របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Saturday, September 28, 2013

មន្ត្រី​ក្រសួង​កសិកម្ម​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​

ថ្ងៃសៅរ៏ ទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ១៦:៥៦
បញ្ចូលអត្ថបទ ៖ ចាន់​ ធូ
 មន្ត្រី​ក្រសួង​កសិកម្ម​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​មន្ត្រី​ក្រសួង​កសិកម្ម​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​
រាជធានី​ភ្នំ​ពេញ ៖ បុរសម្នាក់​បាន​ស្លាប់​​ភ្លាម​មួយរំពេច​និង​ម្នាក់ទៀត​​​របួស​ធ្ងន់​ ខណៈពួក​គេ​ជិះ​ម៉ូតូ​ម៉ាក​​ណៃហត២គ្រឿង​​ បើក​បុក​គ្នា​ កាលពី​វេលា​ម៉ោង​៤និង​១០នាទី​ល្ងាច​ថ្ងៃទី​២៨ កញ្ញា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ហៅ​ចំការ​ដូង​​ ស្ថិត​ក្នុង​ភូមិ​ជើង​ឯក សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ​ ។



អ្នក​ដែល​ស្លាប់​ត្រូវ​គេ​ស្គាល់​ឈ្មោះ​សន ទិត្យ ភេទប្រុស អាយុ​​៤៩​ឆ្នាំ ជាមន្ត្រី​ក្រសួង​​កសិកម្ម​​ រុក្ខាប្រមាញ់​ និង​នេសាទ ផ្នែក​បសុពេទ្យ មាន​ទី​លំនៅ​​ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ប្ញស្សី​កែវ ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​​កំពង់​ស្ពឺ 1A-7777 ចំណែក​អ្នក​របួស​ធ្ងន់​ឈ្មោះ​នៅ​ រស្មី​ ភេទប្រុស​ អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្នោត​ជ្រុំ​ សង្កាត់​បឹង​ទំពន់ ខណ្ឌ​មាន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ណៃ​ហត ពណ៌​ខ្មៅ ដូចគ្នា​​ ពាក់​ស្លាក​លេខ​​ 1L-5066 ។

សាក្សី​បាន​ឱ្យដឹងថា មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​ម៉ូតូម៉ាក​​ណៃ​ហត២គ្រឿង​ខាងលើ តាម​បណ្តោយ​ផ្លូវ​២១៧ ពី​ត្បូង​ទៅ​ជើង​ ស្រប​ទិស​គ្នា លុះ​មក​ដល់​ចំណុចកើតហេតុ​​ម៉ូតូ​របស់​ឈ្មោះ​​នៅ​ រស្មី​ បាន​បត់​ឆ្វេង​​ដោយ​មិន​មើល​មុខ​ក្រោយ​​ ក៏បណ្តាល​ឱ្យម៉ូតូ​ឈ្មោះ​សន ទិត្យ បើក​បុក​ពេញ​ទំហឹង​តែម្តង ។

No comments: