របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Saturday, December 14, 2013

ផ្លូវជាតិលេខ២ ត្រូវបានបិទ ដោយក្រុមកម្មករ កាត់ដេរ ធ្វើបាតុកម្ម

តាកែវ៖ កំណាត់ផ្លូវជាតិលេខ២ ត្រង់ចំណុច​ភូមិ​រូង ឃុំលំចង់ ស្រុកសំរោង នៅព្រឹកថ្ងៃ សៅរ៏ ទី១៤ ខែ ធ្នូ ឆ្នាំ២០១៣នេះ ត្រូវបានកកស្ទះ​ចរាចរណ៏ បន្ទាប់ពីក្រុមកម្មករ រោងចក្រ កាត់​ដេរ សំលៀកបំពាក់ Copiou ប្រមាណ​៣០០នាក់ បាននាំគ្នាធ្វើការតវ៉ា ចំពោះថៅ​កែ ​រោងចក្រ ពាក់ពាក់ព័ន្ធទៅនិង លក្ខខណ្ឌការងារ មួយ​ចំនួន ដែលក្រុមកម្មករ ចាត់ទុកថា ថៅកែ​រោងចក្រគាប សង្កតកម្មករ ។

កញ្ញា ចិន្តា តំណាងក្រុមកម្មកររោងចក្រ បានចាត់ទុកការបិទផ្លូវតវ៉ា របស់កម្មករថា ជាជំរើស​ដ៏ល្អមួយ ដើម្បីឲ្យអាជ្ញាធរពាក់ព័ន្ធចូលរួមដោះស្រាយ ទុកកង្វល់របស់ កម្មករ ដែលត្រូវថៅកែ ដែលជាជនជាតិ ជិះជាន់គាបសង្តត។

កញ្ញាបានសង្កត់ធ្ងន់ថា "ថៅកែចិន បានមើលងាយនិងជិះជាន់ ក្រុមកម្មករខ្មែរ យើងសព្វបែបយ៉ាង ដូច្នោះយើង ត្រូវតែងើបឡើងធ្វើបាតុកម្ម តវ៉ាទៅនិងការជិះជាន់នេះ" ។

លក្ខខណ្ឌ ដែលក្រុមកម្មករទាមទាឲ្យថៅកែរោងចក្រ គោរពនោះមាន១៣ ចំណុច រួមមាន ១- ពេលកម្មករ ធ្វើការបានរយៈពេលពីរខែ សូមឲ្យក្រុមហ៊ុនបន្តកិច្ចសន្យា ដល់កម្មករបន្តទៀត ២-សុំឲ្យក្រុមហ៊ុន ផ្ដល់ លុយថ្លៃបាយ ដល់កម្មករក្នុង១ខែ ១០ដុល្លារ ៣- សុំឲ្យក្រុមហ៊ុនតម្លើង ប្រាក់ធ្វើដំណើរ ចំនួន ៣ដុល្លារ បន្ថែមទៀត ៤- សុំឲ្យក្រុមហ៊ុនបញ្ចុះចំនួនខោអាវ ដែលក្រុមហ៊ុនបានកំណត់ ឲ្យកម្មករដេឲ្យទាន់ពេល ៥- សុំឲ្យក្រុមហ៊ុន មានបន្ទប់សំរាកព្យាបាល ត្រឹមត្រូវនិងមានគ្រូពេទ្យ ប្រចាំរោងចក្រជាដើម។ ល ។

បើតាមតំណាងក្រុមកម្មករ បើគ្មានដំណោះស្រាយទេ ក្រុមកម្មករនិងធ្វើការបិទផ្លូវជាតិលេខ២ បន្តទៅ ទៀត ទាល់តែមានដំណោះស្រាយ។

តំណាងរោងចក្រ មិនអាចសុំការអត្ថាធិប្បាយបានទេ ទៅនិងការទាមទាទាំង ១៣ចំណុច របស់កម្មករនេះ ដោយសារតែរោងចក្រមិនអនុញ្ញាតិឲ្យ ក្រុមអ្នកកាសែត ចូលជួបសម្ភាសន៏ ក៏ប៉ុន្តែនៅព្រឹកមិញនេះ ដែល គេសង្កេតឃើញខាងអាជ្ញាធរ ពាក់ព័ន្ធដោយក្នុងនោះគេឃើញ លោកអភិបាលស្រុកសំរោង ដែលបានចុះ មកជួបខាងតំណាងរោងចក្រ ដើម្បីដោះស្រាយបញ្ហានេះ ៕


No comments: