រាជធានីភ្នំពេញ ៖
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួង
មហាផ្ទៃ កាលពីថ្ងៃទី១២ តុលា
បានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធពីបទប៉ុនប៉ងធ្វើសកម្មភាព
កាច់សោ.កម៉ូតូប្រជាពលរដ្ឋនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះយ៉ាង គ្រុយ
ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និងម្នាក់ទៀតឈ្មោះរស់
ចាន់ធី ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរ
និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ
នគរបាលបានដកហូតម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ
ពាក់ស្លាកលេខកំពង់ស្ពឺ១E៦៥៦៨
និងដែកអក្សរតេសម្រាប់កាច់សោម៉ូតូចំនួន២ដើម។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment