ស្ដ្រីក្នុងយុគសម័យនេះ កាន់តែមានភាព ក្លាហានឡើងជាលំដាប់ ហើយពេលខ្លះក្លាហានរហូត ដល់ហ៊ានស៊ី ហ៊ាសងខុសនឹងទំនៀម ទម្លាប់ប្រពៃណីទៀតផង ។ សកម្មភាពទាំងអស់នេះ ធ្វើឱ្យស្ដ្រីមួយចំនួន ទទួលបាន ការទាស់ភ្នែក ពីសំណាក់អ្នកដទៃ ក៏ប៉ុន្ដែប្រសិនបើអ្នក បានសម្រេចចិត្ដរួចទៅហើយថា នឹងធ្វើខ្លួនជាមនុស្ស មិនសូវភ័យពួយ ពីខ្លួនឯង ហើយសុខចិត្ដប្រឈម ជាមួយនឹងការងារសិចនោះចូរ មើលល្បិច ខាងក្រោមនេះ ឱ្យបានច្បាស់ ។
– កុំមានអារម្មណ៍យល់ខុស ៖ ប្រសិនបើអ្នកមាន អារម្មណ៍បែបនេះ ក្នុងនោះសូម្បីតែបន្ដិច ក៏អាចស្ដែង ឱ្យឃើញថា អ្នកមិនធ្លាប់ធ្វើអ្វីបែប នេះពីមុនមក ។ ក៏ប៉ុន្ដែសម្រាប់អ្នកដទៃវិញ គេ មើលឃើញថា សម្រាប់អ្នកដូច ជាងាយ បំផុត ជាពិសេសអ្នកមិនគួរផ្ដោតក្ដីសង្ឃឹមអ្វីជាមួយ នឹងទំនាក់ទំនងស្នេហាដូចផ្លេកបន្ទោលនេះទេនោះក៏ ព្រោះ ថា គេគ្មានអ្វីមកជាក់លាក់ជាមួយ នឹងអ្នកនោះទេ ។
– ការពារខ្លួនគ្រប់ពេលវេលា ៖ នៅពេលស្នេហាកាន់តែស្រណុកស្រួល គឺអ្នកកាន់តែត្រូវ ការពារខ្លួនឯង ដោយប្រើ ស្រោមអនាម័យរាល់លើក ព្រោះក្រៅពីការពាររោគឆ្លងបានហើយ ក៏ អាចការពារមិនឱ្យអ្នកមានកូន ដោយគ្មាន ឪពុកបានទៀតផង ។
– ត្រូវការសិចដើម្បីខ្លួនឯង ៖ ប្រសិនបើអ្នកត្រូវការសិចដោយចង់បានបុរសម្នាក់មកឱប ដើម្បីកម្ដៅ បេះដូងនោះ ហាមបោកប្រាស់ខ្លួនឯងបែបនេះជាដាច់ខាត ព្រោះមានតែផលអាក្រក់គ្មានផលល្អទេ ។ ជាការពិត ទំនាក់ ទំនងបែបនេះ វាគ្រាន់តែចង់សប្បាយមួយគ្រាតែប៉ុណ្ណោះ ហើយ ក៏មិនគួរឆាប់យល់ព្រមជាមួយបុរសដោយ ងាយពេកដែរ ។
– មិនចាំបាច់ខ្វល់ជាមួយនឹងអ្វីទាំងអស់ ៖ ប្រសិន បើអ្នកមិនចាប់អារម្មណ៍ជាមួយនឹងបុរសណា ម្នាក់ អ្នកក៏ គ្មាន ទុក្ខទោម្នេញសូមី្បតែបន្ដិចនៅ ក្នុងចិត្ដផងដែរ ។ ក្នុងនោះទោះបីគេគិតឃើញ ថា អ្នកមានរូបរាងធាត់ ឬតឿទាប ក៏មិនចាំចាច់ ខ្វល់ ព្រោះអ្វីដែលអ្នកត្រូវការមានត្រឹមតែសិច តែប៉ុណ្ណោះ គ្មានទំនាក់ទំនងស្អិតល្មួតដែល ធ្វើឱ្យ មានចិត្ដអាឡោះអាល័យអ្វីទាំងអស់ ។
– កុំមាត់ដាច ៖ បើអ្នកបានធ្វើអ្វីមួយក្នុងទី អាថ៌កំបាំងនោះ ពេលក្រោយកុំយករឿងនោះ ទៅលាតត្រដាង ឱ្យគេដឹង ជាដាច់ខាត ព្រោះ សកម្មភាពបែបនេះចាត់ទុកថា ជាការផ្ចាញ់ ផ្ចាលខ្លួនឯងហើយ ។
– និយាយត្រង់ៗផុសចេញពីបេះដូង ៖ អ្នកគួរបើកបេះដូងជជែកគ្នាតែម្ដងថា អ្នកគ្មានចិត្ដរក្សាចំណង មិត្ដភាព យូរអង្វែងទេ គ្រប់រូបភាព ទាំងអស់ គឺសុំត្រឹមតែសិចដែលវិសេសវិសាល តែប៉ុណ្ណោះ ។ ក៏ប៉ុន្ដែប្រសិនបើ អ្នក ទទួលបាន អារម្មណ៍ថា ខ្លួនឯងកំពុងធ្លាក់ក្នុងអន្លង់បុរស នោះហើយ ដោយភាគីម្ខាងនោះមិនបានគិតឃើញ ដូចអ្នក យកល្អអ្នកគួរប្រញាប់ប្រឡេះខ្លួន ចាកចេញពីបុរសនោះឱ្យបានឆាប់ទៅរកបុរសម្នាក់ផ្សេងទៀតប្រសើរ ជាង ។
– ប្រើភាសាផ្អែមល្ហែមគួរឱ្យចង់ស្ដាប់ ៖ អ្នកកុំ ភ្លេចហាមាត់សរសើរនៅពេលគេបានប្រគល់អ្វី ឱ្យដែលគួរ ឱ្យសរសើរ ដូចជាមានសាច់ដុំល្អ រាង កាយមាំមួនជាដើម ព្រោះពាក្យសរសើរទាំងអស់ នេះគ្មានទាក់ទង អ្វីនឹងចំណង ស្អិតល្មួតនោះទេ ។
– ចេះជ្រើសរើសដៃគូយ៉ាងម៉ដ្ឋចត់ ៖ ប្រសិន បើក្នុងរាត្រីណាមួយខ្លួនអ្នកមានអារម្មណ៍ពុះ កញ្ជ្រោលចង់ បានការ រួមភេទ តែចៃដន្យកែវ ភ្នែកមើលមិនឃើញបុរសណាម្នាក់នោះ អ្នកគួរ ប្រញាប់ត្រឡប់ទៅផ្ទះ ហើយជួយ សម្រេច អារម្មណ៍ដោយខ្លួនឯងវិញប្រសើរជាង ។ យើង សូមផ្ដល់ជាដំបូន្មានថា អ្នកគួរជ្រើសរើសមនុស្ស ដែលអ្នក ចូល ចិត្ដ ហើយជាអ្នកដែលមកបម្រើ អារម្មណ៍យើងតែប៉ុណ្ណោះ (ក្នុងរូបភាពបណ្ដោះ អាសន្ន) តែក៏ហាមដាច់ខាត កុំជ្រើសរើសបុរស ដែលមានកម្មសិទ្ធិហើយឱ្យសោះ។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com
ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com
No comments:
Post a Comment