របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Showing posts with label សេដ្ឋកិច្ច. Show all posts
Showing posts with label សេដ្ឋកិច្ច. Show all posts

Tuesday, August 22, 2017

Employment Law Changes Announced

Phnom Penh (FN), August 20 - Prime Minister Hun Sen announced that from January 2018, employers will be responsible for paying 100% of healthcare costs, and beginning in 2019, all workers will receive a pension.
The announcement was made in a meeting with 4,270 workers on Sunday at Diamond Island Exhibition Center.
He added that having employees pay for healthcare costs would save at least 8,000 to 12,000 riel. He also called for all workers to work better.
The premier also added that workers will receive free two-year public bus access from August 20, 2017 until August 20, 2019.
“Workers who show their work card, will get the free rides,” the premier added.

អ្នកនាំពាក្យ ប.ស.ស៖ កម្មករ និយោជិត ដែលធ្វើការងារក្នុងវិស័យឯកជននៅកម្ពុជា រយៈពេល២៥ឆ្នាំ នឹងទទួលបាន «ប្រាក់ចូលនិវត្តន៍» ដូចមន្រ្តីរាជការដែរ

(ភ្នំពេញ)៖ លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពន្យល់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា ប្រាក់សោធននិវត្តន៍របស់វិស័យឯកជន (ប្រាក់រ៉ឺត្រែត) ដែលកម្ពុជាគ្រោងនឹងដាក់ឱ្យអនុវត្ត នៅឆ្នាំ២០១៩ ខាងមុខនេះ នឹងចាប់ផ្តើមផ្តល់ជូនដល់កម្មករ និយោជិត ដែលមានអតីតភាពការងាររយៈពេល២៥ឆ្នាំ បើទោះជាពួកគាត់មិនទាន់ដល់វ័យចូលនិវត្តន៍ក៏ដោយ។

Friday, August 18, 2017

ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០១៧

ស្វាយរៀង៖ សក្កដា

នៅថ្ងៃទី ១៧-សីហា-២០១៧ វេលាម៉ោង ៨ព្រឹក ក្រុមវើអធិការកិច្ចដែលមានប៉ូលីសឥន្តោប្រវេសន៍ និង​មន្ទីរការងារខេត្តស្វារៀង បានចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០១៧ នៅក្រុមហ៊ុន ហ្គោលឌិនហ្កាឡាក់ស៊ី សណ្ឋាគារ និងកាស៊ីណូ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលមានការចូលរួមដោយ៖

  1. លោក វរសេនីយ៍ឯក ចាន់ សេង អនុប្រធាននាយកដ្ឋានឥន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន និងជាជំនួយការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធាន
  2. លោក ហាស ប៊ុនធី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង ជាអនុប្រធាន
  3. លោក វរសេនីយ៍ឯក គង់ សំអឿន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ជាអនុប្រធាន

Sunday, July 23, 2017

កិច្ចប្រជុំប្រចាំត្រីមាស(លើកទី៣)

ស្វាយរៀង៖ សក្កដា

ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល ក្រុមហ៊ុន ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង បានបើកកិច្ចជុំប្រចាំត្រីលើកទី៣ ដែលចូលរួមពីបណ្តារគ្រប់ផែ្នកទាំងអស់ បញ្ចេញមតិយោបល់រៀងខ្លួនៗដើម្បីរកការអភិវឌ្ឍន៍បន្ថែមដូចជា ការទំនាក់ទំនងភ្ញៀវឲ្យចូលមកកម្សាន្ត របៀបសេវាកម្មល្អៗ កែតម្រូវចំណុចអសកម្មខ្លះៗ ។ល។

Friday, November 6, 2015

បុគ្គលិកឆ្នើមផ្នែកលក់ ប្រចាំក្រុមហ៊ុន FORD នៅប្រទេសកម្ពុជា នឹងចូលរួមប្រកួត ពានរង្វាន់លំដាប់ ពិភពលោកនៅ ប្រទេសថៃ

ភ្នំពេញ៖ ក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខ រថយន្ត FORD ក្នុងប្រទេស កម្ពុជា បានរៀបចំកម្មវិធី ប្រកួតយកពានរង្វាន់ ផ្នែកលក់ ពីក្រុមហ៊ុន អ អិម អេ ដែលជាតំណាង ចែកចាយរថយន្ត FORD នៅប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បី ប្រកួតចម្រាញ់យកទីប្រឹក្សាផ្នែកលក់ ដែលមានសមត្ថភាព ខ្ពស់ ជាងគេ ទៅប្រកួតយកពានរង្វាន់ផ្នែកលក់ និងសេវាកម្ម ពិភពលោកប្រចំាឆ្នាំ ២០១៥ ដែលនឹងប្រព្រឹត្តិ ទៅនៅ ទីក្រុងប៉ាតាយ៉ា ប្រទេសថៃនាពេលឆាប់ៗខាងមុខនេះ។ ការប្រកួតយកពានរង្វាន់នេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយត្រូវបានចូលរួមដោយ អ្នកផ្តល់ប្រឹក្សាផ្នែកលក់ អ្នកផ្តល់យោបល់ផ្នែកសេវាកម្ម អ្នកលក់គ្រឿងបន្លាស់ និង ជាងជួសជុលរថយន្ត ក្នុងគោលបំណងវាស់ស្ទង់ នូវកំរិតយល់ដឹង និងជំនាញក្នុងការងាររបស់ពួកគាត់។

តំណាងរាស្ត្រ CNRP និង NGOs សាទរការដកសិទ្ធិ លក់សំបុត្រចូល ទស្សនាអង្គរវត្ត ពីក្រុមហ៊ុន ឧកញ៉ា សុខ គង់

ភ្នំពេញ៖ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ (CNRP) និងអង្គការសង្គមស៊ីវិល (NGO) បានសាទរព្រមៗគ្នា ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចដក សិទ្ធិលក់សំបុត្រ ចូលទស្សនាប្រាសាទអង្គរវត្ត ពីក្រុមហ៊ុនរបស់ លោក ឧកញ៉ា សុខ គង់ មកក្រោមការគ្រប់គ្រង របស់រដ្ឋវិញ។
 ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានមានប្រសាសន៍ថា នៅពេលរដ្ឋគ្រប់គ្រង ដោយខ្លួនឯងនោះ នីតិវិធីនៃ ការលក់សំបុត្រ រាជរដ្ឋាភិបាល នឹងរៀបចំបានល្អ។ ជាងនោះទៅទៀត រាជរដ្ឋាភិបាលអាចនឹងបានលុយ ដែលធ្លាប់ បាត់បង់ច្រើនឆ្នាំមកវិញប៉ុន្តែត្រូវតែមានការស៊ើបអង្កេតព្រោះពេលក្រុមហ៊ុន សុខ គង់ គ្រប់គ្រងគេពិបាកស៊ើបអង្កេត ណាស់ ឥឡូវពេលដកហើយ អាចមានលទ្ធភាពស្រាវជ្រាវ ឡើងវិញអំពីការបាត់លុយចូល ទស្សនាអង្គរវត្ត កន្លងទៅ។

NAGA World រុះរើ​សំណង់​មុខ​ពុទ្ធសាសនបណ្ឌិត្យ របៀប​ស៊ីម៉ោង

ភ្នំពេញ: ដោយ​អនុវត្តតាម​ស្មារតី នៃ​អង្គប្រជុំ​បន្ទាន់ ដែល​លោក អឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នា​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ ក្រុមហ៊ុន NAGA World បានសម្រេច​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ​ដោយ​ខ្លួនឯង គឺ​រុះ​ដំបូល​ដែក និង​វាយកម្ទេច​ជញ្ជាំង​បេតុងមុខ​ពុទ្ធសាសនបណ្ឌិត្យ​។


​ប្រជាពលរដ្ឋ​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​កំពុង​ឈរ​មើល ការរុះរើ​សំណង់​ការដ្ឋាន ក្រុមហ៊ុន NAGA World នោះ បាន​និយាយថា ក្រុម​ជាង និង​កម្មករ នៃ​ការដ្ឋាន​ក្រុមហ៊ុន NAGA World បានចាប់ផ្តើម​រុះរើ តាំងពីព្រឹក​ព្រលឹម​ថ្ងៃនេះ ប៉ុន្តែ​ការរុះរើ​នោះ ហាក់បីដូចជា​ធ្វើការ​លំៗ មិន​ស្វាហាប់​សោះ ពោលគឺ​ក្រុមកម្មករ បាន​យក​ញញួរ​តូចៗ មក​វាយកម្ទេច​ជញ្ជាំង​បេតុង ពី​ខាងមុខ​ពុទ្ធសាសនបណ្ឌិត្យ​។ ពលរដ្ឋ​រូបនោះ បាន​បន្តថា កម្មករ បាន​វាយ​ជញ្ជាំង ធ្វើ​របៀប​ដូចជា​ស៊ីម៉ោង​អីចឹង វាយ​ជញ្ជាំង​ដូច​ខ្លាច​ជញ្ជាំង​ឈឺ ហើយ​ជញ្ជាំង​ថ្ម​នោះ បាន​របេះ​ម្តង​បន្តិចៗ ជា​ដុំ​តូចៗ ពុំមែន​បែក​ធ្លាក់​ទាំង​ផ្ទាំងៗ​នោះទេ​។​

Sunday, March 22, 2015

Growth Business Solutions Limited's System, please contact.......!

The Growth Business Solutions Limited is a private limited company registered under the law of Kingdom of Cambodia. Ministry of Commerce has approved and recognized as a private limited company under the registered company number Co0719/KH 2014 dated March 3, 2014. The Growth Business Solutions Limited was established by five founders from different background and experiences such as Information Technology, Accounting and Finance, Marketing and Gaming.

The Growth Business Solutions Limited's core business is to distribute quality and robust business sofwares to hotels and resorts, factories, professional consutling firms, retail outlets, banking and MFI, education institutions, health care organizations, state departments and NGOs. The Growth Business Solutions Limited's second business objective is to engage with hospitality and gaming entities in operation mangement and consultancy through mangement and advisory contracts in order to ensure property owners getting their return on investment (ROI) as planned.

Friday, March 20, 2015

តើ​សេដ្ឋី​ក្មេងគិត ម៉េ​ង មាន​ក្រុមហ៊ុន និង​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ណាខ្លះ?

ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០១៥ ម៉ោង ១៤:៥២

អ្នកឧកញ៉ា គិត ម៉េ​ង មហាសេដ្ឋី​លំដាប់​កំពូល​ម្នាក់​របស់​កម្ពុជា ដែលទើប 

តែ​សម្រេចចិត្ត​រៀបការ​ជាមួយអ្នក​​   នា​ងស្រីតូច ចំណាន នៅ​ថ្ងៃ​ទី​២០ ខែ 
មីនា ឆ្នាំ​២០១៥ នេះ ។ តើសេដ្ឋី​ក្មេងគិត ម៉េ​ង ដែល​កំពុង​ចូល​រោង​ការ​នៅ​
ថ្ងៃ​នេះ​មាន​ក្រុមហ៊ុន និង​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ណាខ្លះ?
មាន​ក្រុមហ៊ុន និង​ភាគហ៊ុនដូចខាងក្រោមនេះ ៖ 

ផ្នែក​ទូរគមនាគមន៍ និង ព័ត៌មានវិទ្យា
1-​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Cellcard
2-​ក្រុមហ៊ុន Royal Telecam International
3-​ក្រុមហ៊ុន TeleSURF
4-​ក្រុមហ៊ុន Ezecom
5-​ក្រុមហ៊ុន NETi Solutions

Friday, February 27, 2015

ជប៉ុន បង្ហាញ​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​ខ្លួន​នៅ​កំពត​ និងព្រះសីហនុ

កំពត-ព្រះសីហនុ៖ ស្ថានទូតជប៉ុននិងទីភ្នាក់ងារ សហប្រតិបត្តិ​ការ​អន្តរជាតិ នៃប្រទេសប្រទេស​ជប៉ុន (JICA) បាន​សម្តែងសុ​ទិដ្ឋិនិ​យម​របស់ខ្លួន ចំពោះ គម្រោង​អភិវឌ្ឍន៍​ នានា​នៅក្នុងខេត្ត​ កំពតនិងព្រះ សីហុនភាគនរិតីនៃប្រទេស កម្ពុជា ដែលបាន​និង​កំពុង​ប្រតិបត្តិការ ដើម្បីប្រយោជន៍​លើក​ កម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា។​ 

