
ភាពស្និទ្ធស្នាល តាមផ្លូវកាយ គឺជារឿងសំខាន់សម្រាប់
ទំនាក់ទំនងស្នេហា គ្រប់ប្រភេទ។
អ្វីដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងពេលរួមភេទ គឺជាមធ្យោបាយតែ
មួយគត់ក្នុងការង្ហាញ នូវសេចក្តីស្រឡាញ់ ចំពោះដៃគូររបស់ពួកគេ។
ឥឡូវនេះ បើសិនជាការរួមភេទកំពុងតែមានបញ្ហា
វាក៏គួរតែដល់ពេល ដើម្បីកែប្រែរឿងខ្លះហើយ។
ខាងក្រោមនេះ គឺជាមធ្យោបាយល្អ១០យ៉ាង ដើម្បីជួយអោយខាងប្រុស
សប្បាយចិត្ត៖
- បរបោសអង្អែលមុនពេលរួមភេទ៖ ចូរសបន្ធូរអារម្មណ៍ខ្លួនឯង
និងខាងប្រុសតាមរយៈការផ្តល់អោយគ្នាននូវការម៉ាស្សារាងកាយយ៉ាងល្អ
មួយ។ រឿងនេះប្រហែលជាមានប្រយោជន៍ក្នុងការទទួលបានសម្រើបផ្លូវភេទ។
វាគឺជារឿងល្អដើម្បីអាចឈានដល់ការរួមភេទបាន។
មនុស្សដែលចេះច្នៃបរិយាកាសកាន់តែល្អបានមួយចំនួន
ពិតជាអាចធ្វើអោយមានឥទ្ធិពលយ៉ាងខ្លាំងដល់ការរួមភេទរបស់ពួកគេ។
- ផ្តល់នូវភាពភ្ញាក់ផ្អើល៖
ភាពភ្ញាក់ផ្អើលច្រើនតែកើតចេញពីក្នុងប្រអប់
ហើយក៏អាចជារបស់ណាមួយដែលប្រើតេឡេបញ្ជាផងដែរ។
ដូច្នេះចូរប្រើគំនិតរបស់អ្នកគិតគូរពីរឿងនេះទៅ។
- ផ្លាស់ប្តូររឿងមួយចំនួនរបស់អ្នក៖
ចូរផ្លាស់ប្តូររបៀបស្លៀកពាក់មួយចំនួនអោយមើលទៅសិចស៊ីដើម្បីផ្តល់
ភាពស្រើបស្រាលដល់ខាងប្រុសបាន។
ចូរបាញ់ទឹកអប់ជាមួយនឹងការផាត់មុខតិចតួច
ដើម្បីអោយប្តីមើលអ្នកទៅឃើញថាមានអារម្មណ៍ចង់រួមភេទតែម្តង។
- បង្កើតបរិយាកាស៖
ចូរបិទទូរទស្សន៍ពេលប្តីដើរចូលក្នុងផ្ទះ។
ចូរចាក់ចម្រៀងកំដរអារម្មណ៍ និងបើកភ្លើងរឹមៗខ្លះទៅ។
ដុតទានក្នុងបន្ទប់។ សកម្មភាពទាំងនេះគួរតែមិនមែនជារឿងធុញទ្រាន់
ប៉ុន្តែវាគ្រប់គ្រាន់នឹងអោយគាត់ភ្ញាក់ផ្អើល។
- ចាក់ស្រាពីរកែវទុក៖ ចូរដាក់ដបស្រា
និងក្រដាសពណ៌តូចៗខ្លះលើគ្រែទៅ
ព្រមទាំផ្តល់ពេលវេលាអោយប្តីទទួលបានភាពស្រស់ស្រាយផង។
- ចាត់ទុកថាវាគឺជាពេលវេលាដំបូង៖
មិនត្រូវខ្មាស់អៀនក្នុងការសាកល្បងឡើយ។
ការរួមភេទអាចនឹងកើតឡើងជាប់រហូតបាននៅពេលអ្វីៗធ្វើទៅតាមទម្លាប់
ឬសកម្មភាពដែលធ្វើរាល់ថ្ងៃ។ គូស្វាមីភរិយាភាគច្រើនតែងភ្លេចថា
ការរួមភេទមិនមែនគ្រាន់តែជាសកម្មភាពនៃការទទួលបានភាពរីករាយ
ប៉ុណ្ណោះនោះទេ ប៉ុន្តែមានរឿងខ្លះគួរតែប្រើអារម្មណ៍ដឹងដែរ។
ម្នាក់គួរតែស្វែងរកការស្រមើស្រមៃ
ឬចង់បានរបស់គ្នាទៅវិញទៅមកដើម្បីអោយប្តីសប្បាយចិត្តពេលឡើងគ្រែ
។
- ក្រៅពីនេះ
មធ្យោបាយដ៏ល្អបំផុតដើម្បីអោយបុរសសប្បាយចិត្តពេលឡើងគ្រែគឺផ្តល់
នូវការរួមភេទនៅពេលព្រឹកយ៉ាងល្អបំផុតមួយ។
នេះគឺជារឿងដ៏ល្អបំផុតដែលស្ត្រីជាប្រពន្ធអាចធ្វើបានដើម្បីអោយ
ប្តីរបស់គាត់សប្បាយចិត្តពេញមួយថ្ងៃបាន។
- ប្តីច្រើនតែអស់អារម្មណ៍ពេលប្រពន្ធរបស់គាត់ធ្វើខ្លួន
ដូចជារូបចម្លាក់ពេលនៅលើគ្រែ។
ដូច្នេះចូរចូលរួមធ្វើរឿងនេះអោយកាន់តែសប្បាយចិត្តឡើង។
- មិនខ្វល់នូវការមិនអាចផ្ចង់អារម្មណ៍បាន៖
ភាគច្រើនសមាជិកគ្រួសារ, កូនៗ
និងទម្លាប់ការងារប្រចាំថ្ងៃផ្សេងៗទៀតតែងធ្វើអោយអ្នកមិនអាចបង្ហាញ
ខ្លួននៅលើគ្រែបាន។
ចូរចៀសវាងនូវការងារដែលមិនអាចផ្ចង់អារម្មណ៍អស់នេះអោយបានក្នុងពេល
រួមភេទ។
ការរួមភេទមិនមែនគ្រាន់តែសម្តែងនូវសកម្មភាពរួមភេទ តែមួយមុខនោះទេ
ប៉ុន្តែវាគ៏ជាការផ្តល់នូវខ្សែភ្នាក់ដាក់គ្នា
និងរបៀបចែចង់គ្នាទៅវិញទៅមក។
ដូច្នេះទាំងអស់នេះគឺជាភាពខុសគ្នាមួយរវាងការបង្កើតស្នេហា
និងការរួមភេទ៕
ប្រភពៈ
សុខភាព
No comments:
Post a Comment