គ្រឿងផ្សំ៖
- មឹកស្រស់ កន្លះ គីឡូ
- ខ្ញីខ្ចី ១ ដុំ
- ត្រកួន ២ ដើម
- ម្ទេសប្លោក ២ គ្រាប់
- ខ្ទឹមបារាំង ១ ផ្លែ
- ជីអង្គាម ១ ក្តាប់ធំ
- ខ្ទឹមស ១០ គ្រាប់
- ស្ករស ៣ ស្លាបព្រាបាយ
- ទឹកត្រី ៣ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ ៣ ស្លាព្រាបាយ
- ម្ទេសស្រស់ ២០ គ្រាប់
វិធីធ្វើ៖
- មឹកហាមប្រវែង 2 ថ្នាំងដៃ ខ្ញីខ្ចីហាន់ជាសរសៃៗ ត្រកួនកាន់ជាកង់ៗ ម្ទេសប្លោកយកគ្រាប់ចេញហាន់ជាសរសៃៗ ខ្ទឹមបារាំងហាន់ជាបន្ទះស្តើងៗ ជីអង្គាមបេះសន្លឹក ខ្ទឹមស ម្ទេសបុកចូលគ្នា។
- ស្រុះមឹកឱ្យឆ្អិន ហើយលាយជាមួយខ្ញីខ្ចី ត្រកួន ម្ទេសប្លោក ខ្ទឹមបារាំង ជីអង្គាម ខ្ទឹមស ម្ទេស ដែលបុករួច ទឹកត្រី ស្ករ ទឹកក្រូចឆ្មារ ហើយច្របល់គ្នា ចុងក្រោយភ្លក្សរសជាតិ បើមានជាតិជូ ហិល ប្រៃ តាមចំណង់ចំណូលចិត្តរបស់អ្នកហើយនោះ ជាការស្រេច៕
No comments:
Post a Comment