របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, October 29, 2013

វង់ល្បែង​ស៊ីសង​ដ៏​ធំ ​មាន​សុវត្ថិភាព​បំផុត ​គឺ​នៅ​ក្នុង​​អង្គភាព​នគរបាល​ជើង​ទឹក​ អ្នក​លឿង​ ខេត្ដព្រៃវែង

ខេត្ដព្រៃវែង៖​ សមត្ថកិច្ច​នគរបាល​ អង្គភាព​ជើង​ទឹក​ សហការ​ជាមួយនគរ​បាល​ ខេត្ដ​ព្រៃ​វែង​បាន​បើក​វង់ល្បែង​ស៊ីសង​ខុសច្បាប់​នៅ​ក្នុង​អង្គភាព​ចរាចរជើង​ទឹក​ប្រមូល​លុយ​តុង​ចែក​គ្នា​យ៉ាង​រីកថ្លើម​ ។​ ទ​ង្វើ​ដែល​សមត្ថកិច្ច​លួច​បើក​ វង់ល្បែង​ខុសច្បាប់​នៅ​ក្នុង​អង្គភាព​បែប​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ឬ​ជះ​ ឥទ្ធិពល​ អាក្រក់​ដល់​ស្នងការ​ប៉ុណ្ណោះ​ទេ​គឺ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទៀត​ផង​ ។​
នៅ​ពេល​ដែល​សមត្ថកិច្ច​ទាំង​២​ផ្នែក​ ខាងលើ​បើក​ល្បែងស៊ីសង​ខុសច្បាប់​យ៉ាង​គឃ្លើន​បែប​នេះ​ធ្វើ​ឱ្យ​មតិ​មហាជន​ រិះ​ គន់​គ្រប់​គ្នា​ ។​ មិនតែប៉ុណ្ណោះ​ធ្វើ​ឱ្យ​ សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​-​ស្រុក​ពាមរ​ក៏​ ពិបាក​ក្នុង​ការ​ចាត់ការ​ចូល​បង្ក្រាប​ណាស់​ ពីព្រោះ​ស្ថាប័ន​សមត្ថកិច្ច​ដូច​គ្នា​នៅ​ក្នុង​ ខេត្ដព្រៃវែង​តែ​មួយ​ ។​ ហេតុនេះ​ធ្វើ​ឱ្យ​ សមត្ថកិច្ច​មូលដ្ឋាន​ទទួលថ្មបាក់​ ។​
​គួរ​បញ្ជាក់​ថា​ វង់ល្បែង​ស៊ីសង​ខុស​ ច្បាប់​នៅ​ក្នុង​អង្គភាព​នគរបាល​ចរាចរ​ ជើង​ទឹក​មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ក្នុង​ ទឹកដី​ឃុំ​ព្រែក​ ខ្សាយ​(​ខ​)​ ស្រុក​ពាម​រក៍​ ខេត្ដព្រៃវែង​។​ ល្បែងស៊ីសង​ដែល​សមត្ថកិច្ច​ខាងលើ​បើក​ឱ្យ​លេង​នោះ​គឺ​មាន​ ឡាស់​ស្កា​,​ សាប់​ សាម​,​ អ៊ុ​ង​ឌូ​ធ្វើ​ឱ្យ​អ្នក​ញៀន​ល្បែង​ក្នុង​ តំបន់​នោះ​ចូល​ទៅ​លេង​យ៉ាង​គគ្រឹក​ គគ្រេង​ ហើយ​ម្នាក់ៗ​ចាញ់​រាប់​លាន​រៀល​ ក្នុង​មួយ​ថ្ងៃៗ​ ។​ សំបុក​ល្បែងស៊ីសង​ជ្រក​ ក្រោម​ដំបូល​ស្ថាប័ន​មាន​សមត្ថកិច្ច​ បែប​នេះ​ធ្វើ​ឱ្យ​ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​ ជា​ច្រើន​នាក់​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ ខាងកើត​គ្មាន​ខ្លាចញញើត​អ្នក​ណា​ម្នាក់​ ចូល​ទៅ​រំខាន​ឬ​ចាប់ចង​នោះ​ទេ​ ពីព្រោះ​ បាន​អង្គុយ​លេង​នៅ​ក្នុង​សំបុក​ខ្លា​ទៅ​ហើយ​ មាន​អ្វី​ត្រូវ​ព្រួយបារម្ភ​ទៀត​ ។​ សព្វ​ថ្ងៃនេះ​ អ្នកលេង​ល្បែង​បាន​កន្លែង​អង្គុយ​លេង​មាន​ ភាព​កក់ក្ដៅ​នាំ​គ្នា​ស្រែក​ហ៊ោកញ្ជ្រៀវ​ យ៉ាង​កងរំពង​ប៉ះពាល់​ការ​រស់នៅ​របស់​ ប្រជាពលរដ្ឋ​ក្បែរ​តំបន់​នេះ​ខ្លាំង​ណាស់​ ។​

​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរ​ បាល​តូចតាច​ស្រុក​ពាមរ​ក៏​ម្នាក់​បាន​ បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​ដែល​គេ​បើក​ លេងល្បែង​ស៊ីសង​ខុសច្បាប់​ក្នុង​អង្គភាព​នគរបាល​ចរាចរ​ជើង​ទឹក​សព្វ​ថ្ងៃនេះមាន​ប៉ូលិស​ខេត្ដព្រៃវែង​ម្នាក់​ឈរជើង​ នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត​ឈ្មោះ​ ទឹម​ សុភា​ ជា​អ្នក​ចាត់ចែង​ធានា​អះអាង​ អនុញ្ញាត​ឱ្យ​បើក​លេង​តាម​ចិត្ដ​ប្រ​សិន​ បើ​ស្នងការ​ថ្មី​មក​រំខាន​ ឬ​ចូល​ទៅ​បង្ក្រាប​រូបគេ​(​ទឹម​ សុភា​)​ជា​អ្នក​ទទួលខុសត្រូវ​។​
ក្នុង​ករណី​នគរបាល​បង្ក​ព្យុះ​ភ្លៀង​ បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​នៅ​ក្នុង​អង្គភាព​យ៉ាង​ដុះ​ស្លែ​នា​តំបន់​ អ្នក​លឿង​ត្រើយ​ ខាងកើត​នេះ​មិនដឹង​ថា​ លោកស្នងការ​ ខេត្ដព្រៃវែង​ វ៉ា​ន់​ សា​រឿ​ន​ បាន​ជ្រាប​ ដែរ​ឬ​យ៉ាងណា​នោះ​ទេ​ ។​ ប្រ​សិន​មិន​បាន​ ដឹង​កូនចៅ​ខាងក្រោម​ប្រព្រឹត្ដ​អំពើ​ផ្ដេសផ្ដាស​ទេ​ ស្នើ​សុំ​លោក​ចាត់ការ​កូនចៅ​ ខិលខូច​ទាំង​ពីរ​ផ្នែក​ខាងលើ​ផង​ ។​ បើ​ពុំ​ នោះ​ទេ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អង្គ​ ភាព​មិន​ខាន​ ៕

ប្រភពៈ នគរវត្ត

No comments: