របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, February 27, 2015

ជប៉ុន បង្ហាញ​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​ខ្លួន​នៅ​កំពត​ និងព្រះសីហនុ

កំពត-ព្រះសីហនុ៖ ស្ថានទូតជប៉ុននិងទីភ្នាក់ងារ សហប្រតិបត្តិ​ការ​អន្តរជាតិ នៃប្រទេសប្រទេស​ជប៉ុន (JICA) បាន​សម្តែងសុ​ទិដ្ឋិនិ​យម​របស់ខ្លួន ចំពោះ គម្រោង​អភិវឌ្ឍន៍​ នានា​នៅក្នុងខេត្ត​ កំពតនិងព្រះ សីហុនភាគនរិតីនៃប្រទេស កម្ពុជា ដែលបាន​និង​កំពុង​ប្រតិបត្តិការ ដើម្បីប្រយោជន៍​លើក​ កម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជា។​ 

លោក ហ្គូ ស៊ូរូតា លេខាទី២អមស្ថានទូតជប៉ុន​ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ក្រុម​អ្នកកា​ សែត​នៅក្នុងដំណើរទស្សនកិច្ច​សារ​ព័ត៌មាន​នាថ្ងៃពុធទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៥ ប្រទេស​ជប៉ុនមាន មោទនកភាព ចំពោះកិច្ចខិតប្រឹងប្រែង​ របស់ខ្លួនក្នុង ការរូមចំណែកស្តារនិងអភិវឌ្ឍ ប្រ​ទេស​កម្ពុជា ឡើងវិញ ចាប់តាំងពីឆ្នាំ ១៩៩១មកនោះ។

អ្វីដែលសំខាន់សម្រាប់ដំណើរទស្សនកិច្ចសារព័ត៌មានរយៈពេល២ថ្ងៃ (២៥-២៦ កុម្ភៈ)នោះ ត្រូវ​បាន​លោក​លេខាទី២ បញ្ជាក់ថា គឺការស្វែងយល់អំពី គម្រោង​អគ្គិសនី​នៅខេត្តកំពតនិងខេត្តព្រសីហនុ ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់JICA នៅក្នុងការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ព្រមទាំង​គម្រោង​កែលម្អរ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ។

លោក ឈឹម ម៉ាន ប្រធានគម្រោងCP-P7 និងជាអនុប្រធាននាយកដ្ឋានផែនការយុទ្ធសាស្រ្ត និង​គម្រោងការ នៃអគ្គិសនីកម្ពុជា (EDC-Electric Du Cambodge) បានថ្លែងប្រាប់អ្នកកាសែត ឱ្យដឹងថា ដែរគម្រោងដែលជាកម្ចីសម្បទានរបស់ជប៉ុន ពិតជាបានផ្តល់អត្ថប្រយោជន៍​យ៉ាងខ្លាំងដល់ប្រទេស​កម្ពុជា សម្រាប់ការផ្គត់ផ្គង់ចរន្តអគ្គិសនី តាមរយៈអនុស្ថានីយអគ្គិសនីនៅខេត្ត​ទាំងពីរកំពតនិង​ព្រះសីហនុ។

បើតាមលោក ឈឹម ម៉ាន គម្រោងថាមពលពលអគ្គិសនីមហាអនុតំបន់ទន្លេមេគង្គនេះ មានទឹក​ប្រាក់ប្រមាណ ២.៦៣២.០០០.០០០យ៉េន ស្មើនឹង ២២,៣លាន ដុល្លារសហរដ្ឋអាម៉េរិក​ដែលចាប់​ផ្តើម​ពីថ្ងៃទី២៣មីនា២០០៧និងបញ្ចប់នៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលក្នុងនោះ​ក៏មានថវិកា​បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ១០លានដុល្លារអាម៉េរិកផងដែរ។

ប្រធានគម្រោងរូបនេះ បានថ្លែងផងដែរសម្រាប់ការផ្គត់ផ្គង់អគិ្គសនីនៅរាជធានីភ្នំពេញ នៅលែង​ជូបការខ្វះខាតទៀតហើយ នៅឆ្នាំ២០១៦ខាងមុខនេះ។​ អ្នកស្រី​ សេង សុឡាឌី មន្រ្តីកម្មវិធី​បន្ទុក​កិច្ចការសាធារណៈនិងបណ្តុបណ្តាលរបស់ JICA បានប្រាប់មជ្ឈ​មណ្ឌល​ព័ត៌មានដើមអម្ពិល ឱ្យដឹង​ថា ដំណើរទស្សកិច្ចសារព័ត៌មាននេះ ធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងរបស់ JICA ជាមួយនឹង​ស្ថា​ប័ន​សារព័ត៌មានក្នុងស្រុក និងដើម្បីឱ្យអ្នកសារព័ត៌មាន ស្វែងយល់ជាក់ស្តែងនៅ​ការដ្ឋានផ្ទាល់តែ​ម្តងនូវការអនុវត្តគម្រោងរបស់ODAជប៉ុន (Official Development Assistant) រឺហិរញ្ញប្បទាន សហ​ប្រតិបត្តិការអភិវឌ្ឍន៍ ផ្លូវការរបស់ជប៉ុន។

អ្នកស្រីបន្តថា “តាមរយៈដំណើរទស្សនកិច្ចនេះ អ្នកសារព័ត៌មានអាចទៅផ្សព្វផ្សាយបន្ត នូវអ្វីដែល​(រាជ)រដ្ឋាភិបាលកម្ពុជា និងជប៉ុន បានធ្វើរួមគ្នាដើម្បីរួមចំណែក អភិវឌ្ឍប្រទេសកម្ពុជា”។​ គោល​​ការណ៍ជំនួយរបស់ជប៉ុនសម្រាប់កម្ពុជា បានកំណត់វិស័យអទិភាពចំនួន៣។
  • ទី១-ការពង្រឹងមូលដ្ឋានសម្រាប់សកម្មភាពសេដ្ឋកិច្ច 
  • ទី២-លើកកម្ពស់ ការអភិវឌ្ឍន៍សង្គម 
  • ទី៣-ការពង្រឹងអភិបាលកិច្ចល្អ។

*ជំនួយជប៉ុន រួមចំណែកស្តារ និងអភិវឌ្ឍន៍ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ
មន្រ្តីជាន់ខ្ពស់ នៃកំពង់ផែស្វយ័តក្រុង ព្រះសីហនុ បានថ្លែងអះអាងថា គម្រោងជំនួយរបស់ ODA នៃ​ប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន ( JICA) ពិតជា​បាន ចូលរួមចំណែកជួយដល់ ការអភិវឌ្ឍន៍ នូវការរីកចំរើនរបស់ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលគម្រោងមានចំនួន ទឹកប្រាក់ជាង ៤១លានដុល្លារ ដែលចាប់ផ្តើម អនុវត្តនៅខែមករា ដើមឆ្នាំ​២០១៥ នេះហើយនឹងបញ្ចប់ នៅខែសីហា ឆ្នាំ២០១៧ ។

លោក ទី សាគុណ នាយករង នៃនាយកដ្ឋានបច្ចេកទេសសំភារៈសំណង់នៃកំពង់ផែស្វយ័ត ក្រុង​ព្រះសីហនុ បានមានប្រសាសន៍ ប្រាប់អ្នកសារព័ត៌មាន នៅពេល JICA ដឹកនាំចុះទៅទស្សនាកំពង់ ផែនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ថា កំពង់ផែពហុបំណង របស់គម្រោង ODA នៅព្រះ​សីហនុ​នេះ មានប្រវែង ៣០០ម៉ែត្រ ជម្រៅទឹកកំពស់ ១៣,៥ម៉ែត្រ ។ ដោយឡែកការងារ សាងសង់ កំពង​ផែចំណតផែមូលដ្ឋាន ផ្គត់ផ្គងប្រេង មានប្រវែង ២០០ម៉ែត្រជម្រៅ៧​ម៉ែត្រកន្លះការងារបូមស្តារ ខាង​​នាវាជម្រៅទឹកមាន១២ ម៉ែត្រ។

លោកបន្ថែមទៀតថា ការផ្ទុកទំនិញបានចំនួន ៥០ពាន់តោន ប៉ុន្តែបច្ចុប្បន្ន ទទួលបានត្រឹម តែ១០​ពាន់ តោនប៉ុណ្ណោះ។ កំពង់ផែ នេះធ្វើឡើងនៅក្នុងការរួមចំណែកក្នុងគោលនយោបាយ រាជរដ្ឋាភិ​បាល ក្នុងការនាំអង្ករចេញ ឲ្យបានមួយលានតោនហើយក៏ជា មាត់ច្រកសេដ្ឋកិច្ច ក្នុងការនាំទំនិញ ចេញខាងផ្នែកកសិកម្ម ដំឡូងមីក្រៀម អង្ករ ចំណំាងឈើ ពោត សណ្តែក ។ក៏បានចូលរួម ចំណែក​សម្រួលពាណិជ្ជ ក្នុងការនាំចូលកម្ពុជា វិញផងដែរដូចជា ស្រូវសាលី ធ្យូងថ្ម ដែក ស៊ីម៉ង់ គ្រឿងម៉ា​ស៊ីន នឹងឧបករណ៍ ផ្សេងៗទៀតហើយ ក៏ជាកន្លែងរុករកប្រេង នៅក្នុងដែនសមុទ្រកម្ពុជាដែរ។

លោក ទី សាគុណ បានឲ្យដឹងថានៅឆ្នាំ ២០១៤កន្លងមកនេះ កំពង់ផែនបានចំណេញ ទឹកប្រាក់​ប្រមាណជាង ៥លានដុល្លារហើយ សង្ឃឹមថានៅឆ្នាំ២០១៥នេះ ទឹកប្រាក់ចំណេញ នឹងកើនឡើង ១០ភាគរយ បន្ថែមទៀត ដោយផ្អែកទៅលើ បរិយាកាស នៅក្នុង ពិភពលោក ៕

*ជំនួយជប៉ុន លើកមុខមាត់វិស័យសុខាភិបាល នៅខេត្តព្រះសីហនុ
មិនខុសប្លែកពីវិស័យផ្សេងទៀតដែរ ដែលជប៉ុនបានផ្តល់ជំនួយ ក៏ដូចជាកម្ចីសម្បទាន មន្ទីរ​ពេទ្យ​បង្អែកខេត្តព្រះសីហនុ បានទទួលការផ្តល់ជំនួយ ប្រមាណជាង១៥,៥៤លានដុល្លារ​សហរដ្ឋអា​ម៉េរិក សម្រាប់កែលម្អមន្ទីរពេទ្យ នេះឡើងវិញ។ ការកែលម្អនេះ ត្រូវបានអ្នកគ្រប់គ្រង មន្ទីរពេទ្យ​នោះ ចាត់ទុកថា ជាការលើកមុខមាត់មួយដ៏សំខាន់ សំរាប់ពេទ្យរដ្ឋ នៅខេត្តភាគនិរតីមួយនេះ ។

ថ្លែងប្រាប់ក្រុមអ្នកកាសែតមួយក្រុម នៃដំណើរទស្សកិច្ច សារព័ត៌មានរៀបចំដោយ ស្ថានទូត​និង​ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ (JICA) នាថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ លោក វេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោងកែលម្អ ដែលមាន​ទឹក​ប្រាក់ជាង ១៥លានដុល្លារនេះ គឺជាគម្រោងដ៏ធំមួយមិនធ្លាប់ មាននៅក្នុងព្រះសីហនុនោះទេ។

លោកវេជ្ជបណ្ឌិត ចាត់ទុកថា ជំនួយឥតសំណងរបស់ជប៉ុននាពេល គឺជាកាយវិការមនុស្សធម៌ មួយ​សម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសលើកកម្ពស់វិស័យ សុខាភិបាល និងមន្ទីរ​ពេទ្យបង្អែក​ខេត្ត​ព្រះ​សីហនុ ឱ្យកាន់តែមានទំនុកចិត្តពី សាធារណជនជាពិសេសអ្នកជំងឺ និងក្រុមគ្រួសារ​ផ្ទាល់តែ​ម្តង ។

គម្រោងកែលម្អនេះចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៤ដល់ខែកញ្ញាឆ្នាំ២០១៥ មានរយៈពេល១៦ខែ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈJICA អាគារមន្ទីរពេទ្យគ្របដណ្តប់ ៥.១៨៥​ម៉ែត្រការ៉េ។ គម្រោងនេះ មានការសាងសង់អាគារមន្ទីរពេទ្យថ្មី បំពាក់ឧបករណ៍ បរិក្ខាពេទ្យ និងបណ្តុះបណ្តាលធនធាន មនុស្សផងដែរ។

បើតាមលោកប្រធានមន្ទីរពេទ្យរូបនេះ បន្ទាប់ពីគម្រោងចាប់ផ្តើមដាក់ឱ្យដំណើរនោះ គេរំពឹងថា គុណ​ភាពសេវានឹងកើនឡើង បង្កើនជំនឿទុកចិត្តរបស់អតិថិជន ចំនួនអ្នកជំងឺកើនឡើង ចំណូល​ហិរញ្ញប្បទានកើនឡើង អាត្រាអ្នកស្លាប់ថយចុះ រួមចំណែកកាត់បន្ថយភាពក្រីក្រ និងបំរើសេវា​សុខ​ភាពដល់ប្រជាពលរដ្ឋក្នុងខេត្ត និងខេត្តជិតខាង កាត់បន្ថយការធ្វើដំណើរ ទៅព្យាបាលនៅទីកន្លែង​ឆ្ងាយៗ។

យ៉ាងណាក៏ដោយ បើតាមលោកវេជ្ជបណ្ឌិតរូបនេះ មន្ទីរពេទ្យបង្អែក នៅប្រឈមបញ្ហាជាច្រើនដូច​ជាកង្វះ​ខាតវេជ្ជបណ្ឌិតជំនាញវះកាត់ ដែលចាំបាច់ត្រូវមាន ការផ្តល់ការគាំទ្រពីថ្នាក់ជាតិ ដើម្បី​ពង្រឹង​សេវាសុខមាលភាព ដល់ប្រជាពលរដ្ឋ៕
ប្រភពៈ ដើមអំពិល

No comments: