របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, October 24, 2013

ADB ៖ ធ្វើមហាបាតុកម្ម របស់ CNRP មិនប៉ះពាល់ ដល់ការ ធ្វើវិនិយោគ និងការ ធ្វើសមាហរណកម្ម អាស៊ានឡើយ

ភ្នំពេញ៖ នាយកធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានថ្លែងថា កាធ្វើមហា បាតុកម្ម របស់ គណបក្សសង្ក្រោះជាតិ មិនបានធ្វើឲ្យប៉ះ ពាល់ ដល់ការវិនិយោគ នៅប្រទេសកម្ពុជា នោះទេ ពិសេស ក៏មិនបានជះឥទ្ធិពល អ្វីធ្ងន់ធ្ងរ ដល់ការធ្វើសមាហរណកម្ម អាស៊ាននោះដែរ។
នាយកធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា លោក Eric Sidg បានថ្លែងក្នុងសន្និសីទ សារព័ត៌ មាន មួយ ស្តីពី សមាហរណកម្ម សេដ្ឋកិច្ចអាស៊ី នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែតុលា ឆ្នាំ២០១៣ នៅ សណ្ឋាគារ Dara Airport ថា កាធ្វើមហាបាតុ កម្មនេះ គឺដោយសន្តិវិធី ហើយក៏មានឧបទ្ទវ ហេតុ មួយចំនួន បានកើតមានឡើង ប៉ុន្តែវាមិនបាន រីកធំធាត់នោះទេ ហើយយើងក៏មិនបាន ឮពីអ្នក វិនិយោគត្អូញត្អែរ ពីការព្រួយបារម្ភ អំពីការធ្វើមហា បាតុកម្ម របស់គណបក្សសង្គ្រោះជាតិ នោះ ឡើយ។

លោកថា “អ្នកវិនិយោគទាំងអស់ នៅតែផ្តោតទៅលើការយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យ បរិយាកាស ទូទៅ នៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរ ដើម្បីធ្វើយ៉ាងណាឲ្យការវិនិយោគ កាន់តែមាន ភាពទាក់ទាញថែមទៀត”។

នាយកធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា រូបនេះបញ្ជាក់ថា ការធ្វើមហាបាតុកម្ម របស់គណបក្ស សង្គ្រោះជាតិនាពេលនេះ គឺមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរនោះទេ ហើយក៏មិនបានជះឥទ្ធិពលដល់ ការធ្វើ សមាហរណកម្មអាស៊ាននាឆ្នាំ២០១៥ដែរ ព្រោះការធ្វើសមាហរណកម្មអាស៊ាន នៅឆ្នាំ២០១៥ ខាងមុខនោះ គ្រាន់តែជាដំណើរការមួយប៉ុណ្ណោះ មិនទាន់សម្រេចបានទេ។ ប្រទេសមួយចំនួនទៀត ក៏បានជួបប្រទះនូវបញ្ហាដែរ មិនមែនមានតែ ប្រទេសកម្ពុជាមួយនោះទេ ដែលមានបញ្ហា “ដូច្នោះ ខ្ញុំគិតថា ការធ្វើមហាបាតុកម្មនេះ មិនបានជះឥទ្ធិពលអ្វីធ្ងន់ធ្ងរ ដល់ការធ្វើសមាហរណកម្ម អាស៊ាន ទេ”។

សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមធ្វើមហាបាតុកម្ម នៅថ្ងៃទី២៣ ដែលនឹងបញ្ចប់ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ ដោយនៅថ្ងៃទី២៤នេះ គឺជាថ្ងៃទី២ហើយនៃមហាបាតុកម្ម ដែល មានបាតុករចូលរួម ជាច្រើនម៉ឺននាក់។ ការធ្វើមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិនេះ គឺជា លើកទី៣ហើយ ដើម្បីទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត ខណៈដែលគណបក្សមួយនេះ បានអះអាងថា មានការលួចបន្លំ សម្លឹកឆ្នោតដោយគណបក្សកាន់អំណាច ក្នុងការបោះ ឆ្នោតជាតិជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៥ នាពេលកន្លងទៅនេះ៕

ប្រភពៈ ភូមិអច្ឆរិយៈ

No comments: