របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Saturday, September 28, 2013

កោះ​សន្តិភាព: ឈ្មួញ​មួយ​ក្រុម​ដាក់​គ្រឿង​ចក្រ​លុក​លុយរក​រ៉ែមាស​ពេញ​ដីស្រែ បង្កឱ្យ​ប្រជាពលរដ្ឋ​មានការព្រួយ​បារម្ភ

(ចេញផ្សាយថ្ងៃទី 28-09-2013, 6:44 pm) | ស្រីណា កោះ
គ្រឿងចក្រ​ដែល​មកជីក​កាយរករ៉ែមាស
គ្រឿងចក្រ​ដែល​មកជីក​កាយរករ៉ែមាស
ខេត្តព្រះវិហារ ៖ ប្រជាពលរដ្ឋ​មួយ​ភូមិ​​មាន​ការ​​ខឹង​សម្បារយ៉ាងខ្លាំងទៅ​លើ​ក្រុម​ឈ្មួញ​​ មួយក្រុម​ កាលពី​វេលាព្រឹក​ថ្ងៃទី​២៨ កញ្ញា ២០១៣​ ដែលពួកក្រុម​ឈ្មួញអះអាងថា «​ខ្លួនជា​អ្នក​ពាក់​ស្បែកខ្លា​ផ្កាយ៣» ​បានមក​ដាក់​គ្រឿងចក្រ​ជីក​ឈូស​ឆាយ​រែងយក​មាស​យ៉ាង​​អនា​ធិបតេយ្យ​នៅលើ​ដី​​ ស្រែ​របស់ពួក​គាត់​ ​​ស្ថិត​នៅចំណុច​​ភូមិ​ថ្នល់​​កោង ឃុំរំដោះ ស្រុក​​រវាង​ បណ្តាល​ឱ្យ​​ខូច​​​ដំណាំ​​​ស្រោច​ផល​ និង​​ធ្វើ​ឱ្យ​​ពួក​គាត់មានការ​​ភ័យព្រួយ​យ៉ាងខ្លាំង ។


ក្រុមឈ្មួញ​ទាំងនោះ​មិន​ដឹង​ថា ពិត​ជាមានអាជ្ញាប័ណ្ណ​ ឬមិនមាននោះទេ តែគេគ្រាន់តែដឹងថា ​មាន​ឈ្មោះ​ធី សុវណ្ណ ហៅប៊ុនឡី ​ជា​មន្ត្រី​យោធា​ម្នាក់​ជា​ខ្នងបង្អែក​ពីក្រោយ ។ ប្រជាពលរដ្ឋ​បាន​សុំ​ឱ្យ​មេឃុំ​ជួយ​​ដោះស្រាយដែរ​នាពេល​កន្លងមក​​ តែហាក់​​ដូច​ជា​​គ្មាន​បាន​​​​លទ្ធ​​ផលអ្វី​ទាំង​​​អស់ ។

មកដល់​ពេលនេះ អ្នក​សារព័ត៌មាន​​កោះ​សន្តិភាពបានព្យាយាម​​សុំការបំភ្លឺពី​មន្ត្រី​យោធា​ ម្នាក់​នោះ​​ តែមិន​អា​ច​សុំការ​ទំនាក់​ទំនង​បាន​ទេ ៕

ប្រភព: កោះសន្តិភាព
អត្ថបទនេះ: ដកស្រង់ចេញពីគេហទំព័រខ្មែរសេរី

No comments: