ប្រទេសអាល្លឺមង់ ៖ ដើម្បីសម្រាកលំហែកាយ ឲ្យមានភាពត្រជាក់ចិត្ត និងប្លែកអារម្មណ៍ សូមមេត្តាធ្វើដំណើរទៅកាន់ Englischer
Garten Park ដែលមានទីតាំង ស្ថិតនៅទីក្រុង មុយនីច ប្រទេសអាល្លឺមង់ នឹងមិនធ្វើឲ្យ លោកអ្នក
ខកបំណងនោះឡើយ ព្រោះនៅទីនោះ មានផ្ទៃដី ៣,៧ ម៉ែត្រក្រឡា
ហើយឧទ្យាន នេះ ជាតំបន់កម្សាន្តដ៏ធំបំផុត នៅលើពិភពលោក។ ឧទ្យានមួយនេះ ត្រូវបានរៀបចំរចនា គួរឲ្យចាប់អារម្មណ៍
មិនខុសពីបន្ទប់ម៉ាស្សា ទឹកក្តៅទឹក ត្រជាក់ របស់ជប៉ុនប៉ុន្មានឡើយ។
ព្រោះឧទ្យានមួយនេះ បានអនុញ្ញាតឲ្យ អ្នកកម្សាន្តទាំងអស់
ចូលមកអាំងថ្ងៃ ក្នុងសភាពអាក្រាតកាយ និងងូតទឹកតាមដងអូរ
ប្រឡែងគ្នាតាមតែចិត្តចង់។
សម្រាប់ក្មេងៗ មនុស្សពេញវ័យ មិនថាស្ត្រីឬបុរស
អាចទៅកម្សាន្តក្នុងឧទ្យាននោះ ដើម្បីស្រាតតាម ដែលខ្លួនប្រាថ្នា
ចង់បង្ហាញខ្លួនតាមបែបធម្មជាតិ។ ឧទ្យាននេះត្រូវបានបង្កើតឡើង
នៅក្នុងឆ្នាំ ១៧៨៩ ដោយលោក Sir Benjamin Thompson ដោយមានការរៀបចំ យ៉ាងល្អស្អាត៕
ប្រភពៈ
វត្តភ្នំ
No comments:
Post a Comment