
នាយនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានគរបាលខេត្ត លោក ឌុច ចំរើន
បាននិយាថា ជនសង្ស័យខាងលើនេះ មានឈ្មោះ សូ ស៊ីម អាយុ៤០ ឆ្នាំ
ធ្លាប់មានប្រពន្ធច្រើន និងចុងក្រោយមក មានប្រពន្ធ កូន១
រស់នៅភូមិកំពង់បាស្រូវនេះ ។ លោកបានបន្តថា ក្រោយពីមានករណីចាប់រំលោភក្មេងស្រី
ហើយសម្លាប់បំបិទមាត់ និងធ្វើឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី ២៦
ខែកុម្ភៈ ឆ្នាំ២០១៥ លោកឧត្តមសេនីយត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត
បានដាក់បញ្ជាឲ្យលោកដឹកនាំកម្លាំង ចុះស្រាវជ្រាវបន្ទាន់ ហើយបានប្រមូលព័ត៌មាន
និងវត្ថុតាង ទើបឈានដល់កំណត់មុខសញ្ញា ដែលបានរត់គេចខ្លួនចូលព្រៃ។
ដោយមានកិច្ចសហការល្អពីប្រជាពលរដ្ឋ បានដឹងថា ជនសង្ស័យខាងលើ
កំពុងសម្ងំលាក់ខ្លួន នៅចំណុចរនាលភេ ពេលនោះ កម្លាំងរបស់លោក
បានទៅព័ទ្ធចាប់ខ្លួនបាន នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៧ ខែកុម្ភៈនេះ ។
ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ចសារភាពថា
រូបគេពិតជាបានចាប់នាងរំលោភពិតមែន តែមិនបានសម្លាប់នោះទេ តែទោះយ៉ាងនេះក្តី
ក៏សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ដែរ ។
សូមរំឭកថា កុមារីរងគ្រោះមាន ឈ្មោះ ស.ល.ណ អាយុ ៨ឆ្នាំ មានទីលំនៅភូមិ
កំពង់បាស្រូវ ត្រូវបានជនសង្ស័យខាងលើ ចាប់រំលោភ រួចសម្លាប់បំបិទមាត់
កាលពីយប់ ថ្ងៃទី២៥ ហើយត្រូវបានប្រទះឃើញ ធ្វើឲ្យមានការភ្ញាក់ផ្អើល
នៅព្រឹកថ្ងៃទី ២៦ និងឈានដល់ការចាប់ឃាត់ខ្លួន ជនដៃដល់នៅព្រឹក ថ្ងៃទី២៧
ខែកុម្ភៈ ឆ្នាំ២០១៥ ៕


ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភក្មេងស្រីអាយុ៨ឆ្នាំ


No comments:
Post a Comment