របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Showing posts with label នយោបាយ. Show all posts
Showing posts with label នយោបាយ. Show all posts

Saturday, July 16, 2016

ប្រវត្តិ​លោក កែម ឡី ក្នុង​វ័យ​កុមារ

កែម ឡី ២០១៦ ៨៥៥
លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ចូលរួម​ក្នុង​វេទិកា
​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។
អ្នក​រស់​នៅ​ជាមួយ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ជា​សាច់​ញាតិ និង​អ្នក​ភូមិ​ផង​របង​ជាមួយ ដែល​ជា​ស្រុក​កំណើត​របស់​លោក កែម ឡី សុទ្ធ​តែ​បាន​អះអាង​ថា អ្នក​វិភាគ​សង្គម និង​បញ្ហា​នយោបាយ​រូប​នេះ គឺ​ជា​អ្នក​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ​ហើយ​ជាមួយ​អ្នក​ភូមិ និង​ក្រុម​គ្រួសារ។ មិន​តែ​ប៉ុណ្ណោះ លោក កែម ឡី ក៏​ជា​សិស្ស​ដែល​តែង​ជួយ​យក​អាសា​សិស្ស​ដូច​គ្នា​នៅ​ក្នុង​ថ្នាក់​ថែម​ទៀត​ផង។
មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្គាល់​លោក កែម ឡី ក្នុង​ភូមិ​ជា​មួយ​អះអាង​ថា គាត់​គឺ​ជា​អ្នក​ដែល​ព្យាយាម​អត់ធ្មត់​ក្នុង​ការ​សិក្សា មិន​តែ​ប៉ុណ្ណោះ​ជា​មនុស្ស​ដែល​មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​គួប​ផ្សំ​និស្ស័យ​ពី​កំណើត ដែល​រៀន​ឆ្លាត​ស្រាប់​ផង បាន​រុញ​ច្រាន​ឲ្យ​លោក​ក្លាយ​បុគ្គល​ដែល​ចាប់​អារម្មណ៍ និង​ទទួល​ការ​ស្រលាញ់​រាប់​អាន​ដូច​សព្វថ្ងៃ​នេះ។

Sunday, November 15, 2015

រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ចេញ​សារាចរ​ឲ្យ​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​បញ្ឈប់​ការ​ជួល​ដី​នៅ​ជាប់​ព្រំដែន​ឲ្យ​ទៅ​ជនជាតិ​ជិតខាង​

sewភ្នំពេញ​៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​នៅ​លើ​ទំព័រ​ Facebook​ របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថ្ងៃនេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ជម្រាប​ជូនដំណឹង​សំខាន់​មួយ​ ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​អោយ​បាន​ជ្រាប​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ ចេញ​សារាចរ​ដល់​ ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កុំអោយ​ជួល​ដី​អោយ​បរទេស​ (​ដីស្រែ​ ចំការ​)​ អោយទៅ​ជន​ជនជាតិ​ វៀតណាម​ រួម​ទាំង​ថៃ​ និង​ លាវ​ជាដើម​ ដើម្បី​ចៀសវាង​បញ្ហា​ (​ដី​ខ្មែរ​ ស្រែ​វៀតណាម​ ដី​ខ្មែរ​ស្រែ​ថៃ​ ឬ​ដី​ខ្មែរ​ ស្រែ​លាវ​)​ ជាដើម​។​

Saturday, January 4, 2014

សហរដ្ឋអាមេរិក​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​សម្លាប់​កម្មករ​នៅ​កម្ពុជា​​

សហរដ្ឋអាមេរិក​ថ្កោលទោស​ចំពោះ ការប្រើ​អំពើហិង្សា​ដោះស្រាយ​បញ្ហា​នៅ​កម្ពុជា គឺ​នៅ​ពេល​ដែល​កម្មករ និង​សមត្ថកិច្ច​ប៉ះទង្គិច​គ្នា នាំ​ឲ្យ​កម្មករ​រោងចក្រ​នៅ​ផ្លូវ​វ៉េងស្រេង យ៉ាង​ហោច​ណាស់​​៤​នាក់​ស្លាប់ និង​មួយចំនួន​ទៀត​រងរបួស​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ហរ​ដ្ឋ​អាមេរិក​លោក​ស្រី Marie Harf ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា សហរដ្ឋ​អា​មរិក​សំដែង​ការសោកស្តាយ និង​ថ្កោលទោស ចំ​ពោះ​​ហិង្សា​ដែល​បណ្តាលឲ្យ​កម្មករ ប្រជាពលរដ្ឋ​ស្លាប់ និង​របួស​នេះ​។ លោកស្រី​ក៏​បាន អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ ត្រូវ​ចរចា​គ្នា​ដោយ​សន្តិវិធី​ដើម្បី​ដោះស្រាយ​បញ្ហា​។ នេះ បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌​មាន ​AFP​។​

សម្ព័ន្ធ​សហជីព​កម្មករ និង​សង្គម​ស៊ីវិល​ថ្កោលទោស​រដ្ឋាភិបាល​ចំពោះ​ការប្រើ​ហិង្សា​លើ​បាតុករ​​

សម្ព័ន្ធ​សហជីព​កម្មករ សមាគម​ចំនួន​១៤ និង​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​នៃ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ ថ្កោលទោស​ចំពោះ​សកម្មភាព​ដ៏​ឃោ​ឃៅរ​បស់​កងកម្លាំង​សមត្ថកិច្ច​ទៅ​លើ​អ្នក​ តវ៉ា​ដោយ​សន្តិវិធី រហូត​មាន​ការបាញ់ប្រហា​រកម្ម​ក​រ ដែល​បណ្តាលឲ្យ​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​។​

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សន្និសីទ​​សារព័ត៌មាន​​ទាក់ទងនឹង​ការ​ប្រើហិង្សា​លើកម្មករ នៅ​ថ្ងៃ​ទី​០៤​មករា​

ថ្នាក់ដឹកនាំ​​ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីពី​ការប្រើប្រាស់ ​អំពើ​ហិង្សា ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ ទៅ​លើ​កម្មករ​-​កម្មការិនី និង​ប្រជាពលរដ្ឋ នៅ​ថ្ងៃ​ទី​០៤ ខែ​មករា ស្អែក​នេះ​។​

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​០៣​ខែ​មករា​នេះ បានឲ្យដឹងថា នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​០៤​ខែ​មករា ស្អែក​នេះ លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ការប្រើប្រាស់​អំពើ​ហិង្សា​​ពី​សំណាក់​កងកម្លាំង​ប្រដាប់​​អាវុធ ទៅ​លើ​កម្មករ​-​កម្មការិនី និង​ប្រជា​ពលរដ្ឋ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ស្ថិតនៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

Friday, January 3, 2014

ហេតុអ្វី​បាន​ជា​មាន​ព្រះសង្ឃ​ចូល​រួម​ធ្វើ​បាតុកម្ម?

អត្ថបទវិភាគ
140102_02
ព្រះ​សង្ឃ​​ប្រមាណ ២០០ អង្គ​ធ្វើ​ការ​​​តវ៉ា​ ទាម​ទារ​ឲ្យ​​
​រដ្ឋាភិបាល ​តាម​រក​ព្រះ​សារី​រិក​ធាតុ ដែល​គេ​លួច​បាត់
​កាល​ពី​ថ្ងៃ​អាទិត្យ​​​។ រូបថត ហុង មិនាអត្ថបទវិភាគ
នៅ​ក្នុង​ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​តែ​ឡើង​កម្ដៅ និង​នៅ​ខណៈ​ដែល​ប្រជា​ពលរដ្ឋ កម្មករ កម្មការិនី ហាក់​បី​ដូច​ជា​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ បាន​ចេញ​ធ្វើ​ការ​តវ៉ា​យ៉ាង​ផុល​ផុស ព្រម​គ្នា​ជាមួយ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​ហៅ​ថា ភាព​មិន​ប្រក្រតី​ក្នុង ​ការ​បោះឆ្នោត អំពើ​អយុត្តិធម៌​សង្គម ការ​រំលោភ​បំពាន​ដីធ្លី និង​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​ជាដើម។ល។ នោះ គេ​ក៏​សង្កេត​ឃើញ​មាន​ព្រះសង្ឃ​កាន់​តែ​ច្រើន​ឡើងៗ ក៏​បាន​ចូល​រួម​ធ្វើ​ការ​តវ៉ា​ដែរ។

តើ​មាន​កត្តា​អ្វី​ខ្លះ ដែល​ជំរុញ​ឲ្យ​ព្រះសង្ឃ ចូល​រួម​ធ្វើ​ការ​តវ៉ា និង​ថា​តើ​ការ​ចូល​រួម​តវ៉ា​របស់​ព្រះសង្ឃ​ដោយ​អហិង្សា ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​អំពើ​អយុត្តិធម៌​អ្វី​មួយ ខុស​ទៅ​នឹង​ច្បាប់​សង្គម ឬ​វិន័យ​សង្ឃ​ដែរ​ឬ​ទេ?

Tuesday, December 31, 2013

លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​ជួប​ចរចា​ជាមួយ​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​បក្ស​ប្រឆាំង​នៅ​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៤

ភ្នំពេញ ​ ៖​ លោក​សម​ រ​ង្ស៊ី​ អាច​នឹង​ជួប​ចរចា​ជាមួយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នៅ​រដ្ឋសភា​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៤​ខាង​មុខ​ ដើម្បី​ប្រជុំ​ពិភាក្សា​គ្នា​ពី​ការ​កែទម្រង់​បោះ​ឆ្នោត​ ។​ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ។

Sunday, December 15, 2013

គណបក្ស សង្រ្គោះជាតិ នឹងដង្ហែក្បួន នៅថ្ងៃទី១៦ ធ្នូ

ភ្នំពេញ ៖ តាមការគ្រោងទុក របស់គណបក្ស សង្គ្រោះជាតិ(CNRP) ការដង្ហែក្បួននៅម៉ោង​២រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៣នេះ ប៉ុន្តែ​គម្រោង ត្រូវខកខានទៅវិញ ដោយនឹងត្រូវដង្ហែ​ក្បួន តាមបណ្តោយផ្លូវ សំខាន់ៗមួយ ចំនួន នៅថ្ងៃស្អែកទី១៦ ខែធ្នូ វិញ។

លោក ហូ វ៉ាន់ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះ​ជាតិ បានថ្លែងទៅកាន់អ្នកគាំទ្រ របស់ខ្លួននៅ​ទីលាន​ប្រជា ធិបតេយ្យជាច្រើនរយនាក់ ដែលមកចូលរួមមហាបាតុកម្មថា ការដង្ហែក្បួនត្រូវបាន​លុប​ចោលទៅវិញ៕

Saturday, December 14, 2013

គណបក្ស​សង្គ្រោះ​ជាតិ​ប្តូរ​មក​ធ្វើបាតុកម្ម​ជា​រៀងរាល់ថ្ងៃ​វិញ​ចាប់ពី​ថ្ងៃអាទិត្យ​តទៅ

ភ្នំពេញ៖ គណបក្ស​ សង្គ្រោះ​ជាតិ​បានសម្រេច​ផ្លាស់ប្តូរ ​ពី​ការធ្វើ​បាតុកម្ម​រៀងរាល់​ ថ្ងៃអាទិត្យ​មក​ធ្វើបាតុកម្ម​ រៀងរាល់ថ្ងៃ​វិញ​ ចាប់ពី​ថ្ងៃអាទិត្យ​ទី១៥ធ្នូ​ នេះ​តទៅ។ ការផ្លាស់ប្តូរ​ផែនការ​បាតុកម្ម​នេះ​ត្រូវបាន​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​ គណបក្ស​សម្រេច ​ក្នុង​កិច្ចប្រជុំ​កាល ពី​ល្ងាច​ថ្ងៃ​សុក្រ ហើយ​ត្រូវបាន​លោក​សម រង្ស៊ី​ប្រកាស​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ល្ងាច​ ថ្ងៃ​ដដែល​នោះ។ សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​បក្សប្រឆាំង​គោរព​នីតិវិធី​នៃ​ការធ្វើ​ បាតុកម្ម។

Tuesday, December 10, 2013

សំឡេង​ផ្ទុះ​កក្រើក​មេឃ យន្ដ​​ហោះ​​គ្មាន​មនុ​ស្ស​បើក​​ផ្ទុះលើ​តំបន់​ប្រសាទ​ព្រះ​វិហារ​​ធ្លាក់​បំណែក​រាយ​​ប៉ាយ

ខេត្ត​ព្រះ​វិហារ​៖ ហេតុ​ការណ៍​ផ្ទុះ​កក្រើ​ក​នៅ​លើ​ផ្ទៃ​មេឃ​ បាន​ធ្វើ​ឱ្យ​មាន​កា​រ​ភ្ញាក់​ផ្អើល ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ កាល​ពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ ថ្ងៃ​ទី​៩​ ធ្នូ​ និង​ក្រោយ​បន្តិច​មក​ក៏​មាន​បំណែក​មួយ​ចំនួន​ត្រូវ​បាន​ធ្លាក់​រាយ​ប៉ាយ​ នៅ​ក្រោយ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ ដែល​មន្ត្រី​យោ​ធា​បាន​អះ​អាង​ថា​ ជា​បំណែក​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ ប៉ុន្តែ​ប្រភព​ដែល​បង្ហាញ​ថា​ ជា​យន្ត​ហោះ​របស់​ប្រទេស​ណា​នោះ​ នៅ​តែ​មិន​មាន​ការ​រក​ប្រភព​​ឃើញ​នោះ​ឡើយ​ ។

បាតុកម្ម​ទម្លាក់នាយក​រដ្ឋមន្ត្រីយីង​ឡាក់ ពីតំណែង​ពុះ​កញ្ជ្រោល

នាយក​រដ្ឋ​មន្ត្រី​ថៃ ​លោក​ស្រី ​យីងឡាក់​ ស៊ីណា​វ៉ាត្រា​ កាល​ពី​​ថ្ងៃទី​៩ ធ្នូ បាន​ប្រកាស​តាម​ទូរ​ទស្សន៍​ ពី​ការ​រំលាយ​សភា​ ហើយ​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ​ ឱ្យបាន​ឆាប់​រហ័ស​បំផុត​ ជា​ការ​ប៉ុន​ប៉ង​រក​ច្រក​ចេញ ពីវិបត្តិ​នយោ​បាយ ​យ៉ាង​ជ្រៅ​ តែ​ទោះ​ជា​បែប​នេះ ​ក៏​នៅតែពុំ​អាចរំងាប់​ចិត្ត​​ពួកបាតុករ​ប្រឆាំង ​ដែល​ប្តេជ្ញា​ទម្លាក់ ​រដ្ឋាភិ​បាល​របស់​លោកស្រី ។

​មេ​ខ្លោង​បាតុ​កម្ម​លោក​ស៊ូថេប​ ធឿន​ស៊ូបាន់​ ដែល​កំពុង​មាន​ប្រៀប​ខណៈ​ ដែល​បាតុករ​ប្រមាណ​ជា​១០០.០០០​នាក់​កំពុង​លើក​គ្នា ​ហែ​ក្បួន​តាមដង​វិថីនានា​នៃ​ក្រុងបាង​កក បាន​បញ្ចេញ​ប្រតិកម្ម​ចំពោះ ​ការប្រកាស​នោះ​របស់​លោក​ស្រី​យីងឡាក់​ថា​ ពួក​អ្នក​គាំទ្រ​ខ្ញុំ​ចង់​បាន​លើស​ពីការ​រំលាយ​សភា​នេះទៅ​ទៀត ។​

Sunday, November 24, 2013

គណបក្ស​សង្គ្រោះ​ជាតិ​លើក​មហា​បាតុកម្ម​ ទៅធ្វើ​នៅ​ខេត្តសៀមរាប​វិញ

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ប្តូរ​ទីតាំង​ធ្វើ​មហា​បាតុកម្ម​សម្រាប់​ ថ្ងៃទី១០ ធ្នូ។ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម ​សុខា បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​ថា គណបក្ស​ប្រឆាំង​​ធំជាងគេ​មួយ​នេះ នឹងធ្វើ​បាតុកម្ម​នៅ​ខេត្តសៀមរាប​ជំនួស​ភ្នំពេញ​វិញ។ លោក ពន្យល់ថា ការប្តូរ​ទីតាំង​នេះ គឺ​ដើម្បី​ទុកឱ្យ​សង្គម​ស៊ីវិល​អាច​ជួបជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

Wednesday, November 20, 2013

សហភាព​សហជីព​ធំៗ​នៅ​កម្ពុជា​ចុះ​អនុស្សរណៈ​ជាមួយ​សហជីព​ថៃ ការពារ​សិទ្ធិ​ស្របច្បាប់​ពលករ​ខ្មែរ​នៅ​ថៃ​

ភ្នំពេញ៖ លោក​ សោម ​អូន ​ប្រធាន​សហជីព​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២០​ខែវិច្ឆិកា​នេះ​ថា​កន្លងទៅ ​ថ្មីៗ​នេះ​សហជីព​កម្ពុជា​ដែលមាន​បី​សហភាព​ធំៗ​នៅ​កម្ពុជា​បាន​សហការគ្នា​ ដោយមាន​អង្គការ​ពលកម្ម​អន្តរជាតិ​(ILO)​ជា​អ្នកសម្របសម្រួល​ឲ្យ​យើង​បាន​ទៅ​ ប្រជុំ​ដើម្បី​បង្កើត​នូវ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សហជីព​ប្រទេស​ថៃ និង​សហជីព​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​ការពារ​ពលករ​កម្ពុជា ដែល​ទៅធ្វើ​ការ​នៅ​ទីនោះ​។​

លោក​បញ្ជាក់ថា “​សំខាន់បំផុត គឺ​ការចុះហត្ថលេខា​នៃ​អនុស្សរណៈ​យោគយល់​នេះ គឺ​ដោយ​យើង​ផ្តោតទៅលើ​អនុសញ្ញា​អន្តរជាតិ របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO ដែល​តម្រូវ​ឲ្យ​ពលករ​គ្រប់​ប្រទេស​ទាំងអស់ គឺថា​ទៅធ្វើ​ការ​នៅទីណា​ក៏ដោយ គឺ​ត្រូវតែ​ទទួលបាន​នូវ​ការការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពួកគាត់​”​។​

លោក​សមរង្ស៊ី ប្រកាសប្រាប់​សកម្មជន​ថា មិន​ចូលប្រជុំ​រដ្ឋសភា និង​អំពាវនាវ​ឲ្យ​ធ្វើបាតុកម្ម​តវ៉ា​

ភ្នំពេញ: ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ទី​រួម​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ពី​ជំហរ​ដាច់ខាត​ថា បេក្ខជន​ជាប់ឆ្នោត​ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលប្រជុំ​រដ្ឋសភា ជាដាច់ខាត​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​សកម្មជន​បក្សប្រឆាំង អត់ធ្មត់ ហើយ​ធ្វើបាតុកម្ម​តវ៉ា​គ្រប់​ទីកន្លែង​។​

ចំពោះមុខ​លោក​កឹម​សុខា និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅ​ខេត្តព្រៃវែង លោក​សមរង្ស៊ី បានប្រកាសថា "​យើង​អត់​ចូល​ដាច់ខាត​។ បើ​ចូល មានតែ​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​។ អីចឹង យើង​អត់ធ្មត់ ហើយ​ធ្វើបាតុកម្ម​តវ៉ា នៅ​គ្រប់​ទីកន្លែង ដើម្បី​ទាមទារ​ឲ្យ​អន្តរជាតិ ដាក់​គំនាប​លើ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​"​។​

Friday, November 8, 2013

សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ ថ្លែង​អំពាវនាវ​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ និង​ជនរួមជាតិ​ទាំងមូល​រក្សា​ ភាព​ស្ងប់ស្ងាត់​ក្នុងអំឡុងពេល​តុលាការ​ អន្តរជាតិ​បកស្រាយ ​សាលក្រម​រឿង​ប្រាសាទព្រះវិហារ

ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​សារ​ជា​ថ្មី​ ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ ដែល​កំពុង​បំពេញភារកិច្ច​ការពារ​ព្រំដែន​ សូម​រក្សា​ភាព​ស្ងប់ស្ងាត់​ ប្រកាន់​ការ​អត់ធ្មត់​ និង​ចៀសវាង​សកម្មភាព​ទាំងឡាយ​ណា​ដែល​អាច​បង្ក​ភាព​តានតឹង​ឬ​ប៉ះទង្គិច​ គ្នា​ជាយថាហេតុ​ ក្នុងអំឡុងពេល​តុលាការអន្តរជាតិ​ក្រុង​ឡា​អេ​ បកស្រាយ​សាលក្រម​បញ្ហា​ប្រាសាទព្រះវិហារ​នៅ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ខាង​មុខ​នេះ​។​

Monday, November 4, 2013

អ្នកនាំពាក្យ៖ តើលោកសម រង្ស៊ី ប្រកាសខ្លួនចូលរដ្ឋាភិបាល ឬមួយមានបំណង ចង់ធ្វើររដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាល?

ភ្នំពេញ:មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ថា ការតែងតាំង ចាត់តាំង​តួនាទី នៅក្នុង​ការ​គ្រប់​គ្រប់​អភិបាល​រាជធានី​ភ្នំពេញ គឺ​ស្ថិតនៅក្នុង​អំណាច​ចាត់​តាំងរបស់​រាជរដ្ឋាភិបាល មិនមែនជា​ការលើក​បន្តុប ដោយ​អ្នកណាម្នាក់​នោះទេ​។ តើ​លោក​សម រង្ស៊ី ប្រកាស​ខ្លួន​ចូល​រដ្ឋាភិបាល ឬមួយ មានបំណង​ចង់​ធ្វើ​រដ្ឋប្រហារ ទម្លាក់​រដ្ឋាភិបាល​?​។​

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​យក​តំណែង អភិបាល​រាជធានី​ភ្នំពេញ

ភ្នំពេញ: មេដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស ​ប្តេជ្ញាចិត្ត ក្នុងការ​ទាមទារ​យក​តំណែង ​អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​ទាល់តែ​បាន ដែល​បច្ចុប្បន្ន ស្ថាប័ន​មួយ​នេះ គ្រប់គ្រង​ដោយ​លោកប៉ា សុជាតិ​វង្ស ជា​អភិបាល​។ ការទាមទារ​ តំណែង​នេះ គឺ​ដោយសារតែ​សំអាងថា គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​លទ្ធផល ៧​ទល់នឹង​៥ នៅក្នុង​ការបោះឆ្នោត​ ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​។​

កម្ពុជា​ស្ងាត់ស្ងៀម ខណៈដែល​ថៃ​ចល័ត​ទ័ព

ព្រះវិហារ៖ កម្ពុជា​នៅតែ​រក្សា​ភាពស្ងាត់ស្ងៀម នៅ​តំបន់​ព្រំដែន​ ប្រាសាទព្រះវិហារ ខណៈ ដែល​ប្រទេស​ថៃ បាន​បញ្ជូន​កងទ័ព​ ចូលទៅ​តំបន់​ព្រំដែន និង​បាន​ហ្វឹកហាត់​ ជម្លៀស​ប្រជាជន​ ចេញពី​តំបន់​ព្រំដែន។ លោក​ឧ​ត្ត​ម​សេនីយ៍ ជា តារា មេបញ្ជាការ​កងទ័ព​ជួរមុខ​ព្រំដែន​ព្រះវិហារ បាន​អះអាងថា​វា​ជា​សិទ្ធ​របស់​ថៃ​ក្នុងការ​ចល័ត​ទ័ព​ក្នុង​ទឹកដី​របស់ខ្លួន ប៉ុន្តែ​ភាគី​កម្ពុជា បាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន។