របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, December 4, 2013

ពាណិជ្ជ​ករ​កម្ពុជា​ជួប​ពិភាក្សា​​ និង​ចែក​​បទ​ពិសោធន៍​ពីដំណើរ​ការ​មុខជំនួញ​

រាជធានីភ្នំពេញ ៖ ​ពាណិជ្ជ​ករ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បាន​ជួប​ជុំ​ពិភាក្សា​គ្នា និង​ចែក​រំលែក​​បទ​ពិសោធន៍​​ពីដំណើរ​ការ​មុខជំនួញ​ និង​ដំណើរ​ការ​ក្រុម​ហ៊ុន​ ដើម្បី​ឱ្យ​មាន​ការ​រីក​ចម្រើន​​ទៅ​មុខ ។ កម្ម​វិធី​នេះ​មាន​ឈ្មោះ​ថា Management Tuesday ដែល​បាន​រៀប​ចំ​ឡើង​​ដោយ​ក្រុម​ហ៊ុន​ The Career Ocean ​រួម​ជា​មួយ​​ភោជនីយ​ដ្ឋាន​ ផាក​កាហ្វេ កាល់​ម៉ែត ទល់​មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត រាជ​ធានីភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃទី​៣ ធ្នូ ។ នេះ​ជាលើក​ទី​២២ សម្រាប់​កម្ម​វិធី​នេះ ដែល​ត្រូវ​បាន​ធ្វើ​ជា​រៀង​រាល់​ខែ​ នៅ​ថ្ងៃអង្គារ ​ដើម​ខែ ។ ​ក្នុង​​ឱកាស​នោះ​​ក៏​មាន​វាគ្មិន​ចំនួន​៣​​រូប ដែល​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​ និង​ដំណើរ​​ការ​មុខជំនួញ​របស់​ខ្លួន​ នោះគឺ​លោក​បណ្ឌិត អិុន ចាន់​នី នាយក​​ប្រតិ​បត្តិ​ការ​ធនា​គារ​ អេស៊ីលីដា ភីអិល​ស៊ី លោក​​គុយ វ៉ាត អគ្គ​នាយក​ក្រុម​ហ៊ុន​ វីត្រាស់ (VTrust) និង​លោក​ឧកញ៉ា លឹម ឈួខាយ ។

លោកឡេង ចាន់​​ប្រាថ្នា អគ្គ​នាយក​ក្រុម​ហ៊ុន The Career Ocean បាន​មាន​ប្រសាសន៍ថា នេះជា​លើក​ទី​២២ ហើយ​ដែល​យើង​ខ្ញុំ​បាន​រៀបចំ​ឡើង ក្នុង​គោល​បំណង​ដើម្បី​ពិភាក្សា​ និង​ចែក​រំលែក​​បទ​ពិសោធន៍​នៃ​ដំណើរ​​ការ​មុខជំនួញ ហើយ​គោល​បំណង​មួយ​ទៀត ដើម្បី​អភិ​វឌ្ឍន៍​កម្ពុជា​យើង​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​​​ ខាង​មុខ​ទៀត ហើយ​វា​ក៏​អាច​ចូលរួម​ជា​មួយ​រដ្ឋាភិបាល​​កម្ពុជា​យើង​ ក្នុង​ការ​អភិ​វឌ្ឍន៍ ​ឧស្សាហ​កម្ម​បង្កើត​​ការ​ងារ​បន្ថែម​សម្រាប់​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​​ កម្ពុជា និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។
សិក្ខាកាម​​ចូលរួម​ក្នុង​កម្ម​វិធី​នេះ នឹង​បាន​ចំណេញ​ក្នុង​ការ​ស្រូប​យក​ចំណេះ​ដឹង​ថ្មី និង​បទ​ពិសោធន៍​ពាណិជ្ជ​កម្ម​ពីសំណាក់​​អ្នក​ដែល​​មានមុខជំនួញ​​ពាណិជ្ជ​ កម្ម​ឈាន​មុខ ដោយ​សារ​តែ​នៅ​ក្នុង​ថ្ងៃ នេះ​ដែរ វា​គ្មិន​​​ទាំង​អស់​ចូល​រួម​​បាន​​ធ្វើ​បទ​​បង្ហាញ​ពី​ដំណើរ​​ការ​ដែល​អាច​ ឈាន​ដល់​ជោគ​ជ័យ​នៃ​មុខជំនួញ​​ និង​ពាណិជ្ជ​កម្ម​របស់​ខ្លួន និង​បង្ហាញ​​ពីចំណេះ​ដឹង​ថ្មីៗ​របស់​ក្រុម​ហ៊ុន​របស់​វាគ្មិន​ដែល​ចូលរួម​​ ផង​ដែរ ។
 

ប្រភពៈ SKD168 បន្តពី កោះសន្តិភាព

No comments: