រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច
អតីតយុទ្ឋជន និងយុវនីតិសម្បទា លោក នឹម ថូត បានមានប្រសាសន៏ពន្យល់ថា
ការផ្អាកការស្មុំកូនចិញ្ចឹមពីកម្ពុជាចាប់តំាងពីច្បាប់
ស្មុំកូនត្រូវបានអនុម័តកាលពីឆ្នាំ២០០៩នោះ
គឺដើម្បីទុកពេលឲ្យមានការរៀបចំក្របខណ្ឌលិខិតបទដ្ឋានគតិយុត្តិ
យន្តការចំាបាច់ និងបណ្តុះបណ្តាលអ្នកពាក់ព័ន្ឋនានា
ក្នុងបំណងការពារកុមារកំព្រាកម្ពុជាពីការជួញដូរ ។
យ៉ាងណាក៏ដោយលោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច
បានបញ្ជាក់ឲ្យដឹងដែរថា នៅឆ្នាំ២០១៤ខាងមុខនេះ
កម្ពុជានឹងបើកឲ្យមានការស្មុំកូនយកទៅចិញ្ចឹមឡើងវិញ។ ថ្លែងនៅក្រៅកិច្ចប្រជុំ ពិគ្រោះយោបល់ថ្នាក់ជាតិ
ស្តីពីការស្មុំកូនពីកម្ពុជា និង ការស្មុំកូនអន្តរប្រទេស
និងនាព្រឹកថ្ងៃទី០៤ ធ្នូ ២០១៣ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ
លោក នឹម ថូត បានឲ្យដឹងដែរថា ចាប់តំាងពីឆ្នាំ ១៩៨៧ រហូតមកដល់ឆ្នាំ២០០៩
កុមារកំព្រាជាង៣៨០០នាក់ ដែលជនបរទេស បានសុំយកទៅចិញ្ចឹម ហើយពួកគេទំាងនោះ
មានវាសនាល្អ បានរៀនសូត្រ ចេះភាសាគេ ហើយឪពុកម្តាយក្មេងទំាងនោះ
ខ្លះបាននំាពួកគេមកលេងស្រុកខ្មែរនោះថែមទៀត ។
បើតាមលោករដ្ឋលេខាធិការក្រសួងសង្គមកិច្ច នឹម ថូត
បានបញ្ជាក់ទៀតថា ការស្មុំកូននេះ អនុញ្ញាតបានលក្ខខ័ណ្ឌទី១
ទាល់តែអ្នកសុំនោះមានលិខិតអាពាហ៍ពិពាហ៍ត្រឹមត្រូវ ហើយមានអាយុលើសកូន២២
ឆ្នាំ ហើយអ្នកនៅលីវមិនឲ្យនោះទេ ។ លក្ខខ័ណ្ឌទី២ មើលលើសេដ្ឋកិច្ចគ្រួសារថា
តើចំណូលរបស់គេមួយឆ្នាំប៉ុន្មាន និងទី៣
មើលចិត្តសាស្រ្តតើអ្នកនឹងស្រឡាញ់ក្មេងឬអត់ ។ ទី៤ សួរអ្នកជិតខាងថា
អ្នកនេះមានចរិតកាចឃោរឃៅ ឬក៏អត់ ហើយមួយទៀតមើលនៅកន្លែងការងារ
ថាតើអ្នកស្មុំកូននោះមានការងារត្រឹមត្រូវអត់ អាចចិញ្ចឹមក្មេងបានឬមិនបាន
ហើយក៏មើលលិខិតថ្កោលទោស ហើយការស្មុំកូននេះ
ក៏ត្រូវតែមានការយល់ព្រមពីអាជ្ញាធរស្មុំកូនអន្តរប្រទេសផងដែរ ។
បើតាម លោក នឹម ថូត ប្រទេសដែលស្មុំកូនពីកម្ពុជាច្រើនជាងគេ គឺអ៊ីតាលី អាមេរិក បារាំង និងប្រទេសអង់គ្លេស ៕
No comments:
Post a Comment