
រាជរដ្ឋាភិបាលនឹងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋានសម្រាប់កងទ័ពនៅតាមបណ្តាព្រំដែនដើម្បីការពារទឹកដីកម្ពុជា។ ទន្ទឹមនឹង នោះដែររាជរដ្ឋា ភិបាលកម្ពុជានឹងផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីនៃប្រទេសដែលមានព្រំប្រទល់ជាមួយកម្ពុជា ដើម្បីសហការ និង ហាម ឃាត់មិនអោយពលរដ្ឋនៃប្រទេសទាំងនោះមកជួលដីនៅតាមព្រំដែនកម្ពុជា។ ប៉ុន្តែប្រទេសជាប់ព្រំដែនទាំង អស់នឹង សហការគ្នាពង្រឹងសេដ្ឋកិច្ចដើម្បីជួយលើកស្ទួយជីវភាពពលរដ្ឋនៅតាមព្រំដែនអោយកាន់តែប្រសើរឡើង៕
ប្រភព៖ នគរវត្ត
No comments:
Post a Comment