ភ្នំពេញ
៖ លោកសម រង្ស៊ី អាចនឹងជួបចរចាជាមួយសម្តេចតេជោ ហ៊ុន សែន
នៅរដ្ឋសភាថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ខាងមុខ
ដើម្បីប្រជុំពិភាក្សាគ្នាពីការកែទម្រង់បោះឆ្នោត ។
នេះបើតាមការលើកឡើងពីលោក ខៀវ កាញារីទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
ក្នុងពិធីចូលរួមបិទវេទិកានិពន្ធ
នាយកនៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ លោករដ្ឋមន្ត្រី ខៀវ
កាញារីទ្ធ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា
“បើតាមខ្ញុំដឹងសម្តេចនាយករដ្ឋមន្ត្រីបានយល់ព្រមឲ្យមានការជួបជុំ
គ្នានៅថ្ងៃទី២ បើតាមខ្ញុំដឹង” ។ លោកសម រង្ស៊ី
លើកឲ្យមានការនិយាយពីប្រាក់បៀវត្ស គឺសម្តេចហ៊ុន សែន
បានជជែកគ្នាគឺបញ្ហាតែមួយទេ
ការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងការបោះឆ្នោត
។
គួររំលឹកថា កន្លងទៅលោកសម
រង្ស៊ី
បានដឹកនាំគណៈប្រតិភូបក្សសង្គ្រោះជាតិជួបចរចាជាមួយនឹងសម្តេចតេជោ
ហ៊ុន សែន ចំនួន២លើករួចមកហើយកាលពីថ្ងៃទី១៦និង១៧ ខែតុលា
ឆ្នាំ២០១៣កន្លងទៅ ប៉ុន្តែលទ្ធផលនៃកិច្ចចរចាហាក់ដូចជាទាល់ច្រក
ខណៈបក្សប្រឆាំងដែលជាអ្នកចាញ់ឆ្នោតបានទាមទារ
និងបញ្ជាទៅខាងគណៈដែលឈ្នះឆ្នោតនោះ ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment