ជម្រាបសួរលោកវេជ្ជបណ្ឌិត។ ខ្ញុំងឿងឆ្ងល់រឿងការរួមភេទតាមទ្វារលាមកឬតាមរន្ធគូទ។ សូមលោកវេជ្ជបណ្ឌិតពន្យល់ខ្ញុំផង ហើយសូមផ្ដល់ឱ្យខ្ញុំនូវរូបភាព ឬខ្សែវីដេអូដែលទាក់ទងនឹងសកម្មភាពរួមភេទតាមរន្ធគូទនេះផង។ សូមទទួលនូវសេចក្ដីស្រឡាញ់រាប់អាន។ លោក គ.វ.ស មិនស្គាល់អាយុ និងលំនៅដ្ឋាន
វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ខ្ញុំសូមអនុញ្ញាតហៅប្អូនប្រុសទៅចុះ។ សូមអរគុណចំពោះសំណួររបស់ប្អូនប្រុសជាអនេក។ ខ្ញុំសូមជម្រាបថាការរួមភេទតាមទ្វារលាមកនេះ ជារបៀបនៃការរួមភេទមួយមិនមែនបែបធម្មជាតិពិតប្រាកដនោះទេ។ ពីព្រោះទ្វារលាមក ឬរន្ធគូទនេះ ធម្មជាតិបង្កើតមកសម្រាប់ការបន្ទោរបង់លាមក មិនមែនសម្រាប់ការរួមភេទនោះទេ។ យ៉ាងណាម៉ិញកាយវិភាគរបស់ទ្វារលាមក និងទ្វារមាស(យោនី) មិនមានលក្ខណៈដូចគ្នានឹងសរីរៈសាស្ដ្រដូចគ្នានោះទេ។ ជាលក្ខណៈវេជ្ជសាស្ដ្រ ការរួមភេទតាមទ្វារលាមកងាយមានការដាច់រលាត់ និងដាច់ចេញឈាម ដែលជាដើមចមបង្កជម្ងឺឆ្លងនិងជម្ងឺកាមរោគផ្សេងៗយ៉ាងងាយ ជាពិសេសជម្ងឺអេដស៍តែម្ដង នោះបើមិនមានការប្រើប្រាស់ស្រោមអនាម័យបានត្រឹមត្រូវ។ ការរួមភេទតាមរន្ធគូទនេះ មិនសូវយកមកអនុវត្ដក្នុងការប្រព្រឹត្ដិភេទរវាងភេទផ្ទុយគ្នាទេ (ការរួមភេទរវាងបុរសនិងស្ដ្រីឬស្ដ្រីនិងបុរស) តែឃើញមានច្រើនតែប្រព្រឹត្ដិ នៅក្នុងការរួមភេទរវាងភេទដូចគ្នា ជាពិសេសការរួមភេទរបស់បុរសនិងបុរសដែលជាបុរសស្រឡាញ់បុរស។
ទាក់ទងនឹងការចង់បានរូបភាព និងខ្សែវីដេអូអំពីការរួមភេទតាមរន្ធគូទនេះ ខ្ញុំសូមបដិសេធនិងសូមអភ័យទោសដែលខ្ញុំ មិនអាចផ្ញើជូន ឬបោះពុម្ពផ្សាយរូបភាពបែបនេះលើទំព័រទស្សនាវដ្ដី សុខភាពយើង ជាសាធារណៈបាន។ តែបើមានឱកាស ខ្ញុំនឹងសរសេរអត្ថបទបែបអប់រំសុខភាពផ្លូវភេទអំពីការរួមភេទតាមរន្ធគូទនេះជម្រាបជូនប្អូនប្រុសនិងលោកអ្នកអានបានលម្អិតជាង នេះនៅលើទំព័រទស្សនាវដ្ដី សុខភាពយើង និងសៀវភៅអប់រំផ្លូវភេទរបស់ខ្ញុំបាទ(ក្រុមសៀវភៅតម្រាផ្លូវភេទ)នៅពេលក្រោយ។ បើនៅតែមានចម្ងល់ ប្អូនប្រុសអាចសរសេរសំបុត្រមកកាន់ទស្សនាវដ្ដី សុខភាពយើងជាថ្មីម្ដងទៀតយើងខ្ញុំទទួលនូវសំណួរប្អូនប្រុស និងឆ្លើយតបទៅវិញដោយសោមនស្សរីករាយ។ សូមប្អូនប្រុសជួបតែសំណាងល្អនិងអនាគតល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៤ ខែវិច្ឆិកា ឆ្នាំ២០០៨
ប្រភព ៖ http://www.healthcambodia.com/
No comments:
Post a Comment