
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា
ស្រីក្រមុំដែលជិតចូលរោងការ ហើយលួចទៅរួមភេទជាមួយសង្សារចាស់
រួចហើយប្តឹងសង្សារចាស់ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈនោះ
មានឈ្មោះ ប៉ុន ធីតា អាយុ១៨ឆ្នាំ មុខរបរកសិករ និងឃ្វាលសត្វពពែ
មានស្រុកកំណើតនៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍
ខេត្ត កំពង់ធំ និងបច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុ ។
រីឯបុរសជាសង្សារចាស់ដែលទទួលរងការប្តឹងចោទប្រកាន់ពីសង្សារចាស់
របស់ខ្លួននោះ មានឈ្មោះ អ៊ុន ឆ័ង អាយុ២២ឆ្នាំ
មុខរបរបើកបរគ្រឿងចក្រ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងដែរថា កាលពីពាក់កណ្តាលឆ្នាំ២០១៤
ស្រីក្រមុំឈ្មោះ ប៉ុន ធីតា បានមកស្នាក់នៅផ្ទះលោក អ៊ុក សំបូរ
ដែលត្រូវជាឪពុករបស់យុវជនឈ្មោះ ប៊ិន ធារ៉ា ។
មកដល់អំឡុងខែកញ្ញាឆ្នាំ២០១៤ លោក អ៊ុន សំបូរ
ក៏បានដណ្តឹងនារីឈ្មោះ ប៉ុន ធីតា ឲ្យធ្វើជាភរិយាកូនរបស់គាត់
។ នៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៥វេលាម៉ោងប្រមាណជា៩ព្រឹក
នារីឈ្មោះប៉ុន ធីតា
បានចេញទៅឃ្វាលសត្វពពែនៅខាងក្រោយភូមិដូចសព្វមួយដង
ហើយត្រូវបានបុរសជាគូដណ្តឹងឈ្មោះ ប៊ិន ធារ៉ា បានដើរទៅតាម
ក៏ចៃដន្យស្រាប់តែឃើញគូដណ្តឹងរបស់ខ្លួនដើរចូលទៅក្នុងព្រៃស្ងាត់
មួយកន្លែងជាមួយបុរសម្នាក់ឈ្មោះ អ៊ុន ឆ័ង បាត់មួយសន្ទុះ ។
តាមការរៀបរាប់របស់យុវជន ប៊ិន ធារ៉ា ឲ្យដឹងថា
បន្ទាប់ពីបានឃើញសកម្មភាពចាប់អារម្មណ៍បែបនេះ
ខ្លួនក៏ដើរទៅលបមើលបន្តទៀត
ស្រាប់តែឃើញស្ត្រីជាគូដណ្តឹងរបស់ខ្លួនកំពុងរួមភេទជាមួយយុវជន
ឈ្មោះ អ៊ុន ឆ័ង
ហើយខ្លួនក៏មិនបានរំខានអ្វីដល់អំពើអនាចាររបស់គូដណ្តឹងដែរ
គឺខ្លួនសុខចិត្តអង្គុយមើលសកម្មភាពស្ត្រីជាគូដណ្តឹងរបស់ខ្លួនរួម
ភេទជាមួយដៃគូរហូតដល់ចប់ចុងចប់ដើម
ទើបក្រោកដើរត្រឡប់ទៅផ្ទះវិញ
ក៏បានយករឿងរ៉ាវដែលបានឃើញផ្ទាល់ភ្នែកនេះប្រាប់ឪពុកម្តាយ
និងឈានទៅដល់ធ្វើការសួរនាំស្ត្រីជាគូដណ្តឹងរបស់ខ្លួននោះផង
ហើយក៏សុំផ្តាច់ពាក្យវិញតែម្តង ។
ស្រាប់តែដល់វេលាម៉ោងប្រមាណ១៤រសៀលនាថ្ងៃដដែល ស្ត្រីឈ្មោះ ប៉ុន
ធីតា
បានទៅដាក់ពាក្យប្តឹងដៃគូរួមភេទជាសង្សារចាស់របស់ខ្លួនទៅ
សមត្ថកិច្ចនគរបាលមូលដ្ឋាន ដោយចោទប្រកាន់ពីបទរំលោភសេពសន្ថវៈទៅវិញ
ជាហេតុធ្វើឲ្យអ្នកភូមិមានការហួសចិត្តគ្រប់ៗគ្នា ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានបង្ហើបប្រាប់ឲ្យដឹងដែរថា
ទំនងជារឿងនេះបែកការណ៍អាម៉ាស់ដល់ឪពុកម្តាយ
ដោយសារបុរសជាគូដណ្តឹងតាមទាន់ឃើញនឹងភ្នែក ទើបស្ត្រីឈ្មោះ ប៉ុន
ធីតា ដាក់ពាក្យប្តឹងសង្សារចាស់របស់នាងឈ្មោះ អ៊ុន ឆ័ង
ពីបទរំលោភសេពសន្ថវៈ ខណៈមន្ត្រីនគរបាលបានលាន់មាត់ថា
នៅសល់តែរយៈពេលប្រមាណ១ខែទៀតប៉ុណ្ណោះ នាង ប៉ុន ធីតា
នឹងត្រូវចូលរោងការជាមួយយុវជន ប៊ិន ធារ៉ា ប្រកបដោយកិត្តិយស
ស្របតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ បែរជាមិនគួរណាស្ត្រីឈ្មោះ
ប៉ុន ធីតា
ហ៊ានប្រព្រឹត្តអំពើអនាចារជាមួយសង្សារចាស់យ៉ាងដូច្នេះសោះ ៕
ប្រភពៈ DTN7
No comments:
Post a Comment