របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, August 22, 2017

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងវេទិកាជាតិលើកទី២​ ស្តីពី​ «ការការពារ​ និងអភិរក្សធនធានធម្មជាតិ»​

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជាតិលើកទី២​ ស្តីពី​ «ការការពារ​ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព។
ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ និងឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ក្នុងការបំពេញការងារ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជាមួយក្រសួងបរិស្ថាន ដើម្បីរក្សាបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។

* សម្តេចតេជោ ហ៊ុន សែន មានជំនឿមុតមាំថា តាមរយៈការប្តេជ្ញាចិត្តរបស់មន្រ្តីរាជការ និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ នឹងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ការលើកកម្ពស់បរិស្ថាននៅកម្ពុជា។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា កម្ពុជាបានកំណត់យកវិស័យទេសចរណ៍ ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ ដូច្នេះការចូលរួមថែរក្សាការពារបរិស្ថាន គឺជាការចូលរួមជំរុញ និងលើកកម្ពស់អេកូទេសចរណ៍ និងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈវិស័យទេសចរណ៍។
* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាជ្ញាធរយកចិត្តទុកដាក់ និងទប់ស្កាត់ឲ្យបានខ្ពស់ក្នុងការទប់ស្កាត់ការកាប់បំផ្លាញ និងទន្ទ្រានព្រៃឈើ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យយកចិត្តដាក់ការពារឧទ្យានវីរៈជ័យ ព្រោះជាតំបន់ព្រៃស្រោងដ៏ធំមួយនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសប្រាប់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារសាធារណៈឲ្យកាត់បន្ថយការបង្កើនចំនួនមន្រ្តីនានា នៅតាមក្រសួងស្ថាប័ននានាដើម្បីរក្សាលំនឹងសេដ្ឋកិច្ចកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យយកចិត្តដាក់ការពារឧទ្យានវីរៈជ័យ ព្រោះជាតំបន់ព្រៃស្រោងដ៏ធំមួយនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងទ័ពបានរកឃើញស្រូវចំនួនពីរកន្លែង និងចេកចំនួន៦កន្លែង នៅតំបន់ឧទ្យានវីរៈជ័យកន្លែងដែលកងទ័ពឡាវ ធ្លាប់ចូលមកកាន់កាប់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យស្វែងរកម្ចាស់វាលស្រូវ និងចំការចេកទាំងអស់នោះជារបស់ខ្មែរ ឬជារបស់ឡាវ។
* ពាក់ព័ន្ធការការពារឧទ្យានវីរៈជ័យ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកាត់បន្ថែមមន្រ្តីការពារព្រៃឈើ ហើយត្រូវដាក់ជំនួសដោយកងទ័ពដែលកំពុងឈរជើង នៅទីនោះស្រាប់។
* សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបផងដែរពីការផ្តាំផ្ញើទៅដល់កងទ័ព នៃកងពលថ្មើរជើង១២៨ ដែលសម្តេចបង្កើតថ្មី ដើម្បីការពារទឹកដីនៅក្នុងស្រុកសៀមប៉ាង គឺមិនមែនបង្កើតឡើងដើម្បីកាប់ព្រៃឈើនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សិស្សទទួលបាននិទ្ទេស A នៅឆ្នាំ២០១៧នេះ នឹងជួបសំណេះសំណាលជាមួយសម្តេចនៅវិមានសន្តិភាព ដូចឆ្នាំកន្លងទៅផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាថា នៅក្នុងអាណត្តិរបស់សម្តេចគ្មានការអនុញ្ញាតផ្តល់ដីសម្បទានសេដ្ឋកិច្ចទៀតនោះឡើយ ហើយចំពោះអ្នកដែលមិនអនុវត្តន៍ ត្រូវដកហូតយកមកវិញ។ សម្តេចតេជោថា ដីទាំងនោះ រក្សាទុកសម្រាប់ផ្តល់ជាដីសម្បទានសង្គមកិច្ច និងសម្រាប់អភិរក្ស។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យយកចិត្តទុកដាក់ការបំភាយឧស្មនពុល នៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនានា ដើម្បីថែរក្សាបរិស្ថាន និងអេកូឡូស៊ី។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម និងកាកសំណល់រឹងផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្លើងសង្រ្គាមនៅកម្ពុជា មិនត្រឹមតែនាំឲ្យជីវិតមនុស្សជួបនូវគ្រោះថ្នាក់នោះទេ សូម្បីតែជីវិតសត្វព្រៃនៅកម្ពុជាមានទាំងដំរីផង ក៏ត្រូវបានរត់ចេញពីកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុ​ន សែន គាំទ្រឲ្យមានការបង្កាត់ពូជខ្លាដំបង ដើម្បីបង្កើតវត្តមានសត្វនេះនៅក្នុងព្រៃរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញថា សម្តេចកំពុងគិតគូរបញ្ចូលកម្មករមកពីវិស័យផ្សេងៗប្រមាណ២លាននាក់ទៀត ដើម្បីទទួលបានសេវាគាំពារសុខភាពដោយឥតគិតថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា មានបុរសម្នាក់ដែលធ្វើការជាមន្រ្តីទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហើយតែងតែនិយាយអាក្រក់ពីកម្ពុជានោះ ពេលចប់អាណត្តិបានសរសេរលិខិតសុំធ្វើជាទីប្រឹក្សារបស់សម្តេចទទួលបន្ទុកផ្នែកវិនិយោគ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មីទៀតថា ពេលជួបជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីននាពេលខាងមុខនេះ សម្តេចតេជោ នឹងស្នើឲ្យលោក ត្រាំ ពិចារណាក្នុងការយកលុយពីអ្នកចង់ទៅអាមេរិក ដែលត្រូវចំណាយប្រមាណ ១៦០ដុល្លារ ពេលចូលសម្ភាសន៍ទោះជាប់ ឬក៏មិនជាប់ក៏ដោយនោះ។ សម្តេចតេជោ បានចាត់ទុកការធ្វើបែបនេះដូចអារកមនុស្សយកលុយ សម្តេចចង់ឲ្យអាមេរិកបង្វិលលុយឲ្យម្ចាស់ដើមវិញ សម្រាប់អ្នកសម្ភាសន៍មិនជាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើឲ្យលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពិនិត្យមើលសកម្មភាព ចាក់ដីលុបឆ្នេរ។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅអ្នកដែលចូលចិត្តលុបឆ្នេរ ឬកាប់ព្រៃកោងកាង ដើម្បីជាប្រយោជន៍ខ្លួនថា កុំកាប់មេមាន់សម្រាប់ឆ្ងាញ់មួយពេល ត្រូវរក្សាមេមាន់ទុក ដើម្បីយកស៊ុត។
* ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឲ្យរួមគ្នាថែរក្សាឆ្នេរ កុំធ្វើឲ្យឆ្នេរសមុទ្រកម្ពុជា ក្លាយពីឆ្នេរសមុទ្រដែលស្អាតជាងគេទៅជាឆ្នេរដែលអាក្រក់ជាងគេ។
* សម្តេចតេជោ ហ៊ុន សែន ចេញបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ពន្លឿនការដោះស្រាយ និងបញ្ចប់បញ្ហារបស់ប្រជាពលរដ្ឋបឹងកក់ចំនួន ៧គ្រួសារ។
* តារាចម្រៀង មាស ​សុខសោភា​ សុំរដ្ឋាភិបាលបង្កើតសួនឧទ្យានឲ្យបានច្រើននៅក្នុងរាជធានីភ្នំពេញ​ និងសុំកុំឲ្យទទួលទានសាច់សត្វព្រៃ​ និង​ ទប់ស្កាត់កុំឲ្យចាក់ដីលុបបឹងតាំមោក​។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីក្រុងបានលុង ខេត្តរតនគិរី ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងក្រុងសំរោង ខេត្តមណ្ឌលគិរី នឹងក្លាយទៅជាទីក្រុងដ៏ល្អនាពេលអនាគត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចរិតរបស់បក្សប្រឆាំងគ្មានថ្ងៃបានកាន់កាប់ប្រទេសកម្ពុជានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមានច្រើន ហើយកម្លាំងប្រដាប់អាវុធនៅក្នុងដៃរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិក ជាអ្នកធ្វើឲ្យមានសង្រ្គាមនៅមជ្ឈិមបូព៌ា និងលីប៊ីជាដើម។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាថា កម្ពុជាមិនអនុញ្ញាតឲ្យបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោតកើតឡើងវិញនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំបានបូជាអស់ហើយទាំងកែវភ្នែក និងកូនប្រុសរបស់ខ្ញុំ ដើម្បីជួយប្រទេសនេះ ហេតុអ្វីចង់សម្លាប់ក្រុមគ្រួសារ, កូនខ្ញុំ និងចៅខ្ញុំ»។ សម្តេចតេជោ ហ៊ុន សែន បានព្រមានខ្លាំងៗថា «ត្រកូលហ៊ុន» មិនមែនជាចំណីសម្រាប់ពួកឯងសម្លាប់នោះទេ។
* សម្តេចតេជោ​ ហ៊ុន សែន បានប្រកាសថា ស្ថានភាពដែលកើតមានឆ្នាំ២០១៣ នឹងមិនឲ្យកើតមាននៅឆ្នាំ២០១៨នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងចរិតរបស់បក្សប្រឆាំងគ្មានថ្ងៃបានកាន់កាប់ប្រទេសកម្ពុជានោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ថា អ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជាមានច្រើន ហើយកម្លាំងប្រដាប់អាវុធនៅក្នុងដៃរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិកជាអ្នកធ្វើឲ្យមានសង្រ្គាមនៅមជ្ឈិមបូព៌ា និងលីប៊ីជាដើម។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាថា កម្ពុជាមិនអនុញ្ញាតឲ្យបន្ទប់ស្ថានការណ៍​ស្តីពីការបោះឆ្នោតកើត ឡើងវិញនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន រំលឹកថា ការបោះឆ្នោតជិតមកដល់ហើយ តែស្ថានការណ៍ឆ្នាំ២០១៣ មិនឲ្យកើតមានទៀតនោះឡើយ ហើយត្រកូល ហ៊ុន មិនមែនជាចំណីសម្រាប់បក្សប្រឆាំងនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ហៅកាសែត The Cambodia Daily ថា ជាមេចោរ ហើយថាបើចង់បន្តអាជីវកម្មនៅកម្ពុជា សូមឲ្យបង់ពន្ធជូនរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន រឿងរ៉ាវរបស់កាសែត The Cambodia Daily មិនពាក់ព័ន្ធរឿងនយោបាយនោះទេ កុំបង្វែរឿងនេះទៅជារឿងនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នកបើកបរថយន្តមួយរូបជាច្រើនឆ្នាំមកហើយ ប៉ុន្តែសម្តេចមិនដែលបើករថយន្តបង្កជាគ្រោះថ្នាក់ដល់អ្នកជិះនោះ ឡើយ តែអាចមានបែកកង់ និងមានបញ្ហាបន្តិចបន្តួច ប៉ុន្តែមិនដែលបង្កឲ្យមានគ្រោះថ្នាក់ឡើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់មួយសហគមន៍ចំនួន៤លានរៀល សម្រាប់កិច្ចការអភិរក្សធនធម្មជាតិ និងការពារបរិស្ថាន។
* សម្តេចតេជោ ហ៊ុន សែន ហៅអតីតមេប្រឆាំងនៅកម្ពុជាលោក សម រង្ស៊ី ជាជនជម្លើយតពូជ, សម្តេចមិនចេះធ្វើការជាមួយនោះទេ។
* សម្តេចតេជោ បានថ្លែងថា ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋសម្តេចមិនខ្លាចនឹងធ្វើការលះបង់នោះទេ។ សម្តេចតេជោបន្តថា សម្តេចអាចឲ្យគេប្រមាថបាន តែមិនអាចឲ្យគេប្រមាថជាតិកម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ឱកាសឲ្យអង្គការ AIM បន្តមានវត្តមាននៅកម្ពុជា បន្ទាប់ពីមានការសុំទោស។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា​នៅវេលាម៉ោង ១២៖២៥នាទីថ្ងៃដដែលនេះ, សូមអរគុណចំពោះការទស្សនាការផ្សាយផ្ទាល់តាមរយៈ Fresh News TV.









ប្រភពៈ Fresh News

No comments: