របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Wednesday, April 15, 2015

ជោគជតារាសី​អ្នក​កើត​ឆ្នាំមមែ

បញ្ចូលអត្ថបទ ៖ ចន្ទ្រគ្រាស

លោក​អ្នក​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី នាម​ជា​សត្វ​ពពែ ធាតុមាស អង្សាកំណើត​នៅ​ថ្ងៃអាទិត្យ សិរី​ធ្លាក់​មក​ពី​ដៃ​ឆ្វេង​របស់​ព្រះព្រហ្ម មូល​ព្រលឹង​នៅ​នឹង​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឫស្សី ។ លោក​អ្នក​ដែល​កើត​ឆ្នាំ​នេះ​គួរ​ស្រោច​ទឹក ជ្រួយដី​គល់​នៃ​ដើម​បា​រិ​ក​ជាតិ និង​ដើម​ឫស្សី ទើប​នាំ​ឱ្យ​កើត​មាន​សិរី សួស្តី​ដល់​ខ្លួន និង​ក្រុម​គ្រួសារ ។
មនុស្ស​កើត​ឆ្នាំ​នេះ ជា​មនុស្ស​មាន​វាសនា​ខ្ពស់ ជាទី​ត្រូវចិត្ត​នៃ​មនុស្ស​ទូទៅ ពេល​ជួប​ទុក្ខ​អាសន្ន មាន​អ្នកធំ​ជួយ​គាំពារ ។ ឫកពា​សុភាព​រាបសា សម្តីទន់​ផ្អែម​ពីរោះ មាន​មិត្តភក្តិ​ច្រើន​មិន​ថា​នៅ​ទីណា ប៉ុន្តែ​មិត្ត​ច្រើន​នាំទុក្ខ​ដល់​ខ្លួន ធ្វើ​គុណ​មិន​បាន​ផល មិន​ចេះ​ចងគំនុំ​នឹង​អ្នក​ណា​ឡើយ ។ ចិត្ត​ឆេវឆាវ ឆាប់​ខឹង តែ​ឆាប់​បាត់ មាន​តណ្ហា​ខ្លាំង​ស្រើបស្រាល​នឹង​រស​កាមារម្មណ៍ ប្រៀប​ដូច​ភ្លើងចំបើង មាន​ស្នេហ៍​ក្នុង​ខ្លួន​ជាទី​គាប់​ភ្នែក​នៃ​មនុស្ស​ភេទ​ផ្ទុយ ។
ជា​មនុស្ស​និយាយ​តិច តែ​គិត​ច្រើន មុន​នឹង​លូកដៃ​ទៅ​ចាប់​កាន់​ការងារ​អ្វីមួយ ប្រើ​គំនិត​គិត​ហ្មត់ចត់ ល្អិតល្អន់ ។
មុខរបរ​ដែល​ស័ក្តិសម​ជាងគេ​សម្រាប់​មនុស្ស​កើត​ឆ្នាំមមែ​នេះ គឺ​ការ​លក់​ដូច​ធ្វើ​ជំនួញ ជួញប្រែ នឹង​បាន​ក្លាយជា​អ្នកមាន​ស្តុកស្តម្ភ ពីព្រោះ​ជា​មនុស្ស​មានការ​ពិចារណា​ល្អិតល្អន់ ។
បើ​ធ្វើ​ការងារ​រដ្ឋ​ល្អជា​មធ្យម ។ នឹង​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​មានបាន នៅ​ពេល​ឈាន​ដល់​វ័យ​ចំណាស់ ។
ព្យាករ​អ្នក​កើត​ឆ្នាំមមែ ពី​អាយុ​៦​ឆ្នាំ ដល់​៨០​ឆ្នាំ៖
+ បុរស​អាយុ​ ៨, ១៥, ២០, ២៧, ៣២, ៣៩, ៤៤, ៥១, ៥៦, ៦៣, ៦៨, ៧៥, ៨០​ឆ្នាំ និង​ស្ត្រី​អាយុ​៨, ១៣, ២០, ២៥, ៣២, ៣៧, ៤៤, ៤៩, ៥៦, ៦១, ៦៨, ៧៣,៨០​ឆ្នាំ ទំនាយ​ថា ជា​ឆ្នាំ​នាំ​មក​នូវ​ជោគ​លាភសក្ការៈ គិត​ប្រកបការងារ អ្វី​ៗ​តែងតែបាន​សម្រេច​ដូច​សេចក្តី​ប្រាថ្នា​គ្រប់​ប្រការ ដែល​អាច​ចែក​ចេញ​បាន​ដូច​តទៅ​នេះ៖
  • ជោគ​លាភ ៖ នឹង​បានទ្រព្យ​សម្បត្តិ លុយកាក់ មាសប្រាក់ និង​វត្ថុ​មាន​តម្លៃ គ្រឿង​ប្រដាប់ លម្អ​គេហដ្ឋាន ដីធ្លី ឬ​បាន​ឡើង​ប្រាក់ខែ និង​ប្រាក់​បំណាច់ និង​រង្វាន់ ផ្សេង​ៗ​ទៀត ។
  • កិត្តិយស ៖ ការ​សិក្សា នឹង​បាន​ប្រឡង​ជាប់​ដូច​ក្តី​ប្រាថ្នា បើ​នៅ​ទំនេរ​នឹង​បានការ​ងារ​ធ្វើ បើ​មានការ​ងារ​ស្រាប់​ហើយនឹង​បាន​ឡើង​កាន់​មុខ​តំណែង​ខ្ពស់​ឡើង ។
  • កេរ្តិ៍ឈ្មោះ ៖ នឹង​បាន​ទទួល​សេចក្តី​និយម​រាប់អាន​លើកតម្កើង​មុខមាត់​ពី​មនុស្ស​ក្នុង​មជ្ឈដ្ឋាន​ការងារ ឬ​នៅ​ក្នុងផ្ទះ ជាទី​ពេញចិត្ត​ដល់​ខ្លួនឯង និង​អ្នក​ដទៃ។
  • សេចក្តីសុខ ៖ នឹង​បាន​ជួប​ប្រទះ​នឹង​សេចក្តី​ស្នេហ៍​ដ៏​បរិសុទ្ធ ឯ​អ្នក​ដែល​មាន​គូគ្រង​ហើយ នឹង​មាន​បុត្រ​ជាទី​ស្រឡាញ់​ពេញចិត្ត សេចក្តីសុខ​នឹង​កើន​ទ្វេ​ឡើង​ថែម​ទៀត ។
+​ បុរស​អាយុ ៣២, ៣៩, ៤៤, ៥១, ៥៦​ឆ្នាំ និង​ស្ត្រី​អាយុ ៣២, ៣៧, ៤៤, ៤៩​ឆ្នាំ ទំនាយ​ថា បើ​រៀប​អាពាហ៍ពិពាហ៍​ហើយ នឹង​មាន​បុត្រ បើ​នៅ​លីវ​នឹង​បាន​រួមរក្ស​អភិរម្យ សម​ដូច​ក្តី​ប្រាថ្នា ឬ​បាន​ទទួល​លាភ​សក្ការ​ជា​វត្ថុ​មានជីវិត ផ្សេង​ៗ​ទៀត ចូល​មក​នៅ​ក្នុងផ្ទះ ។
+ បុរស​អាយុ ៧, ១៦, ១៩, ២៨, ៣១, ៤០, ៤៣, ៥២, ៥៥, ៦៤, ៦៧, ៧៦, ៧៩​ឆ្នាំ និង​ស្ត្រី​អាយុ ៦, ១៥, ១៨, ២៧, ៣០, ៣៩, ៤២, ៥១, ៥៤,  ៦៣, ៦៦, ៧៥, ៧៨​ឆ្នាំ ទំនាយ​ថា ជា​ឆ្នាំ​នាំ​មក​នូវ​គ្រោះកាច ឱ្យ​ប្រញាប់​ប្រុង​ប្រយ័ត្ន​ខ្លួន​ដែល​អាច​ចែក​ចេញ​បាន​ដូច​តទៅ​នេះ ៖
  1. ​នឹង​ជួប​ប្រទះ​រឿង​ទុក្ខសោក​ខូចចិត្ត ដោយ​ពពួក​សត្រូវ ក្រុម​ពាល​ទាំងឡាយ​ប៉ុនប៉ង​ព្យាបាទ កុំ​ធ្វើ​ដំណើរ​ទៅ​ទី​ស្ងាត់ និង​ពេល​រាត្រី ព្រោះ​នឹង​ត្រូវ​ចោរ​ខ្មួយ​គំរាមកំហែង ។
  2. រោគាព្យាធិ​បៀតបៀន​កាយ សត្វ​អាសីរ្ពិស ទិច​ខាំ​ធ្វើ​ឱ្យ​អស់​សេចក្តីសុខ ។
  3. លុយកាក់​ត្រូវ​ចំណាយ​ច្រើន​ទាំង​ក្នុង​ផ្លូវ​ដែល​ចាំបាច់ និង​មិន​ចាំបាច់ ដែល​អាច​ហៅ​បាន​ថា ជា​ឆ្នាំ​ដែល​ចុះ​ដើមទុន​ក្នុង​ផ្លូវ​ដែល​ចាំបាច់ និង​ផ្លូវ​មិន​ចាំបាច់ បើ​ធ្វើ​ជំនួញ​ជួញប្រែ​នឹង​ត្រូវ​ខាតដើម​ទុន ។
  4. សង្ឃឹម​ផលប្រយោជន៍​ទៅ​លើ​ផ្លូវ​អ្វី ច្រើន​តែ​ខុស​ភ្លាំងភ្លាត់ ប្រាក់​ចំណូល​តិច​ជាង​ប្រាក់​ចំណាយ ឬ​បាន​មក​ហើយ​ចាយ​អស់​ទៅ​វិញ ។
  5. បងប្អូន​ញាតិ​មិត្ត​ដែល​ធ្លាប់​ស្រឡាញ់​រាប់អាន​គ្នា​នឹង​ប្រែ​ក្លាយជា​សត្រូវ ។
  6. ទីលំនៅ ឬ​កន្លែងធ្វើការ​ត្រូវ​ផ្លាស់​ប្តូរ ឬ​ធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ ឬ​បើ​លោក​អ្នក​មិន​ចាកចេញ​ទៅ​ទេ ក៏​គង់​មាន​មនុស្ស​នៅ​ក្នុងផ្ទះ​ចាកចេញ​ទៅ​ដែរ ។
  7. ​រង​ទទួល​សេចក្តី​យ៉ាប់​យឺ​ុ​ន លំបាកលំបិន ឬ​នឿយហត់​ជា​ខ្លាំង ទាល់តែ​មាន​មានះ អត់ធន់ ។
  8. ធ្វើ​ការងារ​ជាមួយ​អ្នក​ដទៃ​នឹង​ត្រូវ​គេ​ឆបោក បងប្អូន​ញាតិ​មិត្ត​ស្និទ្ធស្នាល​ប្រែ​ក្លាយជា​សត្រូវ កន្លែង​ធ្លាប់​នៅ​នឹង​ត្រូវ​ក្តៅក្រហាយ ឬ​ត្រូវ​គេ​បណ្តេញចេញ ចិត្តថ្លើម​អន្ទះអន្ទែង ។
+ បុរស​អាយុ ៦, ១៧, ១៨, ២៩, ៣០, ៤១, ៤២, ៥៣, ៥៤, ៦៥, ៦៦, ៧៧, ៧៨​ឆ្នាំ និង​ស្ត្រី​អាយុ ១០, ១១, ២២, ២៣, ៣៤, ៣៥, ៤៦, ៤៧, ៥៨, ៥៩, ៧១, ៧២, ៨២​ឆ្នាំ ទំនាយ​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​នៃ​ប្រក្រតី​កាល គឺ​មិនល្អ​ណាស់ ហើយ​ក៏​មិនអាក្រក់​ណាស់ណា​ដែរ ការ​សិក្សា​ត្រឹម​ប្រឡង​ជាប់​មិន​ធ្លាក់ ប្រកបការងារ​បាន​ផល​ល្មម បើ​ធ្វើ​ជំនួញ​ជួញប្រែ​បាន​ត្រឹម​រួច​ដើម ។
បងប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ បើ​ឧស្សាហ៍​ទៅ​មក​រាប់​គ្នា ទើប​អាច​ផ្សារ​ភ្ជាប់​ចំណង​សាមគ្គី​បាន​ល្អ ។ ការងារ អ្វី​ៗ​អាស្រ័យ​ដោយ​ការ​ព្យាយាម ហើយ​ប្រើ​ការ​ពិនិត្យ​ពិចារណា​ល្អិតល្អន់ ទើប​អាច​រក​ផល​កម្រៃ​បាន ។
សេចក្តី​ស្នេហា​ត្រូវ​ប្រើ​សេចក្តី​មានះ​ព្យាយាម ទើប​សម្រេច​ផល និង​អាច​រឹតចំណង​ស្នេហា​រវាង​គ្នា​នឹង​គ្នា​បានជា​បង្គួរ គឺ​មិនល្អ​ពេក ហើយ​ក៏​មិនអាក្រក់​ពេក តែ​ក៏​មិនអាក្រក់​ពេក​ដល់​ថ្នាក់​ដាច់ដោច​លែងលះ​គ្នា​នោះ​ដែរ ។
+ បុរស​អាយុ ១១, ១២, ២៣, ២៤, ៣៥, ៣៦, ៤៧, ៤៨, ៥៩, ៦០, ៧១, ៧២​ឆ្នាំ និង​ស្ត្រី​អាយុ ១៦, ១៧, ២៨, ២៩, ៤០, ៤១, ៥២, ៥៣, ៦៤, ៦៥, ៧៦, ៧៧​ឆ្នាំ ។ ទំនាយ​ថា ឆ្នាំ​នេះ​ស្រមោល​អន្ទោលតាមប្រាណ គឺ​នៅ​ឆ្នាំ​នេះ បើ​លោក​អ្នក​ធ្វើ​ល្អ​នឹង​បាន​ទទួលផល​ល្អ បើ​ធ្វើ​អាក្រក់​នឹង​ទទួលផល​អាក្រក់ តបស្នង​វិញ​យ៉ាង​ប្រាកដ ។ ធ្វើ​ការងារ អ្វី​ៗ​ប្រដូច​ទៅ​នឹង​ស្រមោល​អន្ទោលតាមប្រាណ ខុស​ហើយ​គឺ​ត្រូវ​ទទួលផល​កម្ម​ដោយ​គ្មាន​ការ​អភ័យ ឬ​បន្ធូរបន្ថយ គ្មាន​ផ្លូវ​នឹង​ផ្លាស់​ប្តូរ​កែកុន ថា​ធ្វើ​អាក្រក់​ឱ្យ​ក្លាយទៅជា​ល្អ ឬ​ធ្វើ​ល្អ​ឱ្យ​ក្លាយទៅជា​អាក្រក់​បាន​ទេ បើទុកជា​គេ​ជួយ​ក៏​ជួយ​មិន​រួច​ដែរ ។
+ បុរស​អាយុ ៩, ១៤, ២១, ២៦, ៣៣, ៣៨, ៤៥, ៥០, ៥៧, ៦២, ៦៩, ៧៤, ៨១​ឆ្នាំ និង​ស្ត្រី​អាយុ ៧, ១៤, ១៩, ២៦, ៣១, ៣៨, ៤៣, ៥០, ៥៥, ៦២, ៦៧, ៧៤, ៧៩​ឆ្នាំ ទំនាយ​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​នៃ​ការ​មានជោគ​លាភ ប៉ុន្តែ​នឹង​ល្អ​បាន​ទៅ​តាម​លំដាប់ គឺ​ចាប់តាំងពី​ដើមឆ្នាំ ហើយនឹង​ចេះ​តែ​កើន ទ្វេ​ឡើង​ៗ ពី​តិច​ទៅ​ច្រើន​ជា​លំដាប់ រហូត​ដល់​ចុងឆ្នាំ ។ ការ​សិក្សា​នឹង​ចេះ​តែ​រីក​ចម្រើន​ទៅ​មុខ បន្តិច​ម្តង​ៗ លុះដល់​ចុងឆ្នាំ​ទើប​ល្អ​ពេញ​កម្រិត ។
ការងារ អ្វី​ៗ​ក៏​ដូច​គ្នា​ដែរ នៅ​ដើមឆ្នាំ​មិនសូវ​មានការ​រីក​ចម្រើន​ខ្លាំង​ប៉ុន្មាន​ទេ លុះដល់​កណ្តាល​ឆ្នាំ​ទើប​ឃើញ​ផល​ល្អជា​មធ្យម លុះ​ចុងឆ្នាំ​ទើប​ទទួលផល​ពេញ​បរិបូរណ៍ ។ ភាព​រីក​ចម្រើន​នឹង​ឃើញ​បាន​ចាប់ពី​ខែឧសភា​ឡើង​ទៅ ហើយ​ចេះ​តែ​កើន​ចម្រើន​តទៅ​ជា​លំដាប់ រហូត​ពេញលេញ​បរិបូរណ៍​នៅ​ចុងឆ្នាំ ។
+ បុរស​អាយុ ១០, ១៣, ២២, ២៥, ៣៤, ៣៧, ៤៦, ៤៩, ៥៨, ៦១, ៧០, ៧៣, ៨២​ឆ្នាំ និង​ស្ត្រី​អាយុ ៩, ១២, ២១, ២៤, ៣៣, ៣៦, ៤៥, ៤៨, ៥៧, ៦០, ៦៩, ៧២, ៨១​ឆ្នាំ ទំនាយ​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​មាន​គ្រោះថ្នាក់​ធំ ចូរ​ប្រុង​ប្រយ័ត្ន​ឱ្យ​មែនទែន ព្រោះ​ហេតុ​នឹង​កើតឡើង​បានជា​ច្រើន​ប្រការ​គឺ ៖
  1. ​កើត​ហាយនៈ លិចលង់ ត្រូវ​ខូចខាត លុយកាក់​អស់រលីង​ពី​ខ្លួន ។
  2. កើតការ​ផ្លាស់​ប្តូរ ព្រាត់ប្រាស​និរាស​ចាកចោល​គ្នា ដោយ​សត្រូវ​ធ្វើ​ទោស ឬ​ជួប​សេចក្តី​ទុក្ខ​លំបាក ឬ​ត្រូវធ្វើ​ដំណើរ​ទៅ​ស្រុក​ឆ្ងាយ​ដោយ​មាន​ហេតុ​ចាំបាច់។ ចំពោះ​អ្នក​ដែល​មាន​បំណង​នឹង​ផ្លាស់​ប្តូរ ឬ​ចង់​ធ្វើ​ដំណើរ រមែង​បាន​ដូច​បំណង ។​ 
  3. បងប្អូន​ញាតិ​មិត្ត ជាទី​ស្រឡាញ់​នឹង​ប្រែ​ក្លាយទៅជា​សត្រូវ​ស្អប់ខ្ពើម​គ្នា ។
  4. ​ត្រូវ​គេ​ឆបោក កេងប្រវ័ញ្ច ធ្វើបាប​ឱ្យ​ខូចខាត​នូវ​របស់​ជាទី​ស្រឡាញ់ ហួងហែង​ជាទី​គាប់ចិត្ត ។
  5. ​ត្រូវ​ចោរលួច ឬ​ភ្លើង​ឆេះ​ឱ្យ​បាន​ទទួល​សេចក្តី​ក្តៅក្រហាយ​នឹង​ការ​ខកចិត្ត ។
  6. អ្នកធ្វើការ​ជាមួយ​គ្នា មានគំនិត​ផ្តន្ទា​ឈ្នានីស ឬ​រង់ចាំ​ចាប់កំហុស ជា​ហេតុ​ធ្វើ​ឱ្យ​ទទួលទោស​ទណ្ឌ​ធ្វើ​ការងារ​ច្រើន​លើសលន់ ប៉ុន្តែ​សេចក្តី​គួរ​គាប់​គ្មាន ត្រូវ​គេ​បោក បញ្ឆោត​ក្នុង​ផ្លូវ​អកុសល ។
ថ្ងៃជា​សិរី​មង្គល
ថ្ងៃ​ដែល​ជា​សិរី​មង្គល ដើម្បី​ជ្រើសរើស​សម្រាប់​ប្រើ​ក្នុង​ពិធី សំខាន់​ៗ​របស់​ខ្លួន ដូច​ជា​រៀប​អាពាហ៍​ពិពាហ៍ លើករាសី​បុណ្យ​ទាន ធំ​ៗ ពិធី​ជា​មង្គល ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​សុវត្ថិភាព​សេចក្តី​ចម្រុង​ចម្រើន រុងរឿង​ក្នុង​ជីវិត ត្រូវ​តែ​ចាប់ផ្តើម​ឡើងជា​ដំបូង​គឺ​ថ្ងៃ ៖ 
  1. ​ថ្ងៃអាទិត្យ
  2. ថ្ងៃ​ចន្ទ 
  3. ​ថ្ងៃ​ពុធ 
  4. ​ថ្ងៃ​ព្រហស្បតិ៍ ។
បើ​ប្រុសៈ គួរ​ជ្រើសរើស​គូស្រករ​ដែល​មាន​ឆ្នាំ​កំណើត​ឆ្នាំថោះ ឆ្នាំវក ។
បើ​ប្រុសៈ មិន​គួរ​ជ្រើសរើស​គូស្រករ​ដែល​មាន​ឆ្នាំ​កំណើត ឆ្នាំម្សាញ់ ឆ្នាំឆ្លូវ ឆ្នាំមមែ និង​ឆ្នាំកុរ ។
បើ​ស្រីៈ    គួរ​ជ្រើសរើស​គូស្រករ​ដែល​មាន​ឆ្នាំ​កំណើត ឆ្នាំថោះ ឆ្នាំកុរ និង​ឆ្នាំរោង ។
បើ​ស្រីៈ    មិន​គួរ​ជ្រើសរើស​គូរ​ស្រករ​ដែល​មាន​ឆ្នាំ​កំណើត ឆ្នាំខាល ឆ្នាំមមែ និង​ឆ្នាំច ៕

No comments: