ថៃ៖
ម៉េក្រូជាច្រើនត្រូវបានទាហានថៃចងភ្ជាប់នឹងដើមឈើ នៅទីតាំងជាច្រើន
ក្នុងខេត្តស៊ី សាកេត ជាប់ប្រាសាទព្រះវិហារ
ដើម្បីជាការត្រៀមសំរាប់សភាពការណ៍នៅមុននិងក្រោយការសំរេចរបស់
តុលាការ យុត្តិធម៌ អន្តរជាតិ(ICJ)អំពីដី នៅជាប់ប្រាសាទ ព្រះវិហារ។
បញ្ជាការ កងឯកភាពទ័ព ប្រចាំតំបន់នេះម្នាក់ បាននិយាយថា ពួកគេចង់ ធានាអំពីការទាក់ ទងជាប្រចាំជា មួយយោធាកម្ពុជាដើម្បីរា រាំងការរំខានដែល អាចកើតមានណា មួយនៅមុននិងក្រោយការចេញការសំរេច។ វរសេនីយ៍ ថាណាសាក់ មីតត្រាផាណុន បញ្ជាការកងTaskforce Oneបាននិយាយថា សារជាភាសាខ្មែរត្រូវបានបញ្ជូនចេញបន្ទាប់ពីការដាក់ដំឡើងម៉េក្រូ តាមបញ្ជាពីបញ្ជាការទ័ពជើងគោកលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចានអូចា។

លោកវរសេនីយ៍បានពន្យល់ថា"ក្នុងករណីមានការបាញ់
ឬកោលាហលនៅខាងទឹកដីថៃ
សារនឹងត្រូវបញ្ជូនចេញទៅកាន់ទាហានកម្ពុជាដើម្បីពន្យល់ពួកគេ
មុនពេលភាគីទាំងពីរយល់ខុស។ ម៉េក្រូជាង១០ត្រូវបានដំឡើង"។
មុននេះ លោកប្រាយុទ្ធ
បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា
យោធាថៃត្រៀមដោះស្រាយសភាពការណ៍ទាក់ទងនឹងការសំរេចរបស់ICJ
នៅគ្រប់ទិដ្ឋភាព ក្នុងពេលរក្សាការទាក់ទងជាមួយយោធាកម្ពុជា។
លោកបានបន្ថែមថា"វាជាភារកិច្ចរបស់យោធាក្នុងការការពារប្រទេសនិង អធិបតេយ្យជាតិ និងគ្រប់កងឯកភាពត្រូវបានណែនាំ អោយត្រៀមខ្លួនខ្ពស់ ខណៈដែលបន្តរក្សាទំនាក់ទំនងល្អ ជាមួយប្រទេសជិតខាងរបស់យើង។ខ្ញុំ សង្ឃឹមថានឹងមិនមាន អ្វីអាក្រក់កើតឡើងទេពីព្រោះយោធាថៃនិងកម្ពុជា ទាក់ទងគ្នាជាប់នៅគ្រប់កំរិត ដូចរដ្ឋាភិបាលនៃប្រទេសទាំង២ដែរ។មិនថាមានអ្វីកើតឡើងទេ ចាំបាច់មានការចរចាដើម្បីដោះស្រាយអ្វីគ្រប់យ៉ាង"។

ប្រាយុទ្ធក៏បានអំពាវនាវអោយប្រព័ន្ធផ្សព្វផ្សាយកុំធ្វើ ការប៉ាន់ស្មានមុនអំពីបញ្ហានេះ ជាពិសេសអំពីផលអវិជ្ជមានចេញមកពីការសំរេចរបស់តុលាការ៕
ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment