របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, October 29, 2013

ឃាត់​ខ្លួន​សង្ឃ​កំហូច​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវៈ

កំពត​ ៖ ​សង្ឃ​កំហូច​ម្នាក់​​​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​សហការ​ជាមួយ​ប៉ូលិស​ស្រុក​ឈូក​ចាប់​ឃាត់​ខ្លួន​តាម​ដីកា​បង្កាប់​លេខ​៣៧១​ ចុះ​ថ្ងៃទី​២៤​ ខែ​តុលា ​ឆ្នាំ​២០១២​ពាក់ព័ន្ធ​នឹង​​ករណី​រំលោភ​សេពសន្ថវៈ​ដែល​បាន​ប្រព្រឹត្តិ​កាល​ ពី​ឆ្នាំ​២០១១។

ហេតុការណ៍​ចាប់​ឃាត់​ខ្លួន​សង្ឃ​កំហូច​នេះ​​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១ ​និង​២៥​នាទី​ថ្ងៃទី​២៨ ​ខែតុលា ​ឆ្នាំ​២០១៣​ ខណៈ​ពេល​សង្ឃ​អង្គ​នេះ​កំពុង​ជិះ​ម៉ូតូ​លើ​ផ្លូវ​ដូន​យ៉យ​ ស្ថិតនៅ​ភូមិ​ព្រៃ​ឃ្មុំ​ឃ​ដូន​យ៉យ ​ស្រុក​ឈូក​ខេត្តកំពត។ លោក​ម៉ៅ​ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​រង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ជា​សង្ឃ​​​នេះ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ ដោយ​អនុវត្ត​​​តាម​ដីកា​​របស់​សាលាដំបូង​ខេត្ត​កំពត​លេខ​៣៧១​ចុះ​ថ្ងៃទី​២៤​ ខែ​តុលា ​ឆ្នាំ​២០១០​ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សេពសន្ថវៈ​ដែល​បាន​ប្រព្រឹត្តិ​កាលពី​ថ្ងៃទី​១២ ​ខែ​មេសា ​ឆ្នាំ​២០១១​នៅ​ភូមិ​ឃុំ​ខាងលើ​រួច​គេចខ្លួន។

លោក​ម៉ៅ​ច័ន្ទ​មធុ​រិ​​ទ្ធ ​បន្ត​ទៀត​ថា​ ជនសង្ស័យ​នេះ​មានឈ្មោះ​សែម​ ផ្ល​យ ​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​មាន​ស្រុកកំណើត​ភូមិ​ពាក់​ស្នែង ​ឃុំ​ពាក់​ស្នែង ​ស្រុក​អង្គ​ធំ​ ខេត្ត​សៀមរាប។ ចំណែក​ជន​រងគ្រោះ​ឈ្មោះ​ផាន​ស្រី​ហន ​អាយុ​១៩​ឆ្នាំ​ជា​នារី​គ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​ជនសង្ស័យ។ ក្រោយពី​បាន​រំលោភ​នារី​រងគ្រោះ​ ​​​ជនសង្ស័យ​នេះ​បាន​រត់​គេច​ខ្លួន​ទៅ​ស្រុកកំណើត រួច​បួស​ជា​សង្ឃ​បាន​ជាង​មួយ​វស្សា​ក៏​ត្រឡប់​មកវិញ​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែម្ដង។ លោក​ម៉ៅ​ច័ន្ទ​មធុ​រិ​ទ្ឋ​ បាន​បញ្ជាក់​ថា​ ក្រោយពី​បាន​ឃាត់​ខ្លួន​សង្ឃ​កំហូច​នេះ​ភ្លាម ​លោក​ក៏​បាន​សហការ​ជាមួយ​មន្ត្រី​ធម្មការ​ស្រុក​បញ្ជូន​សង្ឃ​​រូប​នេះ​ទៅ​ ឲ្យ​អនុគណៈ​វត្ត​ដីក្រហម​ដើម្បី​ផ្សឹក។ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ តុលាការខេត្ត៕


No comments: