របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, October 29, 2013

លោក​ស័ក្តិ​៤ យឹម ផេង និង​​ភរិយា​​រក​ស៊ី​​​នាំ​​ចូល​​​ទំ​​និញ​​គេច​​ពន្ធ​​​តាម​​ដែន​ស​មុទ្រ​ ឡើង​​ដុះ​​ស្លែ​​ទៅ​ហើយ លោក ប៉ាង វ៉ាន់​​ថន មិន​ដែល​​ហ៊ាន​​ហើប​មាត់​

Wat Yim Phengខេត្តកោះកុង ៖ នៅ​​ទូ​ទាំង​​ខេត្ត​ កោះ​កុង នរ​ណា​​ក៏​បាន​​ដឹង​​ពី​​សិទ្ធិ​អំ​ណាច របស់​លោក​​ស័ក្តិ ៤ យឹម ផេង ដែល​​កំ​ពុង​តែ​​ល្បី​ឈ្មោះ ក្នុង​ការ​​ប្រ​កប​​អា​ជីព​​រក​ស៊ី​ដឹក​ជញ្ជូន ប្រេង​សាំង​​និង​​ទំ​និញ​គេច​ពន្ធ​​តាម​​ដែន​សមុទ្រ ហើយ​​បើ​​និ​យាយ​​ពី​​ជំនាញ ​​គយ របស់លោក ប៉ាង វ៉ាន់​ថន វិញ​សម្ងំ​កើប​តែ​លុយ ​យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន មិនដែល​ហ៊ាន ​ហើបមាត់​ពី​បញ្ហា​នេះ​ទេ ដែល​ទាមទារ​ឲ្យ​អង្គភាព ប្រឆាំង​អំពើពុករលួយ ស្រាវជ្រាវ​បញ្ហា​នេះ​ឡើងវិញ​ផង គឺ​យ៉ាងហោចណាស់​អាចជួយ ឲ្យ​មាន​កំណើន​នៃ​ចំណូល​ថវិកាជាតិ និង​នាំយក​មន្ត្រី​ខិលខូច​ពុករលួយ​ទៅ​ដាក់ទោស​តាមច្បាប់​។​


​សេចក្តីរាយការណ៍​ពី​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​ទូក​ដឹក​ប្រេង​គេចពន្ធ ក៏ដូចជា​ទំនិញ​ចម្រុះ ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​មកពី​ស្រុក​សៀម ចូល​ទឹកដី​ខេត្តកោះកុង តាម​ដែនសមុទ្រ យ៉ាង​អនាធិបតេយ្យ​បំផុត គេ​មិនដែល​ឃើញ​ជំនាញ​គយ របស់លោក ប៉ាង វ៉ាន់​ថន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យកចិត្តទុកដាក់ បង្ក្រាប​ការរត់ពន្ធ​ទំនិញ​ខុសច្បាប់​ទាំងនេះ​ទេ​។ មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ យឹម ផេង ហៅ​រស្មី ជា​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤ មាន​តួនាទី​ជា​នាយរង​ទទួលបន្ទុក ផែន​កណ្តាល​យុត្តិធម៌ នៃ​ស្នងការដ្ឋាន​នរគ​បាល​ខេត្តកោះកុង បានក្លាយ​ជា​មេ​ឈ្មួញ​ធំជាងគេ ក្នុងការ​រកស៊ី​នាំចូល​ប្រេងសាំង​គេចពន្ធ និង​ទំនិញ​ចម្រុះ​តាម​ដែនសមុទ្រ យកមក​លក់​ចែកចាយ​នៅ ពាសពេញ​ខេត្តកោះកុង គ្មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ​។​
 
​លោក យឹម ផេង បាន​បើក​ស្ថានីយ៍​លក់​ប្រេង គេចពន្ធ​ដ៏​ធំ​មួយកន្លែង ស្ថិតនៅតាម​ដងផ្លូវ​ជាតិ​លេខ​៤៨ ដោយ​យកឈ្មោះ​ក្រុមហ៊ុន​ប្រេង​ស្របច្បាប់​មក​ធ្វើជា​ខែល ប៉ុន្តែ​រឿង​ពិត​គឺ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​នោះ លក់​ចែកចាយ​ប្រេងសាំង​គេចពន្ធ ដែល​លោក យឹម ផេង នាំចូល​តាម​ដែនសមុទ្រ ក្នុង​មួយថ្ងៃៗ​រាប់ម៉ឺន​លីត្រ ដោយ​ដឹកជញ្ជូន​តាម​ទូក​ធំៗ​។ ក្រៅពី​ជំនួញ​នាំចូល​ប្រេងសាំង​គេចពន្ធ គេ​ដឹងថា​លោក យឹម ផេង ក៏មាន​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​គ្រឿងទេស និង​ទំនិញ​ចម្រុះ​មកពី​ស្រុក​សៀម យកមក​លក់​ចែកចាយ​លើទឹក​ដី​ខេត្តកោះកុង ដោយ​មិនមាន​ការបង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ គឺ​រាប់សិប​ឆ្នាំ​មកហើយ ដែល​លោក យឹម ផេង រួមទាំង​ភរិយា​របស់គាត់ បានក្លាយ​ជា​មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន ទំនិញគេចពន្ធ​ដ៏​មាន​ឥទ្ធិពល​។​
លោក យឹម ផេង តែងតែ​អួតអាង​ថា គាត់​ជាម​នុស្ស​ស្អាតស្អំ ហើយ​រឿង​រកស៊ី​ដឹកទំនិញ​អី​នោះ សូម​សួរ​ទៅ​ប្រពន្ធ​គាត់​។ ការលើកឡើង បែបនេះ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អស់សំណើច​យ៉ាងខ្លាំង ព្រោះ​គេ​គិត​ឃើញថា ប្រសិនបើ​គ្មាន​លោក យឹម ផេង ជា​ខ្នងបង្អែក​ភរិយា​របស់គាត់ មិនអាច​ទៅ​ប្រឡូក​ក្នុង​អាជីព នាំចូល​ទំនិញគេចពន្ធ បំផ្លាញ​ចំណូល​ថវិកាជាតិ ច្រើនសន្ធឹក​សន្ធាប់​នោះទេ​។ ដូច្នេះ​ទោះជា​លោក យឹម ផេង ប្រឡូក​ក្នុង​ការរកស៊ី ដឹកជញ្ជូន​ទំនិញគេចពន្ធ​ដោយផ្ទាល់ ឬ​គ្រាន់តែ​ធ្វើជា​ខ្នងបង្អែក ឲ្យ​ភរិយា​របស់គាត់ គឺ​វា​ដូច​តែ​គ្នា​ទេ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ ដោយសារតែ​គេ​យោគយល់ ណាមួយ​លោក យឹម ផេង ចេះ​បែងចែក​ផលប្រយោជន៍​ខ្លះៗ ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ទើប​ការដឹកជញ្ជូន​ទំនិញគេចពន្ធ របស់គាត់​អាច​ដំណើរការ​ដោយ​រលូន​ល្អ​។​
 
​សូម្បីតែ​លោក​គយ​ចល័ត ដែល​ប្រចាំការ​លើ​ផ្ទៃសមុទ្រ នៅ​ចំណុច​មាត់ច្រក​ប៉ាក់​ខ្លង គឺ​លោក ឱម ស៊ីនួន និង​លោក ម៉ៅ ទ័​រ រួមទាំង​សមត្ថកិច្ច​ប្រចាំ ច្រកព្រំដែន​ទាំងនោះ សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍ ពី​អាជីព​រកស៊ី​នាំចូល ទំនិញគេចពន្ធ​របស់​លោក យឹម ផេង ទើប​មិន​ដែលមាន​នរណា ហ៊ាន​ហើបមាត់​សោះ​។ ការ​នាំចូល​ទំនិញ​ដោយ​គ្មាន ការបង់ពន្ធ​ត្រឹមត្រូវ​របស់លោក យឹម ផេង និង​ភរិយា​របស់គាត់ អាច​ដំណើរការ​ទៅបាន ដោយសារតែ​គាត់​មាន​ខ្សែ​ទុយោ និង​មាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក ប៉ាង វ៉ាន់​ថន ជា​ប្រធាន​សាខាគយ​ខេត្តកោះកុង ទើប​គាត់​អាច​នាំចូល​ប្រេង​គេចពន្ធ ក្នុង​មួយថ្ងៃៗ​រាប់ម៉ឺន​លីត្រ រួមទាំង​គ្រឿងទេស និង​ទំនិញ​ចម្រុះ​ក្នុង​មួយថ្ងៃៗ​រាប់​តោន គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។
ពាក់ព័ន្ធ​នឹង​ករណី​ដែល​គ្មាន​ការបង្ក្រាប អំពើ​រត់ពន្ធ​ទំនិញ​យ៉ាង​អនាធិបតេយ្យ​តាម​ដែនសមុទ្រ ក្នុង​ទឹកដី​ខេត្តកោះកុង ត្រូវបាន​ជំនាញ​គយ​មួយចំនួន​លើកឡើងថា ឈ្មួញ​ជាច្រើន​សុទ្ធសឹង​ជា​មន្ត្រីរាជការ និង​ប្រើ​ស្បែក​ជា​កម្លាំងប្រដាប់អាវុធ ទើប​មានការ​យោគយល់ គ្មាន​ការបង្ក្រាប​សុខចិត្ត​ទទួលយក​លុយ ជាប្រចាំ​ជើង​ឬ​ប្រចាំខែ​ពី​ក្រុម​ឈ្មួញ​។ ជាពិសេស​សមត្ថកិច្ច​គ​យ​ចល័ត ប្រចាំ​នៅ​មាត់ច្រក​ប៉ាក់​ខ្លង ដឹកនាំ​ដោយ​លោក ម៉ៅ ទ័​រ និង​លោក ឱម ស៊ីនួន គឺជា​អ្នក​ត្រូវប៉ាន់​ជាងគេ ក្នុងការ​ឃុបឃិត​បើកភ្លើង​ខៀវ ឲ្យ​មេ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ នាំចូល​ទំនិញគេចពន្ធ តាម​ដែនសមុទ្រ​មក​លក់​ចែកចាយ ពេញ​ខេត្តកោះកុង ឬ​បន្ត​ឡើងមក​កាន់​ខេត្ត​ព្រះសីហនុ មិនដែល​មានការ​បង្ក្រាប​៕ 

ប្រភពៈ វត្តភ្នំ

No comments: