ភាព ចម្រូងចម្រាសផ្សេងៗបានកើតឡើងក្នុងក្រុមកីឡាបាល់ទាត់ជម្រើស
ជាតិកម្ពុជា ខណៈដែលរបាយការណ៍មួយចំនួនរាយការណ៍ថា កីឡាករបួននាក់
និងមន្ត្រីក្នុងក្រុមជម្រើសជាតិម្នាក់
ត្រូវបានលុបឈ្មោះចេញពីបញ្ជីក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣
ឆ្នាំដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីចូលរួម
ប្រកួតក្នុងយុទ្ធនាការស៊ីហ្គេម លើកទី២៧
ដែលនឹងត្រូវបើកការប្រកួតនាថ្ងៃទី១១ ខែធ្នូ ខាងមុខនេះ។
រូបថតជាក្រុមដែលត្រូវបានបង្ហោះនៅលើគេហទំព័រ sabay.com.kh
បានបង្ហាញថា
មានតែកីឡាករចំនួន១៦នាក់ប៉ុណ្ណោះកាលពីថ្ងៃម្សិលមិញដែលត្រូវចេញ
ដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្នុងចំណោមកីឡាករទាំង២០ដែលត្រូវបានប្រកាសដោយសហព័ន្ធកីឡា
បាល់ទាត់កម្ពុជា កាលពីចុងសប្តាហ៍មុននេះ ខ្សែការពារសាយ ពិសិដ្ឋ
របស់ក្រុមអគ្គស្នងការនគរបាលជាតិ និងសុខ រិទ្ធី របស់ក្រុមណាហ្គាខប
ខ្សែបម្រើទុំ សារាយ របស់ក្រុមខេត្តស្វាយរៀង និងខ្សែប្រយុទ្ធកែវ
សុខង៉ន របស់ក្រុមចំការកៅស៊ូបឹងកេត
បានអវត្តមានក្នុងក្រុមរួមជាមួយនឹងសមាជិកបុគ្គលិកលោកឈាង ពិសិដ្ឋ។
មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
មិនអាចត្រូវបានទាក់ទងដើម្បីសុំធ្វើការបកស្រាយចំពោះបញ្ហាដ៏
ចម្រូងចម្រាសមួយនេះកាលពីថ្ងៃម្សិលមិញបានឡើយ
ខណៈដែលកីឡាករទាំងនោះក៏មិនអាចធ្វើការទាក់ទងតាមរយៈទូរស័ព្ទ
បានផងដែរ៕ IS
No comments:
Post a Comment