របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 6, 2015

បុគ្គលិកឆ្នើមផ្នែកលក់ ប្រចាំក្រុមហ៊ុន FORD នៅប្រទេសកម្ពុជា នឹងចូលរួមប្រកួត ពានរង្វាន់លំដាប់ ពិភពលោកនៅ ប្រទេសថៃ

ភ្នំពេញ៖ ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខ រថយន្ត FORD ក្នុងប្រទេស កម្ពុជា បានរៀបចំកម្មវិធី ប្រកួតយកពានរង្វាន់ ផ្នែកលក់ ពីក្រុមហ៊ុន អ អិម អេ ដែលជាតំណាង ចែកចាយរថយន្ត FORD នៅប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បី ប្រកួតចម្រាញ់យកទីប្រឹក្សាផ្នែកលក់ ដែលមានសមត្ថភាព ខ្ពស់ ជាងគេ ទៅប្រកួតយកពានរង្វាន់ផ្នែកលក់ និងសេវាកម្ម ពិភពលោកប្រចំាឆ្នាំ ២០១៥ ដែលនឹងប្រព្រឹត្តិ ទៅនៅ ទីក្រុងប៉ាតាយ៉ា ប្រទេសថៃនាពេលឆាប់ៗខាងមុខនេះ។ ការប្រកួតយកពានរង្វាន់នេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយត្រូវបានចូលរួមដោយ អ្នកផ្តល់ប្រឹក្សាផ្នែកលក់ អ្នកផ្តល់យោបល់ផ្នែកសេវាកម្ម អ្នកលក់គ្រឿងបន្លាស់ និង ជាងជួសជុលរថយន្ត ក្នុងគោលបំណងវាស់ស្ទង់ នូវកំរិតយល់ដឹង និងជំនាញក្នុងការងាររបស់ពួកគាត់។

ការប្រកួតនេះ ត្រូវបានរៀបចំឡើងអស់រយៈពេលមួយថ្ងៃពេញ ដែលមានការចូលរួមប្រកួត ពីទីប្រឹក្សារផ្នែក លក់ រថយន្ត FORD ប្រចាំនៅប្រទេសកម្ពុជាទំាងអស់ ដែលត្រូវឆ្លងកាត់ការដាក់ពិន្ទុយ៉ាងសុក្រិត្យពីគណៈកម្មការ។ គ្រប់បេក្ខជនដែលចូលរួម ក្នុងការប្រកួតនេះ សុទ្ធសឹងតែជាអ្នកដែលមានជំនាញ និងបទពិសោធន៍ក្នុងការផ្តល់ ប្រឹក្សារថយន្តទៅកាន់អតិជន។ ជាលទ្ធផល ក្រុមហ៊ុនបានស្វែងរកឃើញនូវបេក្ខជន ដែលមានសមត្ថភាពខ្ពស់ ជាងគេ ចំនួនបួននាក់ ក្នុង ចំណោមបេក្ខជនដែលចូលរួមប្រកួតទាំងអស់ដែលចំណាត់ថ្នាក់លេខមួយបានទៅលើ លោក ហៅ សុផៃ ចំណាត់ថ្នាក់លេខពីរ បានទៅលើ លោក ហាក់ សុវណ្ណដេត និងចំណាត់ថ្នាក់លេខបីស្ទួនបាន ទៅលើ លោក ម៉េង រិទ្ធីពល និង លោក យ៉ាន រិទ្ធី ដែលជាតំណាងប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុន ហ្វដប្រចាំនៅ ក្រុងភ្នំពេញ និង ខេត្តសៀមរាប។
លោក ឡោ វុទ្ធី ប្រធានផ្នែកលក់ប្រចាំនៃក្រុមហ៊ុនហ្វដ បានលើកឡើងថា៖ ការចម្រាញ់យកនូវបេក្ខជន ដើម្បីទៅ ប្រកួតយកពានរង្វាន់ពិភពលោកនេះគឺត្រូវធ្វើឡើងដោយសុក្រិត ពោលគឺយើងចម្រាញ់យកបេក្ខជន ដែលមាន សមត្ថភាពពិតប្រាកដ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា គាត់នឹងបានទទួលជ័យជំនះត្រលប់មកវិញ សម្រាប់ការ ប្រកួតលំដាប់ពិភពលោកនាពេលខាងមុខនេះ។ លោកបានបញ្ជាក់បន្ថែមថា «បុគ្គលិកផ្នែកលក់របស់យើងក្នុង ប្រទេសកម្ពុជា គឺមានភាពប៉ិនប្រសប់ណាស់ក្នុងការងារ ហើយខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែល សុផៃ នឹងមានឱកាសបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិដូច្នេះ»៕
ប្រភពៈ ដើមអំពិល

No comments: