*នាងណុប រ៉េត ៖
ខ្ញុំទើបតែស្គាល់គ្នាបាន២-៣ថ្ងៃទេ ហើយគាត់បានទូរស័ព្ទមកខ្ញុំថា "រ៉េត បងលាអូនហើយ
ចាំជួបគ្នាជាតិក្រោយ"
ភ្នំពេញ៖ បុរសម្នាក់ ជាជាងប៉ះ កង់ម៉ូតូបានគិតខ្លីសម្រេច ចងកធ្វើអត្តឃាត ខ្លួនឯងបង្កការភ្ញាក់ ផ្អើល
កាលពីវេលាម៉ោងជាង០១ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុង ភូមិ អង្គ សង្កាត់ ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរង គ្រោះមានឈ្មោះ រស់ ខ្វិន
អាយុ២៣ឆ្នាំ មុខរបរ ជាងប៉ះកង់ម៉ូតូ មានទីលំនៅភូមិ កើតហេតុខាងលើ។ ចំណែកនារី ដែលជនរងគ្រោះ ទំនាក់ទំនងនោះឈ្មោះ ណុប រ៉េត អាយុ១៩ឆ្នាំ ជាកម្មការិនីរោងចក្រ
មានទីលំនៅភូមិតាគឹម ឃុំតាភែន ស្រុកត្រាំកក់ ខេត្តតាកែវ ។
នាយនគរបាល ប៉ុស្តិ៍រដ្ឋបាលប្រទះឡាង លោក ម៉ាច ហុង ចុះដល់ផ្ទះកើតហេតុបានឲ្យ ដឹងថា ករណីដែលជនរងគ្រោះគាត់ចងកធ្វើអត្តឃាតសម្លាប់ខ្លួននោះប្រហែលម៉ោង ១រសៀល ប្រជា ពលរដ្ឋបានទូរស័ព្ទមកសមត្ថកិច្ច ។ នៅម៉ោង៤និង២០នាទីរសៀលថ្ងៃកើតហេតុ រូបលោកដឹកនាំកម្លាំងចុះដល់ផ្ទះកើតហេតុ ។ លោក ម៉ាច ហុង បន្តថា បើតាមប្រភពពីក្រុមគ្រួសារជនរងគ្រោះនិយាយថា គាត់បានស្រឡាញ់នារីម្នាក់ នៅអង្គតាសោម ខេត្តតាកែវ ហើយក៏មិនទាន់បាន ស្គាល់គ្នាស្និទប៉ុន្មានទេ ទើបតែស្គាល់គ្នាតាមរយៈទូរស័ព្ទបានរយៈពេល២ថ្ងៃ ។ ប្រភពបន្តថា នៅថ្ងៃអាទិត្យទី២៧ ខែតុលា ជនរងគ្រោះនិងអ្នកភូមិម្នាក់ទៀតឈ្មោះ ចេក បាននាំគ្នាជិះម៉ូតូទៅលេងផ្ទះនារីនៅ អង្គតាសោមមួយព្រឹក ក៏នាំគ្នាត្រឡប់មកវិញ។
លោក ម៉ាច ហុង បានបន្តទៀតថា
ស្រាប់តែនៅថ្ងៃចន្ទ ទី២៨ ខែតុលា ជនរងគ្រោះក៏បាន ឡើងទៅលើផ្ទះចងកនិងក្រមាភ្ជាប់ទៅនិងធ្នឹមផ្ទះស្លាប់តែម្តង ហើយនៅ ក្បែរសាកសពមានលិខិតបណ្តាំតូចមួយ មានតាំងពីលេខទូរស័ព្ទផងដែរ
ក្នុងលិខិតនោះ សរសេរថា “បើបងមិនបានអូនទេ
បងស៊ូស្លាប់” ។
បុរស ឈ្មោះ ចេក ដែលទៅលេងផ្ទះនារីដែលជនរងគ្រោះស្រឡាញ់ប្រាប់ឲ្យដឹងដែរថា ខ្ញុំបានឌុបជនរងគ្រោះទៅលេងផ្ទះនារីនោះគេខាងស្រីមែនកាលពី ថ្ងៃអាទិត្យ ហើយពេលទៅដល់
គេទទួលបាយទឹកតាមធម្មតា ហើយខាងស្រីនិយាយថា គេយល់ព្រមហើយ បើស្រឡាញ់ចូលមកស្តីមក ។ ឈ្មោះ ចេក បន្តទៀតថា
ក្រោយពីជជែកគ្នាលេងបន្ទាប់ពីហូបបាយហើយ ប្រ ហែលម៉ោងជាង១១ថ្ងៃត្រង់ ខ្ញុំក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ។ នៅពេលជិះម៉ូតូបណ្តើរវា(ជនរងគ្រោះ)ប្រាប់
ថា អត់លុយចូលស្តីដណ្តឹងគេទេ ។
ពេលនោះខ្ញុំប្រាប់វិញថា បើឯងអត់លុយទេនោះខ្ចីអញទៅ រួច ហើយសឹមសងអញវិញតាមដំណើរទៅ ។ ស្រាប់តែមកដល់ផ្ទះវា(ជនរងគ្រោះ)ប្រាប់បងប្អូនម្តាយមីងនិងតា វាថា ចូលស្តីដណ្តឹងប្រពន្ធ។
ពេលនោះក្រុមគ្រួសារប្រាប់ថា ឯងចង់ស្តីដណ្តឹងប្រពន្ធស្អី បងៗឯងមិនទាន់មានប្តីសីនៅឡើយទេ ។ ឈ្មោះ ចេក បញ្ជាក់ទៀតថា
ខាងស្រីថា បើការហើយគេឲ្យទៅនៅខាងស្រី
តែលោកតាវាថា អត់ឲ្យឯងទៅណាទេ រៀបការហើយគឺនៅហ្នឹងហើយ ។ ស្រាប់តែនៅពេលថ្ងៃទើបមានភ្ញាក់ផ្អើលថា វាចងកស្លាប់បាត់ទៅហើយ។
កញ្ញា ណុប រ៉េត
ក៏បានសម្តែងក្តីក្តួលក្នុងចិត្តផងដែរ ហើយនិយាយថា ក្នុងនាមជាអ្នករាប់អានគ្នា
មិនត្រូវគិតខ្លីបែបនេះទេ។ កញ្ញាណុប រ៉េត ក៏បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា នៅក្នុងថ្ងៃនោះ (ថ្ងៃកើតហេតុ)គាត់បានទូរស័ព្ទមកខ្ញុំនៅវេលាម៉ោង១២ថ្ងៃត្រង់ ពេលដែលកម្មកររោងចក្រចេញហូបបាយ នៅពេលដែលគាត់ទូរស័ព្ទមកខ្ញុំញឹកញាប់ពេក
ខ្ញុំក៏ទទួលនិយាយ ហើយឮគាត់និយាយថា
"រ៉េត បងលាអូនហើយ ចាំជួបគ្នាជាតិក្រោយ" ហើយក៏បិទទូរស័ព្ទវិញទៅ ។ រវាងនាងនិងជនរងគ្រោះទើបតែស្គាល់គ្នាបាន២-៣ថ្ងៃប៉ុណ្ណោះ
។
នាយ នគរបាលប៉ុស្តិ៍រដ្ឋបាលប្រទះឡាង
លោក ម៉ាច ហុង ក៏បានប្រាប់ឲ្យដែរថា
ក្រោយពីបានពិនិត្យកោសល្យវិច័យរួច សមត្ថកិច្ចក៏ប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅ ក្នុងគេហដ្ឋាននៃសពភូមិកើតហេតុខាងលើ ៕

No comments:
Post a Comment