របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, December 10, 2013

សំឡេង​ផ្ទុះ​កក្រើក​មេឃ យន្ដ​​ហោះ​​គ្មាន​មនុ​ស្ស​បើក​​ផ្ទុះលើ​តំបន់​ប្រសាទ​ព្រះ​វិហារ​​ធ្លាក់​បំណែក​រាយ​​ប៉ាយ

ខេត្ត​ព្រះ​វិហារ​៖ ហេតុ​ការណ៍​ផ្ទុះ​កក្រើ​ក​នៅ​លើ​ផ្ទៃ​មេឃ​ បាន​ធ្វើ​ឱ្យ​មាន​កា​រ​ភ្ញាក់​ផ្អើល ​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ កាល​ពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ ថ្ងៃ​ទី​៩​ ធ្នូ​ និង​ក្រោយ​បន្តិច​មក​ក៏​មាន​បំណែក​មួយ​ចំនួន​ត្រូវ​បាន​ធ្លាក់​រាយ​ប៉ាយ​ នៅ​ក្រោយ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ ដែល​មន្ត្រី​យោ​ធា​បាន​អះ​អាង​ថា​ ជា​បំណែក​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ ប៉ុន្តែ​ប្រភព​ដែល​បង្ហាញ​ថា​ ជា​យន្ត​ហោះ​របស់​ប្រទេស​ណា​នោះ​ នៅ​តែ​មិន​មាន​ការ​រក​ប្រភព​​ឃើញ​នោះ​ឡើយ​ ។

នេះ​មិនមែនជា​លើកទី​១​ទេ​ ដែល​មានការ​ផ្ទុះ​បែប​នេះ​ទៅ​លើមេឃ ​គឺ​ជា​លើកទី​៤​ហើយ ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក​ ។​​ 

មន្ដ្រី​ក្នុង​តំបន់​បាន​ឱ្យ​ដឹង​ថា​ តាម​ការ​កត់សម្គាល់​តំបន់​មួយ​ចំនួន ​ក្នុង​ខេត្ដព្រះវិហារ​ធ្លាប់​មាន​ការ​ ភ្ញាក់ផ្អើល ​ពី​ការ​ផ្ទុះ​នេះ​ដែល​លើក​ទី​១​ ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០០៦​ នៅ​ភូមិ​សាស្រ្ដ​ស្រុក​ជាំក្សាន្ដ​ក៏​មានកា​រ​ផ្ទុះ​ ហើយ​ធ្លាក់​មក​លើ​ដី​ជា​ច្រើនកន្លែង​ ។ 

លើក​ទី២​នៅ​ឆ្នាំ​២០១១​ ក៏​មាន​ការ​ផ្ទុះ​ដូច​គ្នា​នេះ​ដែរ​នៅ​លើ​តំបន់​ប្រាសាទព្រះវិហារ​តែ​ម្ដង​ ។ 

ចំណែក​លើកទី​៣​នៅ​ឆ្នាំ​២០១២​ ក៏​មាន​ការ​ផ្ទុះ​កក្រើក​មេឃ​លើ​ភូមិ​សាស្រ្ដ​ស្រុក​គូលែន​ និង​លើក​ទី​៤​​គឺ​នៅ​ថ្ងៃ​ទី​​៩​ ធ្នូ​ ម្សិល​មិញ​នេះ​បាន​ផ្ទុះ​នៅលើ​តំបន់​ប្រាសាទ​ព្រះវិហារ​ ។​ 

ហេតុ​ការណ៍​នេះ​ត្រូវ​បាន​មន្ត្រី​យោធា​កម្ពុជា​ដែល​ប្រចាំ​ការ​នៅតំបន់​ ប្រាសាទ​ព្រះ​វិហារ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការផ្ទុះ​នេះ​ស្ថិត​នៅ​ក្នុង​ដែន​អាកាស​កម្ពុជា​ និងជា​ការផ្ទុះ​ដ៏ខ្លាំង​មួយ​គួរ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ផងដែររហូតដល់​ មាន​សកម្ម​ភាព​ប្រុង​ជើង​ការ​ផងដែរ​ ។ ការ​ភ្ញាក់​ផ្អើល​នេះ​មិន​មែន​តែ​យោធា​ខ្មែរ​នោះ​ទេ​ សូម្បី​ភាគី​ទាហាន​ថៃ​ក៏​ភ្ញាក់​ផ្អើល​ដែរ​ និងបាន​ទាក់ទង​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ហេតុ​ការណ៍​នេះភ្លាមៗ​ដែរ ។​

មន្ត្រី​យោធា​កម្ពុជាដដែល​បាន​ឱ្យដឹង​ថា​ មាន​បំណែក​មួយ​ចំនួន​ បាន​ធ្លាក់​នៅ​ចំណុច​ក្រោយ​វត្ត​កែវ​សិក្ខា​គីរី​ស្វារៈ​ និងត្រូវ​បាន​ក្រុម​មន្ត្រី​សណ្តាប់​ធ្នាប់​នៃ​អាជ្ញា​ធរ​ព្រះ​វិហារ បាន​ប្រមូល​យក​ទៅ​រក្សាទុក​នៅស្នាក់​ការ​អាជ្ញាធរ​ជាតិ​ ដើម្បី​ប្រគល់​ដល់​មន្ត្រី​ជំនាញ​មក​ធ្វើ​ការ​ត្រួត​ពិនិត្យ​ពីបំណែក​ ទាំងអស់​នេះ ។​ 

មន្ត្រីដដែល​និយាយជាច្រើន​លើក​មក​ហើយ​ដែរ​ យើង​នៅ​តែ​មិនដឹង​ថា​ យន្ត​ហោះ​ដែល​គ្មាន​​អ្នកបើកបរ​នេះ​បាន​ផ្ទុះ​ និង​ធ្លាក់​មក​លើ​តំបន់​ប្រាសាទ​ព្រះ​វិហារ​ តែ​យើង​មិន​អាច​ដឹង​ដដែល​ថា​ យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ដែល​ផ្ទុះ​ធ្លាក់​នេះ​មក​ពី​ប្រទេស​ណា​នោះ​ទេ​ គឺ​ងងឹត​សូន្យ​ឈឹង​ដដែល​ ។​ 
មន្ត្រី​ដដែល​បញ្ជាក់​ថា​ ការ​ធ្លាក់​បំណែក​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​នេះ​ មាន​នៅ​ច្រើន​កន្លែង​ទៀត​ តែ​មិន​បង្ក​ឱ្យ​មាន​ការ​ប៉ះ​ពាល់​លំនៅ​ឋាន​ ឬ​ក៏​រង​គ្រោះ​ដល់​មនុស្ស​ណា​ម្នាក់​ទេ​ ។​ មិន​ទាន់​មាន​ការ​អះ​អាង​ឱ្យ​បាន​ពិស្តារ​ជុំវិញ​ការ​ផ្ទុះ​ធ្លាក់​នេះ​នៅ​ ឡើយ​ នា​រសៀល​ថ្ងៃ​ដដែល​នេះ​ ។

គេ​មាន​ការ​ឆ្ងល់​ណាស់​ ហេតុ​អី​ក៏​យន្ត​ហោះ​ប្រភេទ​នេះ​ ចូល​​ចិត្ត​តែ​ប្រល័យ​ជីវិត​ខ្លួន​ឯង​នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​របស់​យើង ​ម៉្លេះ​?ប្រល័យ​ជីវិត​ខ្លួន​ឯង​​ម្តង​ៗ​​លាន់​កក្រើក​មេឃ​ ភ្ញាក់​ផ្អើល​គ្រប់​គ្នា​នៅ​ក្នុង​តំបន់​នោះ​ ។ តើ​យន្ត​ហោះ​ប្រភេទ​ណា​? អត់​ដឹង​ ?!

No comments: