របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, December 10, 2013

ក្រសួង​ប្រៃ​ណី​យ៍​៖ ការកំណត់​តម្លៃ​ទូរស័ព្ទ បច្ចុប្បន្ន គ្រាន់​ជា​បណ្តោះអាសន្ន​សិន​

លោក ​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃ​ណី​យ៍ និង​ទូរគ
មនាគមន៍​កម្ពុជា ក្នុង​សន្និសីទកាសែត
កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ 
ភ្នំពេញ: ក្រសួង​ប្រៃ​ណី​យ៍ និង ​ទូរគមនាគមន៍​កម្ពុជា បានកំណត់​ឱ្យ​បណ្តា ​ក្រុមហ៊ុនទូរស័ព្ទ នៅ​កម្ពុជា​ទាំងអស់ ត្រូវយក​ថ្លៃ​ ការហៅ​ចេញ ក្នុង​ប្រព័ន្ធ​ទាប​បំផុត ៤,៥​សេន ក្នុង​១​នាទី និង ហៅ​ក្រៅ​ប្រព័ន្ធ​ ទាប​បំផុត ៥,៩៥ សេន ក្នុង​១​នាទី​នោះ គ្រាន់​ជា​ការយក​បណ្តោះអាសន្ន​ សិន ហើយ​ទៅ​ថ្ងៃ​ខាងមុខ ក្រសួង​នឹង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ ទាំងអស់ ដើម្បី​កំណត់​តម្លៃ​ឱ្យបាន​ទាប ឬ​សមរម្យ​ជាង​នេះ​វិញ​ផង​។​

លោក ​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃ​សណ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​អះអាង​បែបនេះ នៅ ក្នុង​ស​ន្និ​សី​ទ្ធ​កាសែត​មួយ នៅក្នុង​ទីស្តីការក្រសួង កាលពី​រសៀល ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៣ ស្តីពី " ការសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្តីពី​បញ្ញត្តិ​កម្ម​លើ​សេវា​ទូរស័ព្ទ " ។​ ​


លោក​ប្រាក់ សុខុន បាន​មានប្រសាសន៍ថា ការកំណត់ថ្លៃ​អតិបរិមា ទៅលើ​តម្លៃ​សេវា​ទូរស័ព្ទ​នេះ គឺជា​ការ​កំណត់ឡើង ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការស្នើសុំ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហេ​រញ្ញ​វត្ថុ​។ រហូតមក ដល់​ពេលនេះ ក្នុងចំណោម​ក្រុមហ៊ុនទូរស័ព្ទ​ទាំង​៩ ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា ហើយ​ក្នុងនេះ មាន​ក្រុមហ៊ុន​មួយ បាន​ជំទាស់​នោះ ក៏ត្រូវ​បាន​ចូលមក​គោរព តាម​ការ​កំណត់ដោយ​រាជរដ្ឋាភិបាល​ផងដែរ​។​


លោក​បាន​បញ្ជាក់ថា ការចេញ​បញ្ញត្តិ​កម្ម ឲ្យ​ក្រុមហ៊ុន​ទាំងអស់ គោរព​តាម​ការណែនាំ​នេះ បាន​អនុលោម​តាម​ប្រកាស​អន្តរក្រសួង (​ក្រសួង​ប្រៃសណីយ៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​) លេខ ២៣២ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០០៩ ដែល​បាន​កំណត់ឱ្យ​ក្រុមហ៊ុន​ទាំងអស់ អនុវត្ត​នូវ​អត្រា​យក​តម្លៃ​ហៅ​ចេញ ក្នុង​ប្រព័ន្ធ ទាប​បំផុត ៤,៥​សេន ក្នុង​១​នាទី និង​ហៅ​ក្រៅ​ប្រព័ន្ធ ទាប​បំផុត ៥,៩៥​សេន​។


ការ​ កំណត់ឱ្យ​ក្រុមហ៊ុន​ទាំងអស់ ងាក​មក​គោរព​តាម​សេចក្តីប្រកាស​នេះ ធ្វើឡើង​ដោយសារ​ការ​មាន​ជម្លោះ រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុនទូរស័ព្ទ ដែល​កើតមាន​កន្លងមក ដោយ​ក្នុងនេះ មានការ​ប្តឹងផ្តល់​ដល់​តុលាការ និង​ដល់​រាជរដ្ឋាភិបាល​ថែម ទៀត​។ ការកើតមាន​ជម្លោះ​នេះ ដោយសារតែ​ថា មាន​ក្រុមហ៊ុន​ខ្លះ បាន​យក​ថ្លៃ​ទាប​ជាង​តម្លៃ​ដើម​របស់ខ្លួន ដែល​ក្រសួង​បានកំណត់ ដែល​ហេតុនេះ បានធ្វើឱ្យ​មិន​ត្រឹមតែ​ក្រុមហ៊ុនទូរស័ព្ទ​មួយចំនួន ត្រូវ​ដួលរលំ​បន្តបន្ទាប់​ទេ វា​នៅបាន​បាត់បង់​ចំណូល​រដ្ឋ​ថែមទៀត​។​


លោក​បានបញ្ជាក់​ពី​រឿងនេះ​ថាៈ " ការយក​តម្លៃ​ទាប​នោះ សេវា ក៏​អន់​ដែរ ដូចនេះ ដើម្បី​ធានា​ទាំង​គុណភាព និង​ចៀស វាង​ឱ្យ​ក្រុមហ៊ុន​ខ្លះ ដួល​ដោយសារ​ការប្រកួត ប្រជែង​តម្លៃ​ទាប​នេះ ក្រសួង​ចាំបាច់​ត្រូវ​គ្រប់គ្រង ដើម្បីឱ្យ​តម្លៃ​សមរម្យ ហើយ​អ្នក​ប្រើ ក៏​ទទួលបាន​ផលប្រយោជន៍ ទៅតាម​នោះដែរ​។ កន្លងមក មាន​ក្រុមហ៊ុន​ខ្លះ ការហៅ​ចេញ យក​សូន្យ​ដុល្លារ តើ​យើង​សួរថា គាត់​បាន​ចំណូល​ឯណា ហើយ​រដ្ឋ​បាន​ពន្ធ​មកពីណា​។ ក្រុមហ៊ុន​បែបនេះ គាត់​ចង់​ប្រមូល​អតិថិជន​តែម្នាក់ ឯង ហេតុនេះ នៅពេល​គាត់​នៅតែ​ឯង នឹងធ្វើ​អ្វីៗ​តាមចិត្ត​ហើយ "​។​


លោក​ប្រាក់ សុខុន បាន​លើកឡើងថា បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ខ្លះ បាន​យក​តម្លៃ​ទាប​ជាង​តម្លៃ​ដើម ដែល​ក្រសួង​បានកំ ណត់​ដល់ ៣ ទៅ ៤​ដង ហើយ​ការយក​បែបនេះ បាន​បង្កឱ្យមាន​ជម្លោះ​ក្រុមហ៊ុន ដែលជា​ការ​មួយ​ធ្វើឱ្យ​ជួប​បញ្ហា​ច្រើន នា​កន្លងមក ដូចនេះ ក្រសួង​ចាំបាច់​ត្រូវតែ​គ្រប់គ្រង ហើយ​បើ​ក្រុមហ៊ុន​ណា មិន​គោរព​តាម ក្រសួង​នឹងមាន​វិធានការ​ចំនួន​បី​ចំណុច ក្នុងនេះ​មានដូចជា ធ្វើការ​ព្រមាន ផ្អាក និង​ចុងក្រោយ អាច​ឈានដល់​ការដក​អាជ្ញាប័ណ្ណ​តែម្តង​។


លោក​ រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការយក​តម្លៃ ដែល​ក្រសួង​បានកំណត់​ខាងលើនេះ គ្រាន់​ជា​គ្រា មួយ​បណ្តោះអាសន្ន ប៉ុណ្ណោះ ដោយ​ក្រសួង​ចង់ឱ្យ​មានការ​គ្រប​គ្រង់​តម្លៃ​ឱ្យបាន​សមរម្យ ហើយ​បន្ទាប់​នោះ ក្រសួង​នឹង​គិតគូរ​ដល់​ការពិភាក្សា​ជាមួយ​ក្រុមហ៊ុន​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​បញ្ចុះតម្លៃ ឱ្យបាន​សមរម្យ​ជាង​នេះ សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ហើយ​ក្រសួង​នៅតែ​គិត​ប្រយោជន៍​ពលរដ្ឋ ក៏ដូចជា​បណ្តា​ក្រុមហ៊ុន​វិនិយោគទុន​នៅ​កម្ពុជា​។


បច្ចុប្បន្ននេះ នៅ​ប្រទេស​កម្ពុជា មាន​ក្រុមហ៊ុនទូរស័ព្ទ ចំនួន​៩​ក្រុមហ៊ុន កំពុង​ប្រតិបត្តិការ ក្នុង នោះ​រួមមាន ក្រុមហ៊ុនទូរ ស័ព្ទ​អចល័ត ចំនួន​២ និង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត ចំនួន​៧ រួមមានក្រុម ហ៊ុន​សែ​ល​កាត ស្មា​ត​ម៉ូ​បាល មិត្ត​ហ្វូ​ន ប៊ី​ឡាញ ឃ្យូ​ប៊ី ខូ​តែ​ល និង អ៊ិ​ច​ហ្សែ​ល​។


គួរ​បញ្ជាក់ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១២ កន្ល​មកនេះ ទូទាំងប្រទេស​កម្ពុជា មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ ទាំង​ចល័ត និង​អចល័ត កើនឡើង រហូតដល់​ទៅ​ប្រមាណ ១៩.៦៨៩.៥៩០ ស៊ីម​កាត និង​ចំនួន​អ្នកប្រើប្រាស់​សេវា​អ៊ី​ន​ធឺ​ណែ​ត មាន​ចំនួន​ប្រមាណ ២.៨០៦.២០២​នាក់ គឺ​កើនឡើង​ជាង ១០០​ភាគរយ ហើយ​ក្នុងចំណោម​ប្រជាពលរដ្ឋ ដែលមាន​ចំនួន​ត្រឹម​ជាង ១៤​លាន​នាក់​តែប៉ុណ្ណោះ​។ 

សម្រាប់​ ដំណាច់ឆ្នាំ​២០១អត្រា​ច្រើនជាង​នេះ​បន្ថែមទៀត ដោយសារ​ថា ប្រជាពលរដ្ឋ​ខ្លះ មានការ​ប្រើ​ស៊ីម ២ ឬ​ខ្លះ​រហូត ដល់ ៥​ស៊ីម​ទៀត៣​នេះ គេ​ជឿថា ការប្រើប្រាស់ នឹងមាន​ផង​៕

ប្រភពៈ CEN

No comments: