ញាំមីសួ រសជាតិ ជូរប្រៃ និងមិនសូវផ្អែម |
គ្រឿងផ្សំ ៖
- សាច់ជ្រូក ចិញ្ច្រាំ ២ ខាំ (ស្រុស)
- បង្គាស្រស់ ៤ គ្រាប់ (ស្រុស) និង បង្គាក្រៀម
- ផ្សិតចំបើង ហាន់តូចៗ (ស្រុស)
- មីសួ ១ ដុំ
- ការ៉ុតឈូសឮ
- ខ្ទឹមជ្រក់
- ខ្ទឹមសចិញ្ច្រាំ និង ក្រហមហាន់ស្ដើងៗ
- គ្រាប់ស្វាយចន្ទី
- ស្លឹកខ្ទឹមហាន់ល្អិតៗ
- គល់ជីវ៉ាន់ស៊ុយ ចិញ្ច្រាំ
- ក្រូចឆ្មារ
- ទឹកត្រី
- ស្ករស
- និង ម្សៅស៊ុបខ្នរ
វិធីធ្វើ ៖
- សាច់ជ្រូកចិញ្ជ្រាំ បង្គាស្រស់ និងផ្សិត ស្រុសឲ្យឆ្អិន
- មីសួស្រុសហើយលាងទឹកទុកមួយអន្លើសិន
- លាយទឹកត្រី ៖ ទឹកត្រី ស្ករស ក្រូចឆ្មារ គល់ជីវ៉ាន់ស៊ុយ ម្សៅស៊ុបខ្នរ និង ខ្ទឹមសចិញ្ច្រាំ លាយគ្នាឲ្យសព្វ ភ្លក់ឲ្យល្មម។
- យកគ្រឿងផ្សំទាំងអស់ និង សាច់ ច្របល់ចូលគ្នាជាការស្រេច ។
រសជាតិ ជូរប្រៃ និងមិនសូវផ្អែម ។
អាចផ្សំយករសជាតិតាមចំណូលចិត្តរបស់អ្នក ។
No comments:
Post a Comment