មណ្ឌលគីរី ៖ សហការីរបស់ស្ថានីយទូរ ទស្សន៍ហង្សមាស
ទូរទស្សន៍អប្សរា និង មជ្ឈមណ្ឌល ព័ត៌ មានដើមអម្ពិល ប្រចាំនៅ ខេត្ដមណ្ឌលគីរី
បានរងរបួសធ្ងន់ត្រូវបានដឹក បញ្ជូនទៅ កាន់មន្ទីរ ពេទ្យ បន្ទាប់ពីរថយន្ដ
របស់ពួកគេ ដែលជាកម្មសិទ្ធិរបស់ភ្នាក់ងារ ទូរទស្សន៍ហង្សមាស
ត្រូវថៅកែលក់ គ្រឿង សំណង់ដ៏ធំនៅក្នុងខេត្ដមណ្ឌលគីរី លោក ឆៃ លី
បើកបុកពេញមួយទំហឹងកាលពី វេលា ម៉ោង ប្រមាណ ៣រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣
នេះ ស្ថិតនៅក្នុងសង្កាត់ រមនា ក្រុងសែន មនោរម្យ ខណៈដែលអ្នក យកព័ត៌មានទាំង
៣នាក់ កំពុងធ្វើដំណើរ រួមគ្នា ទៅយកព័ត៌មាន គ្រោះ ថ្នាក់ចរាចរណ៍
ក្រឡាប់រថយន្ដមួយ នៅក្បែរកន្លែងកើត ហេតុនោះ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា លោក ឆៃ លី ថៅកែ លក់គ្រឿងសំ ណង់ដ៏ធំក្នុងខេត្ដមណ្ឌលគីរី បានបើករថយន្ដរបស់ខ្លួនម៉ាកឡង់គ្រីស័រ ស៊េរីឆ្នាំ៩៦ ពណ៌ពងមាន់ បានបើកទៅបុក រថយន្ដហុងដា ស៊ីវិច ស៊េរីចាស់ពណ៌ក្រហម ដែលនៅក្នុងរថយន្ដនោះ អ្នកយក ព័ត៌មាន ៣នាក់ កំពុងធ្វើដំណើរបណ្ដាលឱ្យរថយន្ដ រងការខូចខាតយ៉ាងខ្លាំង រីឯជនរងគ្រោះ ទាំង ៣នាក់ បានរងរបួសធ្ងន់ ។
ជនរងគ្រោះ ជាអ្នកយកព័ត៌មានប្រចាំនៅ ខេត្ដមណ្ឌល គីរីរួមមាន លោក កេត សារ៉េត សហការី ទូរទស្សន៍ហង្សមាស ដែលជាអ្នកបើក រថយន្ដ និងជាម្ចាស់រថយន្ដ លោក ម៉ន ម៉ារ៉េត សហការី របស់ទូរទស្សន៍អប្សរា និង លោក រឹម រ៉ា សហការីរបស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ។
បើតាមជនរងគ្រោះទាំង ៣នាក់ បានឱ្យ ដឹងទាំងខ្លួនរងរបួសធ្ងន់ថា ក្រោយពីទទួល បានព័ត៌មាន ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដ ពួកគេទាំង ៣នាក់ ក៏បាន ធ្វើដំណើរជាមួយគ្នា តាមរថ យន្ដរបស់សហការីទូរទស្សន៍ហង្សមាស ស្រាប់តែធ្វើ ដំណើរដល់កន្លែងកើតហេតុ ក៏ត្រូវរថយន្ដ របស់លោក ឆៃ លី ជាថៅកែលក់គ្រឿង សំណង់ដ៏ធំនៅក្នុងខេត្ដមណ្ឌលគីរីនោះ បានបើកបុករថ យន្ដរបស់ពួកគេពេញមួយទំហឹង បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបាន ដឹកបញ្ជូនភ្លាមៗទៅ កាន់មន្ទីរពេទ្យ ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ថៅកែលក់គ្រឿងសំណង់ លោក ឆៃ លី ត្រូវបានកាសែតក្នុង ស្រុក និងទូរទស្សន៍ ធ្លាប់ចុះផ្សាយចំពោះរថយន្ដដឹកគ្រឿង សំណង់របស់លោក ដែលបំផ្លាញផ្លូវ ព្រោះ តែដឹក លើសចំណុះ ដូច្នេះក្នុងគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ អាចជាចេតនារបស់ ថៅ កែលក់គ្រឿងសំណង់រូប នេះតែម្ដង ។ ក្រោយកើតហេតុ កម្លាំងនគរបាលបានចុះ ទៅជួយអន្ដរា គមន៍ និងយករថយន្ដទាំង២ ទៅ រក្សាទុក ដើម្បីដោះស្រាយតាមផ្លូវ ច្បាប់បន្ដទៀត ៕
ប្រភពៈ ដើមអំពិល

No comments:
Post a Comment