនអ្នកបើកបរ រថយន្ដ និងស្ទូចរថយន្ដអូសបញ្ជូនមក កាន់ស្នងការដ្ឋាននគរបាលខេត្ដដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ពី ការបង្កឱ្យខូចខាតទ្រព្យសម្បត្ដិឯកជន និងទ្រព្យ សម្បត្ដិរដ្ឋ ។
អ្នកបើករថយន្ដឈ្មោះប៊ុន វិបុល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ អញ្ចាញ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្ដបន្ទាយមានជ័យ ហើយអ្នកបើកបរ រូបនោះនៅពេលសមត្ដកិច្ចពិនិត្យជាតិ អាកុលគឺគេមានផ្ទុកជាតិអាល់កុលកម្រិតខ្ពស់ ។
លោក សួន នីប៉ូ នាយផ្នែកការិយា ល័យនគរបាលចរាចរណ៍ខេត្ដបានប្រាប់ឱ្យដឹងថា ឈ្មោះ ប៊ុន វិបុល នេះមិនសូវ ចេះបើករថយន្ដនោះទេនិងគ្មានប័ណ្ណ បើកបរទៀតផងដោយរថយន្ដខាងលើគឺ គេខ្ចីពីមិត្ដភក្ដិបើកទៅលេងផ្ទះមិត្ដភក្ដិម្នាក់ទៀត ប៉ុន្ដែមិនទាន់ទៅដល់ផងក៏ ជួបសំណាងអាក្រក់យ៉ាងដូច្នេះទៅ ៕

ប្រភពៈ នគរវត្ត

No comments:
Post a Comment