ភ្នំពេញ ៖
ក្រុមមុខសញ្ញា ដែលតែងតែធ្វើសកម្មភាព វាយឆក់ប្លន់យក ទ្រព្យសម្បត្តិ
អ្នកដំណើរ ក៏ដូចជនបរទេស ដែលដើរកំសាន្ត តាមមាត់ទន្លេ
ត្រូវបាន សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បី
ធ្វើការសាកសួរ
បន្ទាប់ពីកម្លាំងអាវុធហត្ថ ខណ្ឌដូនពេញឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៣
ខែតុលា ពេលកំពុងធ្វើសកម្ម ភាពជាក់ស្ដែងរួចមក។
មន្ត្រីអាវុធហត្ថការិយាល័យស្រាវជ្រាវកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមមុខសញ្ញាដែលអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបញ្ជូនមកអាវុធហត្ថ រាជធានីនោះ ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌពាក់ព័ន្ធនឹងបទល្មើសលួច និងឆក់ទូរស័ព្ទ កាបូបលុយ ជនបរទេស និងអ្នកកម្សាន្តនៅមាត់ទន្លេ ដោយជនសង្ស័យ៣នាក់ត្រូវបានឃាត់ខ្លួនពីបទលួចម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េពីបុរសម្នាក់ដែលទៅអង្គុយលេងនៅសួនច្បារមាត់ទន្លេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ថ្មីៗនេះ៖

ទី១. ឥត ឫទ្ធី ហៅអូន ភេទប្រុស អាយុ៣២ឆ្នាំ
រស់នៅផ្ទះជួលសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ទី២. ចិត្រ វាសនាហៅចក់
ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅសង្កាត់ស្រះចកខណ្ឌដូនពេញ ទី៣.
ឈ្មោះ ផាន់ ពិសិដ្ឋ ហៅស្ដាំ ភេទប្រុស
អាយុ២២ឆ្នាំស្នាក់នៅផ្ទះជួលសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ក្នុងការឃាត់ខ្លួនមុខសញ្ញាសង្ស័យទាំង៣នាក់ខាងលើនេះ
សមត្ថកិច្ចដកហូតបានម៉ូតូចំនួន២គ្រឿងមួយគ្រឿងម៉ាកសង់កូរ៉េរបស់
ជនរងគ្រោះ មួយគ្រឿងទៀតម៉ាកស្តេបពណ៌ស ជារបស់ក្រុមជនសង្ស័យ
ព្រមទាំងដកហូតបានកាំបិតដងខ្មៅផ្លែស មួយដើមប្រវែងជិត១ម៉ែត្រ
ទូរស័ព្ទដៃ២គ្រឿង កាបូបដៃពណ៌សលាយគ្រាប់អំពិល១ កាបូបខ្មៅស្ពាយ១
និងសម្ភារៈជាប់ខ្លួនមួយចំនួនទៀត។
ប្រភពព័ត៌មានពីអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី២៣ ខែតុលា វេលាម៉ោង១៥រសៀល បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េពី បុរសរងគ្រោះម្នាក់ដោយប្រប្រាស់កាំបិតមួយដើមប្រវែងជិត១ម៉ែត្រជា អាវុធ ខណៈពេលជនរងគ្រោះអង្គុយនៅសួនច្បារមាត់ទន្លេ ដោយសកម្មភាពពួកគេប្រើប្រាស់ដាវជាអាវុធក្នុងការគំរាមកំហែងជនរងគ្រោះ ប៉ុន្តែជនរងគ្រោះភ័យខ្លាំងពេកក៏រត់ចោលម៉ូត ហើយជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ទៅ។ លុះព្រឹកឡើងវេលាម៉ោង១៥រសៀល ទើបអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបញ្ជូនមកអាវុធហត្ថរាជធានីដើម្បី បន្តនីតិវិធីក្រោយពីមានបណ្ដឹងរបស់ជនរងគ្រោះ ហើយករណីនេះជនសង្ស័យទាំង៣នេះក៏បានសារភាពនូវទង្វើដែលពួកគេបានធ្វើ មកលើជនរងគ្រោះផងដែរ។
ដោយឡែកជនសង្ស័យម្នាក់ទៀតត្រូវបានអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួននៅយប់ ថ្ងៃទី២៤ពីបទលួចស្បោងដាក់សម្ភារៈរបស់នារីម្នាក់ដែលមានមុខរបរ បម្រើតាមក្លឹបខណៈពេលដែលនាងកំពុងជិះម៉ូតូកង់៣ជាមួយជនបរទេសម្នា ក់នៅចំណុចខាងជើងវាលមេរុ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ជនសង្ស័យមានឈ្មោះ ស្រ៊ាង កុសល ភេទប្រុស អាយុ២៤ឆ្នាំស្នាក់នៅផ្ទះជួលសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ការឃាត់ខ្លួននេះធ្វើឡើងតាមបណ្ដឹងរបស់នារីរងគ្រោះម្នាក់ឈ្មោះ សួន ម៉ាច អាយុ២៧ឆ្នាំ។ នារីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា នៅយប់ថ្ងៃទី២៤ ខែតុលា ខ្លួនបានជិះម៉ូតូកង់៣តាមដងផ្លូវជាមួយជនបរទេសម្នាក់ ហើយដាក់ឥវ៉ាន់និងសម្ភារៈរបស់ខ្លួននៅក្នុងស្បោងខ្មៅមួយ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវជនសង្ស័យជិះម៉ូតូមកអែប រួចក៏ឆក់ស្បោងសម្ភារៈពណ៌ខ្មៅនោះជិះគេចខ្លួនបាត់ទៅ។ ក្នុងស្បោងខ្មៅនោះមានសំលៀកបំពាក់របស់នាង ខោអាវ ស្បែកជើង និងឆ្នាំសាកទូរស័ព្ទ ដោយពុំមានលុយទេ។ ក្រោយពេលកើតហេតុសមត្ថកិច្ចអាវុធហត្ថខណ្ឌដូនពេញបន្ទាប់ពីទទួលបាន បណ្ដឹងរបស់ជនរងគ្រោះ ក៏ធ្វើការល្បាតតាមដងផ្លូវទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយម៉ូតូមួយគ្រឿង បន្ទាប់ពីកើតហេតុមួយសន្ទុះ។ សរុបសេចក្ដីមកមុខសញ្ញាក្រុមជនសង្ស័យខាងលើនេះគឺសុទ្ធតែជាមុខសញ្ញា ចាស់ដែលត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយូរមកហើយ ទើបតែចាប់បាននៅពេលនេះ ហើយពួកគេតែងតែធ្វើសកម្មភាពលួចឆក់គំរាមយកសម្ភារៈអ្នកទៅកម្សាន្ត តាមមាត់ទន្លេ និងភ្ញៀវទេសចរណ៍បរទេសផងដែរ ដែលសមត្ថកិច្ចតែងតែធ្វើការបោសសំអាតនិងចាប់បញ្ជូនទៅដាក់គុករឿយៗមក ហើយ ប៉ុន្តែមុខសញ្ញាទាំងអស់នោះចេះតែកើតមានឡើង ដោយសារតែលួចឆក់ទ្រព្យសម្បត្តិពីជនរងគ្រោះហើយ ពួកគេតែងតែទៅទិញថ្នាំញៀនជក់ធ្វើឲ្យសកម្មភាពរបស់ពួកគេកាន់តែរីក ដុះដាល ដែលធ្វើឲ្យសមត្ថកិច្ចឈឺក្បាលស្ទើរតែពុំបានដេកពូន។
សមត្ថកិច្ចអាវុធហត្ថរាជធានីសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជនបរទេសត្រូវបង្កើនការប្រុងប្រយ័ត្នទ្រព្យសម្បត្តិផ្ទាល់ខ្លួន បន្ថែមទៀតផង ពិសេសពេលធ្វើដំណើរតាមម៉ូតូឬម៉ូតូកង់៣ដើម្បីទប់ស្កាត់ក្រុម សង្គមងងឹតដែលតែងតែធ្វើសកម្មភាពឆក់នៅពេលដែលជនរងគ្រោះភ្លេចខ្លួន នោះតែម្ដ៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment