របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, April 15, 2015

អាការ​ដូច​ម្ដេច​ខ្លះ​បញ្ជាក់​ថា​នារី​ម្នាក់​កំពុង​តែ​មាន​ផ្ទៃពោះ (18+)

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

មន្ទិល​សង្ស័យ​ចំពោះ​ស្ត្រី​ណា​ម្នាក់​ថា​ពិតជា​មានគភ៌ ឬ​អត់​គឺជា​ប្រធានបទ​មួយ​ដែល​មានការ​ចង់​ដឹង​ចង់​ឮ​និង​ឈ្វេងយល់​ឱ្យ​កាន់តែ​ច្បាស់លាស់​សម្រាប់​សុភាពបុរស​តើ​មាន​សញ្ញា​ឬ​អាការ​ដូច​ម្ដេច​ខ្លះ​ដែល​បញ្ជាក់​ថា​នារី​ម្នាក់​នោះ​កំពុង​មាន​ផ្ទៃពោះ ។ របៀប​សង្កេត​មើល​ដើម្បី​បំបាត់​ការ​សង្ស័យ​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម ៖
  1. សង្កេត​មើល​សញ្ញា​របស់​អ្នក​ពពោះ ឬ​នារី​ម្នាក់​ថា​នាង​មាន​អារម្មណ៍​ហាក់​មិន​ស្រួលខ្លួន​ឬ​យ៉ាងណា ។ នៅ​ពេល​ព្រឹក​ព្រលឹម​ស្ត្រី​ភាគច្រើន​តែង​មាន​រោគ​ក្អួតចង្អោរ​(Morning Sickness) ។
  2. ​កត់សម្គាល់​មើល​ប្រសិនបើ​នាង​កំពុង​មាន​សកម្មភាព​ប្លែក​ៗ​ដូច​ជា ឆាប់​ខឹង មួម៉ៅ​ច្រើន ឬ​ងាយ​នឹង​អាក់អន់ស្រពន់ចិត្ត​អ្វីមួយ​ជាដើម ។ សូម​ចង​ចាំ​ថា ស្ត្រី​គ្រប់​រូប​គឺ​មាន​អាការ​ខុស​ប្លែក​ពី​សព្វមួយដង​ហើយ​ច្រើន​ប្រតិកម្ម​នឹង​អ្វីមួយ​ស​ចម្លែក​ៗ​នោះ​ហើយ​ជា​ចំណុច​ស្នូល​នៃ​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី ។
  3. ​សង្កេត​មើល​ការ​ផ្លាស់​ប្ដូរ​សម្លៀក​បំពាក់​។ តើ​នាង​ចាប់ផ្ដើម​ស្លៀក​ខោអាវ​បែប​រលុង​ៗ​ឬ​សម្លៀក​បំពាក់​ដែល​អាច​លាក់បាំង​ពោះធំ​របស់​នាង​ឬ​អត់ ? 
  4. សង្កេត​មើល​ប្រសិនជា​នាង​កំពុង​ឡើង​ទម្ងន់ ។ ប្រសិនជា​ការ​ឡើង​ទម្ងន់ ឬ​ដុះពោះ​មានគភ៌ ការ​ធាត់​នោះ​មើលទៅ​ហាក់​មិនសូវ​មាន​រាង​មូល​ឡើយ​ហើយ​ក្បាលពោះ​របស់​នាង​ហាក់ដូចជា​រាង​ហាប់់​បន្តិច ។
  5. ​គួរ​កត់សម្គាល់​នូវ​ការ​ប្រែប្រួល​ខ្លះ​ៗ​នៅ​ពេល​ស្រង់ក្លិន​អ្វីមួយ ។ ស្ត្រី​មាន​ផ្ទៃពោះ​គេ​ទទួលស្គាល់​ថា មាន​ញាណ​ដែល​ឆាប់​ស្រង់​ដឹង​ក្លិន​អ្វីមួយ​និង​ឆាប់​មាន​ប្រតិកម្ម​នឹង​ក្លិន​នោះ​រហូត​រកកល់​ក្អួតចង្អោរ​ក៏​មាន ។
  6. ​កត់សម្គាល់​ពី​ទម្លាប់​នៃ​ការ​ញាំ​ុ​អាហារ​ផ្សេង​ៗ ។ ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​នឹង​មិន​ទទួលទាន​នូវ​អ្វី​ដែល​មាន​ក្លិន​មិនល្អ​ឡើយ​ពីព្រោះ​វា​ធ្វើ​ឱ្យ​គាត់​មិន​ស្រួលខ្លួន ។

សម្គាល់ ៖ ជំងឺ​ពេល​ព្រឹក​(Morning Sickness ) របស់​ស្ត្រី​គឺ​អាច​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​គឺ​វា​ពុំ​មាន​ន័យ​ថា ស្ត្រី​រូប​នោះ​មាន​ពពោះ​ឬ​ក៏​មិន​ស្រួលខ្លួន​ដោយសារ​គភ៌​ក្នុង​ផ្ទៃ​ឡើយ ប៉ុន្តែ​ក៏​សូម​ចង​ចាំ​ថា​វា​ជា​ជំងឺ​ដែល​កើត​ចំពោះតែ​ស្ត្រី​នៅ​ពេល​ព្រឹក​ប៉ុណ្ណោះ ។ ប៉ុន្តែ​ស្ត្រី​មានគភ៌​ដំបូង​ខ្លះ​អាច​មាន​អារម្មណ៍​មិនស្រួលខ្លួន​២៤​ម៉ោង​ពេញ​ក៏​មាន ៕

No comments: