របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, November 12, 2013

ឈើប្រណីតកំពុងដឹកចេញតាមច្រកអូរលាវ និងច្រកម្រេច

ខេត្តមណ្ឌលគិរី​ ៖​ លោក​ សាំង​ កុសល​ ជា​មេ​បញ្ជាការ​កងអនុសេនាធំ​ទី​៣​ ប្រចាំ​ស្រុក​កោះ​ញែក​ ខេត្តមណ្ឌលគិរី​ ដែល​កំពុង​ក្លាយជា​ស្តេចត្រាញ់​ រកស៊ី​ដឹក​ជញ្ជូន​ឈើ​ប្រណីត​យ៉ាង​អនាធិបតេយ្យ​នោះ​ ។​
លោក​ សាំង​ កុសល​ បាន​ប្រឡូក​ក្នុង​ជំនួញ​ឈើ​រហូត​មាន​លុយ​រត់ការ​ឡើង​តំណែង​ជា​ មេបញ្ជាការ​កងអនុសេនាធំ​ទី​៣​ ប្រចាំ​ស្រុក​កោះ​ញែក​ រយៈពេល​ ១​ឆ្នាំ​មក​ហើយ​ ។​ គ្រប់​ជំនួញ​រកស៊ី​ឈើ​ខុសច្បាប់​ នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី​ សុទ្ធតែ​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​យោធា​ នាំ​ឲ្យ​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​ ប្រសិនបើ​មន្ត្រី​យោធា​នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ សុទ្ធតែ​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ ច្បាស់​ណាស់​ដែល​ថា​ មេ​យោធា​ខេត្តមណ្ឌលគិរី​ ក៏​មាន​ពាក់ព័ន្ធ​ជាមួយ​ ជំនួញ​ឈើ​ខុសច្បាប់​ ចៀស​មិន​ផុត​ឡើយ​។​

លោក​ សាំង​ កុសល​ បាន​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ ចេញ​ទៅ​លក់​នៅ​ស្រុក​យួន​ តាម​ច្រករបៀង​ព្រំដែន​ មួយ​ចំនួន​ក្នុងស្រុក​កោះ​ញែក​ ដូច​ជា​ប៉ុស្តិ៍​អូរ​លាវ​ ប៉ុស្តិ៍​១៤​ និង​ប៉ុស្តិ៍​ម្រេច​ ព្រោះតែ​ច្រករបៀង​ទាំង​ ៣​កន្លែង​នេះ​ ក៏​ស្ថិត​ក្រោម​ការ​ក្តោប​ក្តាប់​របស់​កងអនុសេនាធំ​ទី​៣​ ដែល​គាត់​គ្រប់គ្រង​ចំណុះ​ឲ្យ​វរ​សេនា​តូច​ព្រំដែន​លេខ​១០៣​ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្តមណ្ឌលគិរី​ផង​ដែរ​ថា​។​ ចាប់តាំងពី​លោក​ សាំង​ កុសល​ មាន​សិទ្ធិ​ផ្តាច់មុខ​គ្រប់គ្រង​ ច្រករបៀង​ទាំង​ ៣​កន្លែង​នេះ​ គេ​សង្កេត​ឃើញ​លោក​ សាំង​ កុសល​ កាន់តែ​មាន​អំណាច​ពេញដៃ​ ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ ទាំង​យប់​ទាំង​ថ្ងៃ​ ទោះបីជា​ភ្លៀង​ធ្លាក់​ខូច​ផ្លូវ​ ពិបាកធ្វើ​ដំណើរ​ក៏​ដោយ​ ក៏​មិន​ដែល​រំខាន​ដល់​ជំនួញ​ រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ យ៉ាង​ពេញបន្ទុក​របស់​លោក​ សាំង​ កុសល​ នោះ​ទេ​។​

គេ​ចង់​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជា​ពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ពិនិត្យ​មើល​ភាព​អនាធិបតេយ្យ​នៃ​ការ​រកស៊ី​ ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ខេត្តមណ្ឌលគិរី​ ជា​ពិសេស​នៅ​ចំណុច​ស្រុក​កោះ​ញែក​ ឡើង​វិញ​ផង​ ដែល​យ៉ាង​ហោច​ណាស់​ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ អនុវត្តន៍​តាម​បទបញ្ជា​ ក្នុង​ការ​បង្ការ​បង្ក្រាប​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ ទាំង​នៅ​ក្នុងស្រុក​ ក៏​ដូច​ជា​ការ​នាំ​ចេញ​ ទៅ​លក់​នៅ​ស្រុក​យួន​។​ យ៉ាងណា​ក៏​ដោយ​ ការ​បង្ក្រាប​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ របស់​លោក​ សាំង​ កុសល​ តាម​ប៉ុស្តិ៍​អូរ​លាវ​ ប៉ុស្តិ៍​១៤​ និង​ប៉ុស្តិ៍​ម្រេច​ អាច​ធ្វើ​បាន​ដោយ​ប្រសិទ្ធភាព​ ប្រសិនបើ​ជំនាញ​មិន​មាន​ជាប់​ជំពាក់ជំពិន​ ជាមួយ​បញ្ហា​ផលប្រយោជន៍​ណាមួយ​ ជាមួយ​ជំនួញ​ឈើ​ខុសច្បាប់​របស់​លោក​ សាំង​ កុសល​៕​

ប្រភពៈ នគរវត្ត

No comments: