របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Sunday, October 13, 2013

លោក រ៉ុង ឈុន ដឹកនាំសមាជិកនិងគ្រូបង្រៀនជាង១០០នាក់នៅទីលាន​ ប្រជាធិបតេយ្យដាក់ញ្ញត្ដិជូនរាជរដ្ឋាភិបាលនិងក្រសួងអប់រំយុវជននិងកីឡា

ភ្នំពេញ​ ៖​ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៣​ លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ដឹកនាំ​ក្រុម​គ្រូបង្រៀន​ សមាជិក​ ព្រមទាំង​ព្រះសង្ឃ​ប្រមាណ​ជាង​១០០​នាក់​បាន​ជួបជុំ​គ្នា​នៅ​ទីលាន​ ប្រជាធិបតេយ្យ​ដើម្បី​​ដាក់​ញ្ញត្ដិ​ផ្ញើ​ជូន​រាជរដ្ឋាភិបាល​និង​ក្រសួង​ អប់រំ​យុវជន​ និង​កីឡា​នៅ​ក្នុង​ឱកាស​ទិវា​គ្រូបង្រៀន​ពិភពលោក​ឆ្នាំ​២០១៣​ ។​
លោក​រ៉ុ​ង​ ឈុ​ន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​បញ្ជាក់​នៅ​ក្នុង​ញ្ញត្ដិ​ ដាក់​ជូន​រាជរដ្ឋាភិបាល​ និង​ក្រសួង​អប់រំ​លើក​ឡើង​ពី​បញ្ហា​ចំនួន​៨​ចំណុច​ដើម្បី​ឱ្យ​មាន​វិធាន ការ​ដោះស្រាយ​ ១-​ដំឡើង​ប្រាក់ខែ​អប្បមា​ ចំនួន​១​លាន​រៀល​ក្នុង​មួយ​ខែៗ​ជូន​គ្រូប​ង្រៀន​,​ ២-​ត្រូវ​ឱ្យ​មានការ​ស៊ើ​​ប​អង្កេត​អំពើ​ពុក​រលួយ​នៅ​ក្នុង​ក្រសួង​ អប់រំ​,​ ៣-​ ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ក្នុង​ការ​បើក​ប្រាក់ខែ​ជូន​គ្រូ​ង្រៀ​ន​ និង​ថវិកា​របស់​សាលា​,​ ៤-​បង្កើន​ ថវិកាជាតិ​ទៅ​លើ​វិស័យ​អប់រំ​,​ ៥-​កែទម្រង់​ប្រាក់​បន្ថែម​ផ្សេងៗ​របស់​គ្រូបង្រៀន​,​ ៦-​ផ្សព្វផ្សាយ​របាយការណ៍​ ហិរញ្ញវត្ថុ​របស់​សាលា​ដល់​គ្រូបង្រៀន​និង​សហគមន៍​,​ ៧-​ផ្ដល់​សេរីភាព​ឱ្យ​បាន​ពេញលេញ​ជូន​បង្រៀន​ និង​សមា​គម​,​ ៨-​បង្កើន​ចំនួន​គ្រូបង្រៀន​ដើម្បី​បំពេញ​គោលដៅ​ផលធៀប​គ្រូ​និង​សិស្ស​៤០​ៈ​ ១​ នៅ​ឆ្នាំ​២០១៥​ និង​​ទី៩-ធានា​ថា​គ្រូបង្រៀន​ទាំងអស់​ទទួល​បានការ​បណ្ដុះបណ្ដាល​មូលដ្ឋាន​ និង​មានឱកាស​ទទួល​បានការ​អភិវឌ្ឍ​អាជីព​វិជ្ជាជីវៈ​របស់​ខ្លួន​ ។​

នៅ​ក្នុង​ការ​ជួបជុំ​ឯ​ទីលាន​ ប្រជាធិបតេយ្យ​នេះ​ផង​ដែរ​លោក​ រ៉ុ​ង​ ឈុ​ន​ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ ខណ្ឌដូនពេញ​ក៏​ដូច​ជា​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ហែ​ក្បួន​យក​ញ្ញត្ដិ​ទៅ​ ដាក់​នៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប៉ុន្ដែ​លោក​សុខ​ សម្បត្ដិ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ដែល​មាន​វត្ដ​មាននៅ​ទីលាន​ប្រជាធិបតេយ្យ​ ដែរ​នោះ​បាន​សំណូមពរ​ឱ្យ​លោក​ រ៉ុ​ង​ ឈុ​ន​ ប្រមូលផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ហើយ​ក្នុង​នាម​អាជ្ញាធរ​លោក​នឹង​ធានា​សុវត្ថិភាព​សន្ដិសុខ​ជូន​ ព្រមទាំង​ធានា​ទទួលយក​ញ្ញត្ដិ​នេះ​ដាក់​ជូន​រាជរដ្ឋាភិបាល​ និង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដូច​អ្វី​ដែល​សមាគម​នេះ​ចង់បាន​ ៕


ប្រភពៈ នគរវត្ត

No comments: