ដោយ ខែ សុណង
2015-11-21
2015-11-21

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា បានប្រកាសថា ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសម្រាប់ផលិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានសហការគ្នាធ្វើការត្រួតពិនិត្យលើគុណភាពសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានបោះពុម្ពចែកជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងអំឡុងឆ្នាំ២០១៤ បានរកឃើញថា មានសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីមួយចំនួន គុណភាពមិនគ្រប់តាមស្តង់ដារ ដែលជាហេតុបណ្ដាលឲ្យរបើកខូចជាអន្លើ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ កន្លងមក បានប្រកាសថា អគ្គនាយកដ្ឋានរំពឹងថា នឹងអាចធ្វើអត្តសញ្ញាណប័ណ្ណថ្មីជូនពលរដ្ឋបានប្រមាណ ៧លានប័ណ្ណ នៅត្រឹមឆ្នាំ២០១៦៕
ប្រភពៈ RFA
No comments:
Post a Comment