លោក ហ្គូ ស៊ូរូតា លេខាទី២អមស្ថានទូតជប៉ុន​ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ក្រុម​អ្នកកា​ សែត​នៅក្នុងដំណើរទស្សនកិច្ច​សារ​ព័ត៌មាន​នាថ្ងៃពុធទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៥ ប្រទេស​ជប៉ុនមាន មោទនកភាព ចំពោះកិច្ចខិតប្រឹងប្រែង​ របស់ខ្លួនក្នុង ការរូមចំណែកស្តារនិងអភិវឌ្ឍ ប្រ​ទេស​កម្ពុជា ឡើងវិញ ចាប់តាំងពីឆ្នាំ ១៩៩១មកនោះ។

សូមចំណាយ ពេល៥នាទី ដើម្បីស្វែងយល់អំពី ការរៀបចំ សំណុំឯកសារ និងទំរង់បែបបទ ក្នុងការបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម សណ្ឋាគារ រោងចក្រ ដែលត្រឹមត្រូវ?

សូមស្វែងយល់ អំពីមធ្យោបាយរៀបចំ សំណុំឯកសារ និងទំរង់​បែប​បទ ក្នុងការបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម សណ្ឋាគារ រោង​ចក្រ សហគ្រាស ………ដែលត្រឹមត្រូវ ៖

. ការបើកក្រុមហ៊ុនថ្មី សាខាក្នុង និងក្រៅប្រទេស ការិយា​ល័យ​តំណាង អង្គការ សមាគមនានា

- ការបំពេញបែបបទស្នើសុំចុះបញ្ជីពាណិជ្ជកម្ម និងពន្ធដា (ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌល កំសាន្ត ដឹកជញ្ជូន ព័តមានវិទ្យា ផ្សព្វផ្សាយ ប្រឹក្សាយោបល់ រកការងារក្នុង និងក្រៅ​ប្រទេស សាលារៀន អចលន ទ្រព្យ បញ្ចាំ និងប្រតិភោគ ដោយអនុប្បទាន ក្រុមហ៊ុនសាងសង កសិកម្ម  សិប្បកម្ម ឧស្សាហកម្ម កសិឧស្សាហ កម្ម ផលិតខ្សែភាពយន្តផ្សេងៗ......)

Friday, January 3, 2014

គម្រោង​ខ្សែ​កាប​អ៊ីនធឺណិត​ក្រោម​សមុទ្រ​ត្រូវ​ពន្យារ

140102_09ភ្នំពេញៈ ការ​ចាប់ផ្តើម​ប្រតិបត្តិការ​ខ្សែ​កាប​អ៊ីន ធឺណិត​នៅ​ក្រោម​សមុទ្រ​ល្បឿន​លឿន​របស់​កម្ពុជា​ត្រូវ​ពន្យារ​ពេល​ដល់​ឆ្នាំ ២០១៥។

លោក Paul Blanche-Horgan អគ្គ​នាយក​ក្រុមហ៊ុន Ezecom ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ឈាន​មុខ​គេ​របស់​កម្ពុជា​អះអាង កាល​ពី​ម្សិលមិញ​ថា គម្រោង​មាន​តម្លៃ ៨០ លាន​ដុល្លារ​អាមេរិក​នេះ អាច​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​នៅ​ត្រីមាស ទី១ ឆ្នាំ ២០១៥។

សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​កាល​ពី​ខែ មិថុនា បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ។

Saturday, December 7, 2013

ឆ្នាំ​​២០១៤​ អ្នក​​នៅ​​ភ្នំ​ពេញ​​អាច​ធ្វើ​ ស្លាក​​លេខ​​ម៉ូតូ​​នៅ​ត្រឹម​​ថ្នាក់​​ខណ្ឌ​​

នៅឆ្នាំ ២០១៤​​​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​​ទាំងអស់ ដែល​​រស់​នៅ ​​រាជ​ធានី​​ភ្នំពេញ​​ អាច​​ធ្វើ​​ស្លាក​​លេខ​​ម៉ូតូ​​ របស់​​ខ្លួន​​បាន ​នៅ​​តាម​​សាលា​ខណ្ឌ​​ ដែល​​ខ្លួន​​រស់​នៅ​។ ​ការធ្វើ​​ស្លាក​​លេខ​​នេះ​​ គឺ​ត្រូវ​​ធ្វើ​​ នៅ​​ការិយា​ល័យ ​​ច្រក​​ចេញ​ចូល ​​តែ មួយ ​របស់​​ខណ្ឌ​ ​ដោយ​​មិន​​ចាំ​បាច់​ ​ទៅ​​ធ្វើ​​នៅ មន្ទីរ​​សាធារណ​ការ​​ និង​ដឹកជញ្ជូន ​រាជធានី​ភ្នំពេញ​ ដូច​មុន​ទៀត​នោះទេ​។

កម្ពុជា​​នឹង​​បង្កើត​​ឧទ្យាន​​ក្រោម​​សមុទ្រ​ និង​សាលា​​បណ្តុះបណ្តាល​​ជំនាញ​​ឆ្នេរ​សមុទ្រ​​

​សម្តេច​ហ៊ុន ​សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ បាន​ស្នើរ ​ឲ្យ​​ក្រសួង​​ទេសចរណ៍ ​ក្រសួង​បរិស្ថាន​គណៈ កម្មាធិការ ​ជាតិ​គ្រប់គ្រង ​និងអ​ភ​វិ​ឌ្ឍ​ន៍​តំបន់​​​​​​ឆ្នេរ សមុទ្រ ​សហការ​​ជាមួយ​​ដៃ ​ពាក់ព័ន្ធ ​រៀបចំ​​បង្កើត ​​ឧទ្យាន​​ក្រោម​​សមុទ្រ​​ និង​​សា​សា​​បណ្តុះ ​បណ្តាល ​​វិជ្ជាជីវៈ​​ទេសចរណ៍​ ជំនាញ​​ឆ្នេរ ​សមុទ្រ​​នៅ​កម្ពុជា​​។ ​

ការស្នើររបស់សម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើង​នៅ​ក្នុង​ពិធី​បើម​ហា​​សន្និបាត ​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​ បំផុត​លើ​សកលលោក​លើក​ទី​៩ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ​ឡាវ ​ភូមា​ និង​វៀតណាម​ ( CLMV) ​និង​កិច្ចប្រជុំ​ក្រុម​ការងារ​ទេសចរណ៍​មហា​អនុ​តំបន់​មេគង្គ ​(GMS) នៅថ្ងៃទី ០៦ ខែធ្នូនេះ។

លោក​ផៃ ស៊ីផា​ន​​ឆ្លើយ​​សំណួរ​៖​​ហេតុ​អ្វី​​រដ្ឋាភិបាល​​កំណ​ត់​ថ្លៃ​សេវា​​ទូរស័ព្ទ​មិន​កំណត់​​ថ្លៃ​សាំង​​ដែរ​?

​ប្រជាពលរដ្ឋ​និង ក្រុម​អ្នក​ប្រី​ប្រាស់​ បណ្ដាញ​សង្គម​ហ្វេ​សបុ​ក ​មួយ​​ចំនួន​នៅ​កម្ពុជា នាំគ្នា​ចែករំលែក​គ្នា​នូវ​សារ​មួយ​ចំនួន​ដែលមាន​ខ្លឹមសារ​ឆ្ងល់​ថា រដ្ឋាភិបាល​អាច​កំណត់​ថ្លៃ​ទូរស័ព្ទ តែ​ហេតុ​អ្វី​បាន​ជា​មិន​កំណត់​ថ្លៃ​សាំង​ដែល​ចេះ​តែ​ឡើង​ជា​បន្តបន្ទាប់ ធ្វើឲ​ទំនិញ​ទាំងអស់​សុទ្ធតែ​ឡើងថ្លៃ​តាម​​សាំង​។

សារ​នោះ​បាន​ចែករំលែក ភ្ជាប់​មក ជាមួយ​នូវ​ខ្លឹមសារ នៃ​ច្បាប់រដ្ឋធម្មនុញ្ញ ដែល​ច្បាប់​កំពូល​មួយ​នេះ​បានចែង​ថា កម្ពុជា​បាន​ប្រកាន់​យក​របប​ទីផ្សារសេរី ។​

Wednesday, December 4, 2013

ពាណិជ្ជ​ករ​កម្ពុជា​ជួប​ពិភាក្សា​​ និង​ចែក​​បទ​ពិសោធន៍​ពីដំណើរ​ការ​មុខជំនួញ​

រាជធានីភ្នំពេញ ៖ ​ពាណិជ្ជ​ករ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បាន​ជួប​ជុំ​ពិភាក្សា​គ្នា និង​ចែក​រំលែក​​បទ​ពិសោធន៍​​ពីដំណើរ​ការ​មុខជំនួញ​ និង​ដំណើរ​ការ​ក្រុម​ហ៊ុន​ ដើម្បី​ឱ្យ​មាន​ការ​រីក​ចម្រើន​​ទៅ​មុខ ។ កម្ម​វិធី​នេះ​មាន​ឈ្មោះ​ថា Management Tuesday ដែល​បាន​រៀប​ចំ​ឡើង​​ដោយ​ក្រុម​ហ៊ុន​ The Career Ocean ​រួម​ជា​មួយ​​ភោជនីយ​ដ្ឋាន​ ផាក​កាហ្វេ កាល់​ម៉ែត ទល់​មុខ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត រាជ​ធានីភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃទី​៣ ធ្នូ ។ នេះ​ជាលើក​ទី​២២ សម្រាប់​កម្ម​វិធី​នេះ ដែល​ត្រូវ​បាន​ធ្វើ​ជា​រៀង​រាល់​ខែ​ នៅ​ថ្ងៃអង្គារ ​ដើម​ខែ ។ ​ក្នុង​​ឱកាស​នោះ​​ក៏​មាន​វាគ្មិន​ចំនួន​៣​​រូប ដែល​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​ និង​ដំណើរ​​ការ​មុខជំនួញ​របស់​ខ្លួន​ នោះគឺ​លោក​បណ្ឌិត អិុន ចាន់​នី នាយក​​ប្រតិ​បត្តិ​ការ​ធនា​គារ​ អេស៊ីលីដា ភីអិល​ស៊ី លោក​​គុយ វ៉ាត អគ្គ​នាយក​ក្រុម​ហ៊ុន​ វីត្រាស់ (VTrust) និង​លោក​ឧកញ៉ា លឹម ឈួខាយ ។

ផល​ពោត​នៅ​ចុង​ឆ្នាំ​នេះ​អត់​មាន​ហាង​ឆេង​ ប្រជា​ពល​រដ្ឋ​ម្នាក់​ៗ​យំ​អត់​ចេញ​ទឹក​ភ្នែក​

ខេត្ត​ប៉ៃលិន​ ៖ បន្ទាប់​ពី​ទឹក​ជំនន់​បាន​វាយ​ប្រហារ​ដំណាំ​ពោត ​របស់​ប្រជា​កសិ​ករ​ បណ្តាល​ឱ្យ​ខូច​ខាត​អស់​រាប់ ​សិប​ហិកតា​ និង​នៅ​សល់​មួយ​ចំនួន​អាច​ឱ្យ​ កសិ​ករ​ប្រមូល​ផល​លក់​បាន​ខ្លះ​ តែ​គួរ​ឱ្យ​សោក​ស្តាយ ​តម្លៃ​ពោត​នៅ​ចុង​ឆ្នាំ​២០១៣​ នេះ​មាន​ការ​ធ្លាក់​ចុះ​គួរ​ ឱ្យ​កត់​សម្គាល់​ ដោយ​ក្នុង​១​គី​ឡូ​ក្រាម ​ឈ្មួ​ញ​ទិញ​ ទាំង​ស្នូល​ត្រឹម​តែ​៣,៧​បាត​លុយ​ថៃ​ ប៉ុណ្ណោះ​ ខុស​ពី​ឆ្នាំ​មុន​ក្នុង​ ១​គី​ឡូ​ក្រាម ​ឈ្មួញ​ទិញ​ទាំង​ស្នូល​តម្លៃ​ពី​៥​ទៅ​ ៦​បាត​ ។