ខេត្ដព្រៃវែង ៖
បុរសម្នាក់បានបាត់បង់ ជីវិតនៅកណ្ដាលបឹង ខណៈដែលបុរស រូបនេះជិះទូកទៅប្រមាញ់ពស់រួចជួបនឹង ពស់ថ្លាន់ដ៏ធំមួយក្បាលសឹងប៉ុនខ្នើយ ឱបមានប្រវែងជាង៦ម៉ែត្រនិងទម្ងន់
ជិត៤០គីឡូក្រាម ហើយបុរសរូបនេះ
បានតចរន្ដអាគុយទៅឆក់ពស់ថ្លាន់នេះ ឱ្យសន្លប់ពេលចុះសចាប់ដាក់លើទូកក៏ ត្រូវពស់រុំរឹតស្លាប់តែម្ដង ។
ហេតុការណ៍នេះបានកើតឡើងនៅ ព្រលឹមស្រាងៗថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៣ ជាថ្ងៃភ្ជុំបិណ្ឌ នៅភូមិ ព្រែកប្រា ស្រុកពារាំង ខេត្ដព្រៃវែងមានព្រំប្រទល់ជាប់ស្រុកល្វាឯម
ខេត្ដកណ្ដាល ។
ប្រភពព័ត៌មានពីអ្នកភូមិម្នាក់ដែល ជួយសង្គ្រោះជនរងគ្រោះមកកាន់មន្ទីរ
ពេទ្យបានឱ្យដឹងថា មុនពេលកើតហេតុ
មានបុរសវ័យជាង៣០ឆ្នាំម្នាក់(មិន ព្រមប្រាប់ឈ្មោះ) រស់នៅភូមិកើតហេតុ ខាងលើ បានជិះទូកជាមួយក្មួយប្រុសអាយុ ជាង១០ឆ្នាំ
ទៅប្រមាញ់សត្វពស់នៅ កណ្ដាលបឹងមួយឆ្ងាយពីភូមិ ដើម្បីយកទៅលក់ចិញ្ចឹមជីវិត ព្រោះបុរសរូបនេះ
មានជំនាញខាងចាប់ពស់ ។
ប្រភព ព័ត៌មានដដែលឱ្យដឹងទៀតថា
ខណៈដែលបុរសរូបនេះនិងក្មួយប្រុសជិះ ទូកដល់កណ្ដាលបឹង ស្រាប់តែប្រទះឃើញ ពស់ថ្លាន់១ក្បាលដ៏ធំឆ្វាយរង្វេលលើដើមឈើកណ្ដាលបឹងក៏យកឈើដែលត ចរន្ដ
អាគុយទៅឆក់ពស់ថ្លាន់១ក្បាលនេះឱ្យ សន្លប់ផ្ងារពោះលើទឹក ។ ពេលឃើញ
ពស់ថ្លាន់សន្លប់ផ្ងារពោះហើយនោះ បុរសរូបនេះក៏លោតចុះទៅក្នុងទឹកចាប់ កពស់ថ្លាន់ហុចឱ្យក្មួយប្រុសនៅលើទូក ហើយខ្លួនមានបំណងលើកពស់ថ្លាន់ដាក់
លើទូកដឹកយកទៅលក់ ។ គាប់ជួនពេល នោះ ពស់ថ្លាន់ដឹងខ្លួនងើបពីសន្លប់ក៏ យកខ្លួននិងកន្ទុយរុំរឹតបុរសរូបនេះយ៉ាង
ណែន ធ្វើឱ្យឈ្លក់ទឹក ហើយដោយគិតថា តទល់ជាមួយពស់ថ្លាន់មិនបាន បុរស នេះក៏បញ្ជាឱ្យក្មួយលែងកពស់វិញ ដើម្បី ពស់ថ្លាន់បន្ធូរការរឹតរួតលើខ្លួន ប៉ុន្ដែផ្ទុយ ទៅវិញ ការលែងកពស់ថ្លាន់នេះបានធ្វើ ឱ្យពស់ថ្លាន់មានកម្លាំងកាន់តែខ្លាំងឡើង ក៏រឹតរួតលើជនរងគ្រោះរហូតខ្ទេចឆ្អឹង
ឈ្លក់ទឹកស្លាប់ ទើបពស់ថ្លាន់ព្រលែងរួច
លូនទៅបាត់ ។
ប្រភពពី ក្មួយប្រុសជនរងគ្រោះបានឱ្យ ដឹងថា
ខណៈដែលពស់ថ្លាន់លូនបាត់ទៅ រូបខ្លួនបានស្រែកយំយ៉ាងខ្លាំងឱ្យគេឯង ជួយ ប៉ុន្ដែគ្មានអ្នកណាជួយបានឡើយ
ព្រោះហេតុការណ៍នេះកើតនៅកណ្ដាល បឹងល្ហល្ហេវគ្មានអ្នកនៅក្បែរឡើយ។ ពេលឃើញសភាពការណ៍នេះកើតឡើង រូបខ្លួន(ក្មួយប្រុស)ក៏បានប្រឹងអុំទូករក សពពូដែលពស់ថ្លាន់រឹតស្លាប់អស់រយៈ
ពេលជិតកន្លះម៉ោង ទើបឃើញសាកសព
ផុសឡើង ក៏យកខ្សែចងសណ្ដោងតាម ទូកអុំអូសសពមកផ្ទះមានចម្ងាយជាង ១គីឡូម៉ែត្រ ហើយក៏បង្កឱ្យមានការភ្ញាក់ ផ្អើលពេញភូមិតែម្ដង
។
ប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា
បន្ទាប់ពីដឹកសាកសពមកដល់ផ្ទះក្រុម គ្រួសារស្ទាបសាច់ឃើញនៅក្ដៅៗមិន អស់ចិត្ដ ក៏នាំគ្នាដឹកមកកាន់មន្ទីរពេទ្យ កាល់ម៉ែត ប៉ុន្ដែពេលដឹកបញ្ជូនមកដល់
មណ្ឌលសុខភាពបន្ទាយដែក ស្រុកកៀន ស្វាយ ក៏បានទូរស័ព្ទហៅរថយន្ដសាមុយ
មន្ទីរពេទ្យកាល់ម៉ែតមកដឹកបន្ដ តែ ពេលនោះគ្រូពេទ្យបានប្រាប់ថា ជនរង គ្រោះបានបាត់បង់ជីវិតទៅហើយ ។
ការបាត់បង់ជីវិតរបស់ជនប្រមាញ់ សត្វពស់រូបនេះ ត្រូវបានក្រុមគ្រួសារ
និយាយឱ្យដឹងថា កន្លងមកបុរសរូបនេះ មិនមានមុខរបរអ្វីធំដុំក្រៅពីជិះទូក ប្រមាញ់ពស់យកទៅលក់នោះទេ ។ នៅ ពេលមុនកើតហេតុប្រមាណជាង១
សប្ដាហ៍ បុរសរូបនេះបានចាប់ពស់ថ្លាន់ ៣ក្បាលយកទៅលក់ឱ្យអ្នកភូមិម្ដងរួច
ទៅហើយ ប៉ុន្ដែក្រោយមក ពស់ថ្លាន់ទាំង ៣ក្បាលនេះរួចទៅវិញ ធ្វើឱ្យអ្នកទិញមាន ជំនឿ ក៏ទៅរកគ្រូទស្សន៍ទាយប្រាប់ថា
ក្នុងចំណោមពស់ថ្លាន់៣ក្បាលនេះ មាន ១ក្បាលជាពស់ញី ជាគូនឹងពស់ឈ្មោល ដែលរឹតរួតបុរសខាងលើឱ្យស្លាប់ និងជា
ពស់មានបារមីទៀតផង ។
ទោះយ៉ាងណា ព័ត៌មាននេះនគរវត្ដ
ទទួលបានពីប្រជាពលរដ្ឋមួយក្រុមដែល នាំជនរងគ្រោះមកកាន់មន្ទីរពេទ្យកាល់ ម៉ែតតែប៉ុណ្ណោះ ខណៈដែលពួកគាត់មិន
ទាន់ដឹកជនរងគ្រោះដល់មន្ទីរពេទ្យហើយ ត្រូវគ្រូពេទ្យប្រាប់ថាជនរងគ្រោះស្លាប់
បាត់ទៅហើយនោះ ។
ចំពោះព័ត៌មានពិស្ដារយ៉ាងណានោះ
យើងនឹងព្យាយាមរកព័ត៌មានបន្ថែមទៀត ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment