ប្រភពព័ត៌មាន
បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អ៊ុន សត្យា ភេទប្រុស
អាយុ២២ឆ្នាំ មានមុខរបជាអាជីករនៅផ្សាររោងក្លឿរ(ប្រទេសថៃ) មានទីលំនៅភូមិកើតហេតុខាងលើ
ត្រូវបានជនសង្ស័យ
ឡើងគាស់ដំបូលផ្ទះយកបានដូចជា ទូរទស្សន៍ម៉ាកសូនី១គ្រឿង
ក្បាលស៊ីឌី១គ្រឿង ធុងហ្គាសចំណុះ៣គីឡូក្រាម១ធុង។
ជនសង្ស័យ
មានឈ្មោះ កែវ ណារ៉ា អាយុ៣១ឆ្នាំ មានមុខរបមិនពិតប្រាកដ
តែមានជំនាញខាងបុកហោប៉ាវ និងលួច
និងលំនៅឋានភូមិកើតហេតុជាមួយគ្នា។
បើតាមប្រភព
បានអោយដឹងថា ជនសង្ស័យខាងលើនេះគឺខាងលួចសាហាវណាស់
ហើយក៏ត្រូវជាបងប្អូនថ្លៃគ្នាផងដែរ
ជនសង្ស័យនេះឧស្សាហ៍ខាងលួចទ្រព្យសម្បត្តិបងប្អូនឯងយកទៅចាយ
យកទៅជក់ថ្នាំញៀន។
លោក ហម
ម៉ុត មេបញ្ជាការក្រុងប៉ោយប៉ែតបានប្រាប់ថ្ងៃទី២៦ ខែតុលានេះថា
ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ក៏បញ្ជាអោយក្រុមការងារអ
ហចុះស្រាវជ្រាវរកជនសង្ស័យភ្លាម
ត្រូវបានឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៥ ខែតុលា
ខណៈពេលជនសង្ស័យបានយករបស់ដែលគេលួចបានបំរ៉ុងយកទៅឆ្លងអូរព្រំដែន
កម្ពុជា ថៃ ខណៈពេលនៅត្រូវបានកម្លាំងកងរាជអាវុធហត្ថ
ចុះល្បាតក៏ធ្វើការឃាត់ខ្លួនភ្លាមៗយកមកឃុំខ្លួនបណ្តុះអាសន្ននៅ
មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
លោកបន្តថា
ក្រោយពីការសាកសួរជនសង្ស័យក៏បានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តនៅ
ទង្វើខាងលើនេះមែន ព្រមទាំងបានប្រមូលបានវត្ថុតាងជាទូរទស្សន៍
និងធុងហ្គាស
តែក្បាលស៊ីឌីជនសង្ស័យបានលក់អោយទៅជនមិនស្គាល់ដែលបានធ្វើដំណើ
តាមផ្លូវ ចំណែកឯទូរទស្សន៍និងធុងហ្គាសវិញពុំមានអ្នកទទួលទិញ
ទើបជនសង្ស័យសំរេចចិត្តយកទៅលក់នៅផ្សាររោងក្លឿរ (ប្រទេសថៃ) តែ
មិនលក់ផងក៏ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបាន។លោក
មេបញ្ជាការអ ហបានបញ្ជាក់ថា
ជនសង្ស័យរូននេះត្រូវបញ្ជូនទៅកាន់បញ្ជាការខេត្តបន្ទាយមានជ័យដើម្បី
ដោះស្រាយតាមច្បាប់៕
ប្រភពៈ ក្រុងកម្ពុជា
No comments:
Post a Comment