អ្នកឯកទេសខាង ប្រឆាំងនឹងការ
ចាស់ទៅតាមអាយុរបស់អាមេរិក វេជ្ជបណ្ឌិត អ៊ីរិច ប្រាវឹម៉ាន (Dr. Eric
Braverman) បានអះអាងនៅក្នុងសៀវភៅរបស់លោកថា
ការរួមភេទ គឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការពង្រឹង ដល់សុខភាពទូទៅ
របស់មនុស្សយើង។ កាលណាមានភាពស្និទ្ធស្នាលកាន់តែខ្លាំងរវាងអ្នក
និងដៃគូ វានឹងជួយថែរក្សាភាពក្មេងជាងវ័យ, ភាពសមសួនរបស់រាងកា
និងពង្រឹង ដល់ភាពឆ្លាតវ៉ៃ របស់អ្នកកាន់តែខ្លាំងក្លាដែរ។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃការរួមភេទដែលបានដកស្រង់ចេញពីសៀវភៅ
របស់គាត់។
បំបាត់ការឈឺចាប់
នៅពេលអ្នករួមភេទ អ័រម៉ូនឈ្មោះថា
អុកស៊ីតូស៊ីននឹងត្រូវបានបញ្ចេញទៅក្នុងរាងកាយ
សម្រាប់សម្រួលដល់ការឈឺចាប់។ អុកស៊ីតូស៊ីនត្រូវបញ្ចេញក្នុងពេល
និងក្រោយពេលទទួលបានចំនុចកំពូល។ ចំពោះមនុស្សស្រី
ជាមួយនឹងការធននឹងការឈឺចាប់
ចំនុចចាប់ផ្តើមធ្វើអោយឈឺក៏វានឹងកើនឡើងដែរ។
ដូចគ្នានឹងអ័រម៉ូននេះដែរ ក៏មានអ័រម៉ូនមួយប្រភេទទៀតឈ្មោះថា
Endorphin ដែលត្រូវបញ្ចេញនៅក្នុងពេលរួមភេទ។
អ័រម៉ូនទាំងនេះមិនត្រឹមតែកាត់បន្ថយការឈឺចាប់នោះទេ
តែវាជាអ្នកបង្កើតអោយមានអារម្មណ៍វិជ្ជមានចំពោះបរិដ្ឋានរស់នៅទៀតផង
។
កាត់បន្ថយការប្រឈមនឹងជំងឺបេះដូង
បុរសដែលរួមភេទពីរដងក្នុងមួយសប្តាហ៍ មិនសូវជាប្រឈមនឹងជំងឺបេះដូង
ច្រើនដូចអ្នកដែលរួមភេទតែម្តងក្នុងមួយខែ ឬតិចជាងនេះឡើយ។
ការសិក្សាមួយនេះយកចេញពីសារព័ត៌មានជំងឺបេះដូងអាមេរិក (American
Journal of Cardiology) ដែលបានធ្វើទៅលើបុរសជាង មួយពាន់នាក់។
ការសិក្សាស្រដៀងគ្នានេះមិនបានធ្វើចំពោះមនុស្សស្រីឡើយ។
គ្រប់គ្រងភាពតានតឹង
មនុស្សគ្រប់គ្នាធ្លាប់មានឥទ្ធិពលស្ងប់ស្ងាត់នៃការទទួលបានចំនុច
កំពូល ហើយវាច្រើនតែនាំអោយងងុយដេក។
ការរួមភេទជាមួយដៃគូដែលស្និទ្ធស្នាលគ្នានឹងនាំអោយពួកគេកាន់តែ
នៅក្បែគ្នាខ្លាំងជាមុន ព្រមទាំងកាត់បន្ថយស្ត្រេសទៀតផង។
ការគាំទ្រពីសង្គមតាមរយៈការរួមភេទគ្រាន់តែអាចជួយបន្ថយកម្រិត
ស្ត្រេសតែប៉ុណ្ណោះ។
មានឥទ្ធិពលយ៉ាងល្អចំពោះចិត្តសាស្ត្រ
ការរួមភេទធ្វើអោយអ្នកមានភាពស្និទ្ធស្នាលជាមួយមនុស្សជាទីស្រឡាញ់រ
បស់អ្នក។ រឿងនេះអាចដោះស្រាយបញ្ហាផ្លូវចិត្តជាច្រើនដូចជា
សម្រួលដល់របួសផ្លូវចិត្តដែលកំពុងតែ កើតមានជាដើម។
ការសប្បាយចិត្តដែលកើនឡើងតាមរយៈ ការរួមភេទនឹងពង្រឹងដល់អារម្មណ៍
និងការគោរពខ្លួនឯងកាន់តែខ្លាំង។
មនុស្សបែបនេះគឺអាចមានប្រតិកម្មកាន់តែស្មោះត្រង់ជាមួយដៃគូពួកគេ
ព្រមទាំងលុបបំបាត់បញ្ហាជាច្រើនបានផង។
ការមានសុខុមាលភាពខាងផ្លូវចិត្ត គឺជានិន្នាការនាំអោយមានសុខភាពល្អ
បានយូរ។
ដុតកាលឡូរី
រឿងនេះត្រូវបានប៉ាន់ស្មានថា សកម្មភាពរួមភេទរយៈពេល៣០នាទី
ដុតបំផ្លាញកាលឡូរីរហូតដល់ ១៥០ ទៅ ២០០កាលឡូរីឯណោះ។
ចំនួននេះគឺវាច្រើនជាងអ្វីដែលអ្នកធ្វើក្នុងពេលរាំ
ឬរត់កីឡាទៅទៀត។
ចង្វាក់បេះដូងក្នុងពេលមានភាពស្រើបស្រាលខាងផ្លូវភេទក៏មានចំនួន
ច្រើនជាងគេដែរ នេះបើយើងប្រៀបធៀបជាមួយអ្នកលើកទម្ងន់ ឬដើរ។
ដូច្នេះ
វាគឺជារឿងច្បាស់លាស់មួយដែលការរួមភេទនឹងក្លាយទៅជារឿងល្អសម្រាប់
ដុតបំផ្លាញកាលឡូរី។
ឥទ្ធិពលល្អៗទាំងអស់ចំពោះសុខភាព ដោយសារតែការរួមភេទធ្វើអោយវា
ក្លាយទៅជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ជីវិតរស់នៅរបស់អ្នក។
ប៉ុន្តែមានន័យថា
អ្នកត្រូវតែមានសុខភាពល្អគ្រប់គ្រាន់ក្នុងការអាចរួមភេទបានដែរ៕
អត្ថបទនេះ ៖ ដកស្រង់ចេញពីគេហទំព័រខ្មែរស្ថាបនា
No comments:
Post a Comment