ភ្នំពេញ ៖
កម្មករកម្មការិនីរាប់រយនាក់ដែលបាននាំគ្នាហែក្បួនក្នុងគោល
បំណងឆ្ពោះទៅកាន់ភូមិគ្រឹះសម្ដេចតេជោ ហ៊ុន សែន
ត្រូវបានប៉ះទង្គិចជា មួយសមត្ថកិច្ចឈានដល់ការគប់ដុំថ្ម
និងដុតរថយន្ដ ម៉ូតូរបស់នគរបាល ខណៈសមត្ថកិច្ចរារាំង
និងរៀបចំសណ្ដាប់ធ្នាប់នោះ ។
កម្ម
ករកម្មការិនីរោងចក្រ SL មកដល់
នឹងពេលនេះមានរយៈពេលមិនតិចជាង៣ខែដែលពួកគេបានធ្វើកូដកម្ម
ប៉ុន្ដែពុំ ទាន់មានដំណោះស្រាយណាមួយរវាង
ថៅកែរោងចក្រជាមួយកម្មករ ហើយ សមត្ថកិច្ចពាក់ព័ន្ធ
និងថ្នាក់លើកំពុងតែ យកចិត្ដទុកដាក់ផងដែរដើម្បីសិក្សាថា
តើការធ្វើកូដកម្មនេះជាកំហុសខាងរោងចក្រ
ឬខាងកម្មករដើម្បីរកដំណោះស្រាយ
មួយដោយសន្ដិវិធីបញ្ចប់នូវការតវ៉ា ។
ពាក់ព័ន្ធនឹងករណីប៉ះទង្គិចនេះ
ក្រុមបាតុករក៏បានហ៊ុំព័ទ្ធចាប់នគរបាល
ហើយកម្មករមួយចំនួនទៀតបានចាកចេញពីកន្លែងកើតហេតុ
និងរត់ចូលក្នុងបរិវេណវត្តស្ទឹងមានជ័យ
ដែលជាទីតាំងធ្លាប់កើតមានអំពើហិង្សាកន្លងទៅនោះ ។
ក្នុង នោះ លោកស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងបង្ក្រាបហ្វូង បាតុករ ដោយមានការតតាំងដាក់គ្នារវាងបាតុករនិងសមត្ថកិច្ច ហើយសមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ ដើម្បីបំបែកហ្វូងក្រុមបាតុករ ។ ដោយឡែកក្រុមបាតុករបានប្រើដុំថ្មគប់ទៅលើសមត្ថកិច្ចផងដែរ បណ្ដាលឱ្យសមត្ថកិច្ចមួយចំនួនរងរបួសដោយសារដុំថ្មរបស់ហ្វូងបាតុ ករ ៕
ប្រភពៈ នគរវត្ត











No comments:
Post a Comment