របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, March 30, 2015

ស៊ុប​ក្ដាម​គោក​បន្ទន់​ចិត្ត​លាយ​តៅ​ហ៊ូ

ឆា ស្ងោរៗ​! ធុញ​ទេ​ដែល​ត្រូវ​ញ៉ាំ​ម្ហូប​ដដែល​ៗ​រាល់​ថ្ងៃ រាល់​សប្ដាហ៍​នោះ​? បើ​ធុញ មក​សាក​ល្បង​ញ៉ាំ​ស៊ុប​ក្ដាម​គោក​បន្ទន់​ចិត្ត​លាយ​តៅ​ហ៊ូ​ទាំង​អស់​គ្នា​មើល៍​ថា​ឆ្ងាញ់​និង​ប្លែក​យ៉ាង​ណា!

គ្រឿងផ្សំ៖
  • សាច់​ក្ដាម​សមុទ្រ 3 ខាំ 
  • ស៊ុត​ទា​មួយ​គ្រាប់ 
  • ផ្សិត​ខ្មៅ 3 ដុំ 
  • ស្លឹក​ខ្ទឹម​ធំ​ៗ 1 គុម្ព 
  • តៅ​ហ៊ូ​ 2 ដុំ កាត់​កង់​ៗ 
  • ឫស​ខ្ញី 4-5 សរ​សៃដំ​ឱ្យ​សំប៉ែត ប្
  • រេង​ឆា 1 ស្លាប​ព្រា​កា​ហ្វេ 
  • ទឹក​ស៊ី​អ៊ីវ 1 ស្លាប​ព្រា​កា​ហ្វេ 
  • ទឹក​ខ្មេះ 1 ស្លាប​ព្រា​បាយ 
  • អំបិល 2 ស្លាប​ព្រា​កា​ហ្វេ ម្
  • រេច​ខ្មៅ 1 ចឹប​ដៃ ម្
  • សៅ​ឆា 1 ស្លាប​ព្រា​បាយ ស្
  • លឹក​ជី​វ៉ាន់​ស៊ុយ 4-5 គុម្ព ហាន់​ជា​សរ​សៃៗ 
  • ទឹក​បន្តិច​
 
វិធីចម្អិន៖
  1. វាយស៊ុតបំបែកក្នុងកូនចានគោមមួយ
  2. ត្រាំ​ផ្សិត​ខ្មៅ​ក្នុង​ទឹក​ក្ដៅ​ឧណ្ឌៗ​ប្រហែល 20 នាទី ហើយ​ហាន់​បន្ទះ​ស្ដើង​ៗ
  3. ជ្រៀកស្លឹកខ្ទឹមជាសរសៃៗ
  4. ដាក់​កូន​ខ្ទះ​ដាំ​ប្រេង​ឆា​ឱ្យ​ក្ដៅ ចាក់​ផ្សិត​ឆា ថែម​ស្លឹក​ខ្ទឹម ឆា​រំ​លីង​ចូល​គ្នា​ឱ្យ​មាន​ក្លិន​ឈ្ងុយ រួច​ចាក់​សាច់​ក្ដាម និង​គល់​ឫស​ខ្ញី​ចូល​ដោយ​ថែម​ភ្លើង​ឱ្យ​ក្ដៅខ្លាំង​ជាង​មុន​ដើម្បី​ឆា
  5. ថែម​ទឹក​ស៊ីអ៊ីវ និង​ទឹក​ខ្មេះ ដាក់​រំងាស់​ឱ្យ​ពុះ រួច​ថែម​អំបិល និង​ម្រេច
  6. លាយ​ម្សៅ​ឆា​ជា​មួយ​ទឹក​ក្នុង​កូន​ចាន​មួយ កូរ​ឱ្យ​ខាប់​ស្អិត​ចូល​គ្នា​ រួច​ដាក់​តៅហ៊ូ​ចូល
  7. បន្ទាប់​មក​ទៀត​ចាក់​ស៊ុត​ទា​ដែល​បាន​វាយ​បំបែក​ចូល​ក្នុង​ម្សៅ​ឆា​នោះ​ដោយ​ប្រើ​ចង្កិះ​ច្រោះ
  8. ចាក់​ស៊ុត​ទា លាយ​ម្សៅ​ឆា​នោះ​ចូល​ទៅ​ក្នុង​ទឹក​ស៊ុប​ឆា​សាច់​ក្ដាម​លើ​ខ្ទះ ទុក​ឱ្យ​ពុះ
  9. កូរ​ស៊ុប​កំពុង​ពុះ​ឱ្យ​ចូល​គ្រឿង​គ្នា​ល្អ រួច​ដួស​ដាក់​ចាន ថែម​ស្លឹក​ជីវ៉ាន់​ស៊ុយ ហើយ​ទទួល​ទាន​ក្ដៅៗ​ជា​ការ​ស្រេច។
ប្រភពៈ Khmerstation


No comments: