របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, August 29, 2013

មេរោគ ដែលអាច ប៉ះពាល់ ដល់មហារីក មាត់ស្បូ


ទោះបីជាយ៉ាងណាក៏ដោយ ប្រភេទមួយចំនួន អាច​បណ្តាលឲ្យកោសិការមាត់ស្បូនផ្លាស់ប្តូរ​និងក្លាយទៅជាត្រៀមមហារីកបាន។ ភាគច្រើន​ ការផ្លាស់​ប្តូរត្រៀម និងមហារីកក្នុងពេល ភ្លាមៗ អាចវិល ទៅរកធម្មតាវិញដោយខ្លួនឯង តែក៏មាន​ច្រើន​ទៀត​ទៅជាធ្ងន់ធ្ងរបានបើសិន ជាមិនបាន ធ្វើរោគ វិនិច្ឆ័យដឹង និងព្យាបាល។



រាល់ប្រភេទវីរ៉ុស Papillomavirus អាចបង្ករោគលើរាងកាយមនុស្សបានដូចជា ស្បែក ឬកោសិការ​កម្រាលដែលបញ្ចេញទឹករំអិលរបស់រុន្ធគូថ, មាត់, ផ្លូវដង្ហើម ឬប្រដាប់បន្តពូជ។ 

ដោយហេតុថាមាន HPV ច្រើនប្រភេទខុសៗគ្នាមក អ្នកវិទ្យាសាស្រ្តជាច្រើន បានបែកចែកវា ទៅ “ប្រភេទប្រឈមមុខខ្ពស់” និង“ប្រភេទប្រឈមមុខតិច”។ ចំពោះប្រភេទដែលប្រឈមមុខ ខ្ពស់ គឺងាយនឹងធ្វើឲ្យកើតជាមហារីកខ្លាំង ចំណែកប្រភេទប្រឈមមុខទាបមិនអាចបណ្តាល ឲ្យកើត មហារីកទេ។ 

ប្រភេទប្រឈមមុខខ្ពស់ មានដូចជា HPV-16, HPV-18, HPV-31, HPV-33, HPV-45, HPV-52,​ HPV-56 and HPV-68។  វីរ៉ុសក្នុងក្រុមមួយនេះ ប្រហែលជាធ្វើឲ្យកោសិការផ្លាស់ប្តូរដែលអាច នាំឲ្យទៅជា មហារីកមាត់ស្បូន បានគ្រប់ពេលបើសិនជាមិនបានព្យាបាល។ 

ប្រភេទ HPV-16 និង HPV-18 ភាគច្រើនមានភាពបង្កជំងឺប្រហែល៧០ភាគរយ ហើយ HPV-45 ងាយ នឹងបង្កទៅជាមហារីកប្រភេទ Adenocarcinoma។

លោកវេជ្ជបណ្ឌិត ងួន សេរ័ត្ន តំណាងមន្ទីរពេទ្យសាំដាប៊ី ដ៏ល្បីល្បាញ នៅប្រទេសម៉ាឡេស៊ី និយាយថា មហារីមាត់ស្បូនជាបញ្ហាសុខភាព ដ៏ចម្បងមួយរបស់ស្ត្រី។ ការយល់ដឹងអំពីជំងឺ និង របៀបបង្ការអាចជួយដល់ស្ត្រី ចៀសផុតពីជំងឺនេះបាន។ 

ការិយាល័យតំណាងមន្ទីរពេទ្យ សាំដាប៊ី រីករាយនឹងផ្តល់ព័ត៌មានទាក់ទង នឹងជំងឺនេះ មន្ទីរពេទ្យ សាំដាប៊ី មានមជ្ឈមណ្ឌលឯកទេស ជំងឺមហារីកដែលបណ្តុំដោយគ្រូពេទ្យ ឯកទេសផ្នែកជំងឺ មហារីកដូចជាជំងឺមហារីកមាត់ស្បូន មហារីកក្រព្រះ មហារីកក្រពេញប្រូស្តាតជាដើម។

គ្រូពេទ្យឯកទេសពិនិត្យ និងព្យាបាលជំងឺមហារីក ទៅតាមជំនាញរបស់ពួកគេជាមួយនឹងជំនួយ ពីបច្ចេកវិទ្យា និងឧបករណ៍ទំនើប។ 

សម្រាប់ព័ត៌មានទាក់ទងមជ្ឈមណ្ឌលជំងឺមហារីក និងមន្ទីរពេទ្យ Sime Darby Healthcare សូម​ទំនាក់ទំនង វេជ្ជ ងួន សេ រ័ត្ន តាមទូរស័ព្ទ លេខ ០១២ ២៦៧ ២៧៧៕

ប្រភពៈ​ ដើមអំពិល

No comments: