របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, August 29, 2013

មូលហេតុ​ដែល​ធ្វើអោយ​បុរស​មិន​សប្បាយចិត្ត​ពេល​រួមភេទ

វា​គឺជា​ទស្សនៈ​ ដ៏​ពេញ​ដែល​ថា​ ការ​ដែល​មាន​អាយុ​កាន់តែច្រើន​ នាំ​អោយ​ថយចុះ​ ចំណង់​ផ្លូវភេទ ព្រមទាំង​ភាពស្រណុក សុខស្រួល​ខាង​ជីវិត​ផ្លូវភេទ​ របស់​បុរស​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​មិនមែន​ជា​ការពិត​ទេ​។ ការ​ដែល​មាន​អាយុ​ច្រើន​អាច​ជា​កត្តា​មួយ​នៃ​ជីវិត​ផ្លូវភេទ​ដែល​មិន​ សប្បាយចិត្ត​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ហេតុផល​ជា​ច្រើន​ផ្សេងៗ​ទៀត ដែល​ធ្វើអោយ​ ជីវិត​ផ្លូវភេទ​របស់​បុរស​មិន​សប្បាយ​ដែរ​។ មូលហេតុ​សំខាន់ៗ​មួយចំនួន​របស់​វា​មានដូចជា​៖

​បាត់បង់​ចំណង់​ផ្លូវភេទ​
​ការបាត់បង់​ចំណង់​ផ្លូវភេទ​របស់​បុរស ​គឺជា​រឿង​មួយ​មិន​កើត​មាន​ជា​ញឹកញាប់ទេ នេះ​បើ​យើង​ប្រៀបធៀប​ជាមួយ​មនុស្ស​ស្រី ប៉ុន្តែ​ការ​ងាប់​លិង្គ​ ច្រើនតែ​ជា​បញ្ហា​កើត​មាន​ជា​ញឹកញាប់​ចំពោះ​បុរស ហើយក៏​ជា​រឿង​ដែល​កើតមាន​ច្រើន​ជាង​បញ្ហា​ផ្លូវភេទ​របស់​ស្ត្រី​ដែរ​។ ការបាត់បង់​ចំណង់​ផ្លូវភេទ​មិនមែន​មានន័យ​ថា​សមត្ថ​ភាព​ក្នុងការ​រួមភេទ​ របស់​បុរស​ត្រូវ​អន់​ខ្សោយ​នោះទេ ប៉ុន្តែ​គ្រាន់តែ​ចំណង់​ផ្លូវភេទ​មិន​ទាន់​កើត​មាន​ប៉ុណ្ណោះ​។ ចំណង់​ផ្លូវភេទ​ចុះខ្សោយ ឬ​បាត់បង់​ចំណង់​ផ្លូវភេទ​អាច​ទាក់ទង​គ្នា​នឹង​បញ្ហា​ផ្លូវកាយ​, ផ្លូវចិត្ត និង​មូលហេតុ​ចិត្តសាស្ត្រ​ជាច្រើន​ទៀត ប៉ុន្តែ​ជីវិត​ផ្លូវភេទ ឬ​ទំនាក់ទំនង​ដែល​មិន​សប្បាយ​រីករាយ​មិន​អាច​ចៀសផុត​បាន​នោះ​ទេ​។ បញ្ហា​ផ្លូវកាយ​ដែល​ធ្វើអោយ​បាត់បង់​ចំណង់​ផ្លូវភេទ​អាច​ជា​ការ​ផឹកស្រា​, ប្រើ​ថ្នាំ​ច្រើន​, ធាត់​ជ្រុល (​កត្តា​សំខាន់​), មាន​ជំងឺ​ស្លេកស្លាំង​, កង្វះ​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន (​កម្រ​បំផុត​), ឬ​ជំងឺ​ទឹកនោម​ផ្អែម​។ មូលហេតុ​ផ្លូវចិត្ត ឬ​ចិត្តសាស្ត្រ​មួយចំនួន​អាច​ជា​ការបាក់​ទឹកចិត្ត​, ស្ត្រេ​ស​, ខំធ្វើការ​ខ្លាំងពេក​, ការចងចាំ​មិនល្អ​កាល​ពី​កុមារភាព​, បញ្ហា​ទំនាក់ទំនង​ជាមួយ​ឪពុកម្តាយ និង​ផ្លូវភេទ​។​



​ងាប់​លិង្គ​
​ជាមួយនឹង​ការ​ចាស់​ទៅ​តាម​អាយុ ការ​ងាប់លិង្គ​របស់បុរស​ ក្លាយទៅជា​រឿង​មួយ​កើតមាន​យ៉ាង​ញឹកញាប់​ជាង​គេ​។ ងាប់​លិង្គ​មានន័យ​ថា ជា​ការបាត់បង់​សមត្ថភាព​បង្កើត និង​រក្សា​ការ​រឹង​របស់​លិង្គ​សម្រាប់​ការ​រួមភេទ​។ ដោយសារតែ​ការ​ងាប់​លិង្គ​នេះ បុរស​ត្រូវការ​ចំណាយ​ពេល​ច្រើន​ជាង​ធម្មតា​ដើម្បី​អោយ​លិង្គ​នោះ​រឹង​បាន​។ ការឡើង​រឹង​របស់​លិង្គ​មិន​សំខាន់​ថា​វា​រឹង​ល្មម ឬ​រឹង​ហើយ​ធំ​ដូច​កាល​ដែល​ធ្លាប់​មាន​ពីមុន​មក​ឡើយ​។ ក្រោយពី​ទទួលបាន​ចំនុចកំពូល​ក្នុងពេល​រួមភេទ​រួច ការបាត់បង់​ភាព​រឹង​របស់​លិង្គ​ អាច​មាន​ល្បឿន​លឿន​។ ការឡើង​រឹង​ របស់​លិង្គ​មួយ​ផ្សេង​ទៀត​ប្រហែលជា​ត្រូវការ​ពេល​ច្រើន​ជាង​ពេល​ ដំបូង​ដែរ​។ ករណី​ងាប់​លិង្គ​មិនមែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ ជា​ពិសេស​ក៏​មិនមែន​ជា​បញ្ហា​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​ វេជ្ជសាស្ត្រ​ដែរ ប៉ុន្តែ​បើសិនជា​វា​កើត​ឡើង​ច្រើនដង អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួលបាន​នូវ​ការណែនាំ​ដ៏​ ត្រឹមត្រូវ​។​

​ផ្លូវ​ចិត្ត​មិន​នឹងនរ​
​ការ​អតុល្យភាព​ផ្លូវចិត្ត​ចំពោះ​ទំនាក់ទំនង ឬ​ក្នុង​គ្រួសារ​ ក៏​អាច​បណ្តាល​អោយ​ជីវិត​ផ្លូវភេទ​មិន​សប្បាយ​ដែរ​។ ការ​មិន​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​មួយ​អាច​ធ្វើអោយ​ស្ត្រេ​ស​, ផឹត​ក្បត់​, ស៊ាំ​ចិត្ត​។​ល​។ ដែល​វា​នាំ​អោយ​មាន​ឥទ្ធិពល​ទៅលើ​ជីវិត​ផ្លូវភេទ​។ ការផ្លាស់ប្តូរ​ផ្លូវ​អារម្មណ៍​ដោយសារតែ​បញ្ហា​គ្រួសារ ឬ​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់​សុទ្ធតែ​មូលហេតុ​ជា​ទៀងទាត់​នៃ​ការរំខាន​ដល់ ​ជីវិត​ផ្លូវភេទ​របស់​បុរស​។ នៅពេល​បុរស​ម្នាក់​មាន​ភាពច្របូកច្របល់​ខាង​ផ្លូវចិត្ត ចំណាប់​អារម្មណ៍​ខាង​ផ្លូវភេទ​នឹង​ត្រូវ​ថយ​ចុះ​។ គេ​មិន​អាច​ធ្វើ​ទំនាក់ទំនង​យ៉ាង​ស្និទ្ធស្នាល​, បង្កើត​ស្នេហា និង​តណ្ហា​ក្នុងពេល​រួម​ភេទ​បាន​ឡើយ​។​

​មាន​ជំងឺ​
​ជំងឺ​មួយ​ចំនួន​, ការ​ពិការភាព​, ការប្រើ​ថ្នាំ និង​ការវះកាត់​អាច​ប៉ះពាល​ដល់​សមត្ថភាព ឬ​ចំណង់​ផ្លូវភេទ​របស់​បុរស​បាន​។ ជំងឺ​ដូចជា ទឹកនោម​ផ្អែម​ធ្វើអោយ​បុរស​មួយ​ងាប់​លិង្គ​បាន ហើយក៏​ជា​ហេតុផល​ដ៏​ធំ​បំផុត​មួយ​ធ្វើអោយ​ជីវិត​ផ្លូវភេទ​មិន​សប្បាយ​រីករាយ ​ផងដែរ​។ ពេលខ្លះ ជំងឺ​ដូចជា ការ​លេច​ទឹកនោម​ដោយ​មិន​ដឹង​ខ្លួន ​កើតឡើង​ទៅ​តាម​អាយុ​កាន់តែច្រើន ដូច្នេះ​ហើយ​វា​នឹង​ពិបាក​ដល់​ការ​រួមភេទ​ខ្លាំងណាស់ ព្រោះ​ត្រូវ​បន្ថែម​សម្ពាធ​នៅលើ​ក្បាលពោះ​ ក្នុងពេល​រួមភេទ​អាច​នាំ​អោយ​លេច​ នោម និង​បំផ្លាញ​ដល់​ការ​រួម​ភេទ​ទៀត​។ ការ​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន​អាច​ចៀសវាង​បាន​តាមរយៈ​ការផ្លាស់ប្តូរ​ ក្បាច់​រួមភេទ​។ ប៉ុន្តែ​បញ្ហា​នេះ​អាច​ព្យាបាល​បាន​ទេ​៕​ 

No comments: