របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, October 29, 2013

កូ​រ៉េ​ខាង​ត្បូង​ស្នើ​ដល់​អា​មេ​រិ​ក​ផ្ដល់​ចម្លើយ​ពិត​ពី​ចារ​កម្ម​លប​ស្ដាប់​ការ​​សន្ទនា​តាម​ទូរស័ព្ទ​

កូ​រ៉េ​ខាង​ត្បូង​ បាន​ស្នើ​ដល់​អា​មេ​រិ​ក​ ​ផ្ដល់​ជំនួយ​ពិត​ថា​ ​តើ​ប្រធានាធិបតី​កូ​រ៉េ​​ខាង​ត្បូង​ ​លោក​ស្រី​ Park Geun Hye ​ស្ថិត​ក្នុង​បញ្ជី​ មេ​ដឹកនាំ​ទាំង​៣៥ប្រទេស ​ដែល​ត្រូវ​ ​ក្រសួង​ចារ​កិច្ច​ អា​មេ​រិ​ក​NSA​ ​លួច​ស្ដាប់​ដែរ​ឬទេ​? សារ​ព័ត៌មាន​យ៉ុ​ន​ ហាប់​ ​បាន​ផ្សព្វ​ផ្សាយ​ថា​ ​រ​ដ្ឋា​ភិ​បា​ល​កូ​រ៉េ​ខាង​ត្បូង​កំពុង​ ​តាម​ដាន​ យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​ពី​សកម្ម​ ​ភាព​ខាង​លើ​ ​និង​មាន​ប្រតិកម្ម​ឱ្យ​បាន​ ​សម​ស្រប​ទៅ​ នឹង​សកម្មភាព​ទាំង​នោះ​ ​។
កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា​ ​សារ​ព័​ត៌​មាន​ហ្គា​ដៀ​ន​ ​របស់​អង្គ​គ្លេ​ស​បាន​ផ្សព្វ​ផ្សាយ​ថា​ ​NSA​ ​របស់​អា​មេ​រិ​ក​បាន​លួច​ ​ស្ដាប់​ការ​សន្ទនា​តាម​ទូរស័ព្ទ​របស់​មេ​ ​ដឹកនាំ​ចំនួន​៣៥ប្រទេស​នៅ​ជុំ​វិញ​ពិភព​លោក​ ​។ ហេតុ​ការណ៍​ខាង​លើ​បាន​បែក​ ​ធ្លាយ​ដោយសារ​តែ​អតីត​បុគ្គលិក​ក្រុម​ ​ចារ​កម្ម​អា​មេ​រិ​ក​ដែល​ភៀស​ខ្លួន​ទៅ​រស់​ ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​បាន​ទម្លាយ​ជាសា​ធារ​ណៈ​ ​។

ចំពោះ​ការ​ខឹង​ សម្បា​របស់​សហ​គម​ន៍​អ​ន្ដរ​ជាតិ​ ​សេត​វិមាន​ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ ​អា​មេ​រិ​ក​បាន​យក​ចិ​ត្ដ​ទុកដាក់​ ​និង​ស្ដាប់​អ្វី​ដែល​បណ្ដា​ប្រទេស​ប្រតិកម្ម​ ​ហើយ​អា​មេ​រិ​ក​នឹង​ត្រួត​ពិ​និត្យ​ឡើង​វិញ​ ​ពី​គោល​នយោបាយ​ប្រមូល​ព័ត៌មាន​ ​របស់​ក្រុម​ចារ​កម្ម​ជាតិ​ ​។

នៅ​ក្នុង​ព្រឹត្ដិ​ ការណ៍​មួយ​ផ្សេង​ទៀត​ ​ដែល​ពាក់​ព័ន្ធ​នោះ​ផង​ដែរ​ ​ពលរដ្ឋ​អា​មេ​​រិ​ក​រាប់​ពាន់​នាក់​មក​ពី​អង្គ​ការ​សិទ្ធិ​សេរី​ ​ភាព​បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​នៅ​ទី​ ​ក្រុង​វ៉ា​ស៊ី​ន​តោន​ពី​កម្ម​វិធី​ស៊ើប​អង្កេត​​របស់​អា​មេ​រិ​ក​ ​ហើយ​បាន​អំពាវ​នាវ​ឱ្យរ​ដ្ឋា​ភិ​បា​ល​បញ្ឈប់​សកម្មភាព​ស៊ើប​ ​អង្កេត​ពាស​វាល​ពាស​កា​ល​។​ ​គោល​ដៅ​នៃ​ការ​ធ្វើ​បាតុកម្ម​នោះ​បាន​អំពាវ​នាវ​ ​ដល់​រដ្ឋ​សភា​អា​មេ​រិ​ក​អនុ​ម័​ត​ច្បាប់​ ​រារាំង​សកម្មភាព​ស៊ើប​អង្កេត​គ្រប់​ទិស​ទី​ ​របស់​ក្រសួង​ចារ​កិច្ច​អា​មេ​រិ​ក​ ​។

ការ​ធ្វើ​បាតុកម្ម​ កើត​ឡើង​ក្រោយ​ ​ពេល​ការ​ខិតខំ​មិន​ទទួល​បាន​លទ្ធ​ផល​ ​កាល​ពី​ខែ​ក​ក្ក​ដា​ ​កន្លង​មក​ដើម្បី​បង្កើត​ ​ច្បាប់​រារាំង​ក្រុម​ ​NSA​ ​និង​ក្រុម​ចារ​កម្ម​ ​ដទៃ​ទៀត​ប្រមូល​ព័ត៌មាន​ឯក​ជន​ ​។ ពល​​រដ្ឋ​អា​មេ​រិ​ក​ចាត់​ទុក​ថា​ ​កម្ម​វិធី​ស៊ើប​ ​អង្កេត​របស់​NSA​ ​ស្ថិត​ក្រោម​ការ​ត្រួត​ ​ពិ​និត្យ​របស់​សភា​អា​មេ​រិ​ក​ ​ដើម្បី​ទប់​ស្កាត់​គម្រោង​វាយ​ប្រហារ​ភេ​រ​វ​កម្ម​នានា​ ​នៅ​ទូ​ទាំង​ទឹក​ដី​អា​មេ​រិ​ក​ ​។

ក្នុង​ថ្ងៃ​ជាមួយ​ គ្នា​នោះ​ដែរ​ ​សារ​ព័​ត៌​ ​មាន​AFP​ ​បាន​ផ្សព្វផ្សាយ​ថា​ ​លោក​ស្រី​ប្រធានាធិបតី​អា​ល្លឺ​ម៉​ង​ ​អេ​ន​ហ្គេ​ឡា​ ​ម៉ា​កែ​ល​ ​ត្រូវ​បាន​ក្រុម​NSA​ ​លួច​ស្ដាប់​ ​ការ​សន្ទនា​តាំង​ពី​ឆ្នាំ​២០០២ ចាត់​តាំង​ពី​លោក​ស្រី​មិន​ទាន់​ធ្វើ​ជា​នាយក​រដ្ឋ​ម​ន្ដ្រី​មក​ម្ល៉េះ​ ​។ នៅ​ក្នុង​ស​បា្ដ​ហ៍​នេះ​ ​ប្រធាន​ចារ​កម្ម​អា​ល្លឺ​ម៉​ង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ ​អា​មេ​រិ​ក​ស្នើ​ដល់​ទី​ក្រុង​វ៉ា​ស៊ី​ន​តោន​ផ្ដល់​ ​ចម្លើយ​ឱ្យ​បាន​ច្បាស់លាស់​ពី​សកម្មភាព​ ​ខាង​លើ​របស់​អា​មេ​រិ​ក​ ​៕



ប្រភពៈ នគរវត្ត
 

No comments: