ពោធិ៍សាត់៖ ប្រធានរដ្ឋបាល ព្រៃឈើទីស្នាក់ការ ស្រុកក្រគរ
ខេត្តពោធិ៍សាត់ លោក ឆៃ សារ៉ាន់ បានខឹងត្រឡោត តោតតោង នៅពេលរឿង
ជំរិតទារប្រាក់ អ្នករកស៊ីដឹកអូស បន្តិចបន្តួច តាមរថយន្ត ហើយយករថយន្តទៅ
រក្សាទុក ត្រូវបានចុះផ្សាយ នៅលើគេហទំព័រដើមអម្ពិលនោះ
បានបញ្ចេញ កំហឹងជាសារជាថ្មី ចំពោះម្ចាស់រថយន្ត ហើយព្រមានថា នឹងមិនដោះស្រាយឲ្យនោះឡើយ ពោលទុករថយន្ត នៅទីស្នាក់ការ ក្នុងទីរួមខេត្តពោធិ៍សាត់ចោល ពីព្រោះតែម្ចាស់រថយន្ត បានប្រាប់រឿងនេះ ទៅអ្នកកាសែត ។
បានបញ្ចេញ កំហឹងជាសារជាថ្មី ចំពោះម្ចាស់រថយន្ត ហើយព្រមានថា នឹងមិនដោះស្រាយឲ្យនោះឡើយ ពោលទុករថយន្ត នៅទីស្នាក់ការ ក្នុងទីរួមខេត្តពោធិ៍សាត់ចោល ពីព្រោះតែម្ចាស់រថយន្ត បានប្រាប់រឿងនេះ ទៅអ្នកកាសែត ។
សម្រាប់ ម្ចាស់រថយន្ត កូរ៉េដែលរកស៊ីដឹកអូស ត្រូវបានក្រុមមន្រ្តី
រដ្ឋបាលព្រៃឈើ ទីស្នាក់ការ ស្រុកក្រគរ ស្ទាក់ចាប់ ដោយចោទប្រកាន់ថា
បានលួចដឹកឈើគ្រញូង តែរកមិនឃើញពេលរើអូសចេញ ពីរថយន្តនោះ បាននិយាយថា
បើក្រុមមន្រ្តីរដ្ឋបាល ព្រៃឈើទាំងនេះសុំថ្លៃហូបបាយ ៤-១០ម៉ឺនរៀល
នោះលោកមានលទ្ធភាពឲ្យ តែបានគំរាមថា នឹងធ្វើការផាកពិន័យ ជាង១លានរៀល
ខណៈការដឹកជញ្ជូនអូស បាច់ខាងលើនេះ មិនខុសច្បាប់ផង មានតែ ការជម្រុញឲ្យ
លើកទឹកចិត្ត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្សេងទៀត
ឲ្យប្រជាពលរដ្ឋ រកស៊ីបានស្រួល ជាពិសេស កុងត្រូលជជុះ
ត្រូវតែលុបបំបាត់តែម្តង។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរកស៊ី ដឹកអុសធម្មតា បានចោទប្រកាន់ប្រធានរដ្ឋ បាលព្រៃឈើ ទីស្នាក់ ការប្រចាំស្រុកក្រគរ ខេត្ដពោធិ៍សាត់ថា បានចាប់រថយន្ដរបស់ ពួកគាត់ ហើយជំរិតទារប្រាក់ជាង១លានរៀល ដោយចោទប្រកាន់ថា ដឹកឈើគ្រញូង ប៉ុន្ដែពេល យករថយន្ដទៅរើមិនបានឃើញឈើគ្រញូងមួយដុំនោះទេ មានតែឈើ ឈើអុសចងបាច់ សម្រាប់យកមកដុតដាំស្ល តែប៉ុណ្ណោះ ។
ប្រភពព័ត៌មាន ពីជនរងគ្រោះឈ្មោះ នឿន ចាន់ធឿន អាយុជាង ២០ឆ្នាំ បាន និយាយថា
ជាធម្មតាលោក រកស៊ីដឹកជញ្ជូន ឥវ៉ាន់ និងកសិផលតាមរថយន្ដកូរ៉េដ៏តូច មួយ
ពីខេត្ដពោធិ៍សាត់ទៅខេត្ដប៉ៃលិន ហើយរាល់ ដឹកទំនិញ និងផលិតផលកសិផល
ទៅកាន់ខេត្ដប៉ៃលិន រួចត្រឡប់មកវិញតែង តែទិញអុសប្រភេទចងបាច់ ដាក់នៅលើ រថយន្ដ
យកមកលក់បន្ដគ្រាន់ បានចំណាយ លើថ្លៃសាំងខ្លះ ។
ម្ចាស់រថយន្ដរូបនេះបាន បន្ដត្អូញត្អែរទៀតថា នៅពេលរូបគាត់ទិញ អុសដាក់លើរថយន្ដ បើកមកដល់ស្រុក ក្រគរ កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ក៏ត្រូវក្រុមមន្ដ្រី រដ្ឋបាលព្រៃឈើ ប្រចាំស្នាក់ការ ក្នុងស្រុកក្រគរ ដឹកនាំដោយ ឈ្មោះ ឆៃ សារ៉ាន់ បានឃាត់រថយន្ដ ដោយចោទប្រកាន់ថា ដឹកឈើគ្រញូង ។
ពេលនោះក្រុមមន្ដ្រីរដ្ឋបាលព្រៃ ឈើ ដែលដឹកនាំ ដោយម្នាក់ទៀត ឈ្មោះ បុល
ចន្ថា បាននាំ រថយន្ដរបស់គាត់ទាំងយប់ យកទៅរក្សា ទុក
នៅទីស្នាក់ការរដ្ឋបាលព្រៃឈើខេត្ដ ប៉ុន្ដែពេលទៅដល់ហើយរុះរើអុសចេញពី
ក្នុងរថយន្ដរួចមក មិនបាន ឃើញឈើគ្រញូង មួយដុំសោះឡើយ ។
ម្ចាស់រថយន្ដបានឱ្យដឹងទៀតថា នៅពេលដែលរូបគាត់ និងសាច់ញាតិសួរនាំត្រូវ
បានមន្ដ្រី រដ្ឋបាលព្រៃឈើ មិនព្រមដោះ ស្រាយឱ្យ ហើយនិយាយយ៉ាងខ្លីថា មិនចាំបាច់និយាយ ជាមួយគ្នានោះទេ គឺត្រូវផាក ពិន័យ ជាង១លាន ។
បើតាមប្រជាពលរដ្ឋ ដែលអះអាងថា រងគ្រោះ ដោយសារមន្ដ្រីរដ្ឋបាលព្រៃឈើ ចាប់រថយន្ដគ្រាន់តែដឹកអុសធម្មតា បានឱ្យដឹងទៀតថា ខាងមន្ដ្រីរដ្ឋបាលព្រៃឈើ ចោទប្រកាន់ថា ដឹកជញ្ជូនអត់ច្បាប់ទម្លាប់ ប៉ុន្ដែរូបគេបានឆ្លើយតបទៅវិញថា ការដឹកជញ្ជូនធម្មតាត្រឹមដឹកអុស មិនចាំបាច់មាន ច្បាប់ទម្លាប់នោះឡើយ ពីព្រោះមិនមែនជា ក្រុមហ៊ុន ឬរោងចក្រសហគ្រាស ។
ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាលមានតែជំរុញឱ្យ មន្ដ្រីថ្នាក់ក្រោមជួយសម្រួល
ការរកស៊ីដឹក ជញ្ជូនកសិផល ឬទំនិញផ្សេងៗរបស់ប្រជាពលរដ្ឋ
ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងកាត់ បន្ថយភាពក្រីក្ររបស់ពួកគាត់។
បើទោះបីមានការខិតខំនិយាយ និងសុំសម្របសម្រួលយ៉ាង ណាក៏ដោយ ក៏មន្ដ្រីរដ្ឋបាលព្រៃឈើទាំងនេះ មិនព្រមចរចាជាមួយដែរ ហើយនៅតែទាមទារការ ផាកពិន័យ ដដែល ។
ប្រជាពលរដ្ឋរកស៊ីដឹកជញ្ជូន ត្រឹមកសិ ផល
ទំនិញបន្ដិចបន្ដួចទាំងនេះពិតជាអស់សង្ឃឹម ចំពោះមន្ដ្រីថ្នាក់ក្រោមទាំងនេះ
ដែលបង្កការលំបាកក្នុងការរកស៊ីទូទៅរបស់ ប្រជាពលរដ្ឋ មិនបានយកចិត្ដទុកដាក់
និងស្ដាប់បទបញ្ជា របស់ថ្នាក់ដឹកនាំជាពិសេស សម្ដេចតេជោ ហ៊ុន សែន
ហេតុដូច្នេះហើយ ធ្វើឱ្យប្រជាពលរដ្ឋ អ្នករកស៊ីខឹងសម្បារ
ព្រោះតែមន្ដ្រីថ្នាក់ក្រោមទាំងនេះ ហើយមិនបានពន្យល់ហេតុផល ឱ្យបានត្រឹមត្រូវ
និងក្បោះក្បាយជាមួយប្រជាពលរដ្ឋនោះ ទេ ។
ជុំវិញការចោទប្រកាន់ខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចសុំ ការបក ស្រាយពីមន្ដ្រីរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក ឆៃ សារ៉ាន់ បាននៅឡើយទេ
នៅយប់ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នេះ ៕
អត្ថបទនេះ: ដកស្រង់ចេញពីគេហទំព័រដើមអំពិល
No comments:
Post a Comment