
គេហទំព័របានបន្តថា ជំនួយមនុស្សធម៌ ដែល គ្រោងនឹងផ្តល់តាមរយៈ អង្គការកម្មវិធី ស្បៀងអាហារពិភពលោក (WFP) ប្រចាំនៅកម្ពុជា នាពេលខាងមុខនេះ ហើយជំនួយនេះ នឹងជួយ ដល់កុមារកម្ពុជា ចំនួន១៥ម៉ឺននាក់ ឲ្យបានរៀន សូត្រជាប្រចាំថ្ងៃក្នុងរយៈពេលបីឆ្នាំ។
ជំនួយបែបលក្ខណៈមនុស្សធម៌ របស់សហរដ្ឋអាមេរិកនេះ គឺក្នុងគោលបំណង ជួយកាត់បន្ថយការស្រេកឃ្លាន ដល់កុមារកម្ពុជា ដែលកំពុងកើតមាននោះ ហើយជំនួយ នេះ ក៏ជាការបញ្ជាក់ អំពីការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយអត្រាក្មេង មិនចូលសាលាផងដែរ។
គេហទំព័របានបន្តថា ការទទួលទានអាហារ មិនបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់កុមារនោះទេ ប៉ុន្តែវាក៏បានធ្វើឲ្យប៉ះពាល់ដល់ ប្រទេស សម្រាប់ការអភិវឌ្ឍន៍ ទៅថ្ងៃមុខថែមទៀតផង។ ហើយតាមរយៈនេះ ក្រសួងកសិកម្មអាមេរិក ក្នុងភាពជាដៃគូ ក្នុងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ជាមួយ អង្គការសហប្រជាជាតិ មានគោលបំណង ដើម្បីកាត់បន្ថយការស្រេកឃ្លានរបស់កុមារ និងដើម្បីជួយកុមារកម្ពុជា ឲ្យមានសក្តានុពល ក្នុងការអភិវឌ្ឍពេញលេញ របស់ ពួកគេ ពោលគឺការសិក្សាតែម្តង។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០០៣ មក រហូតដល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយបែបមនុស្សធម៌នេះ តាមរយៈអង្គការកម្មវិធី ស្បៀងអាហារពិភពលោក (WFP) ចំនួន៧៥លានដុល្លារដល់កម្ពុជា ហើយជំនួយចុងក្រោងនេះ នឹងជួយដល់កុមារកម្ពុជា ឲ្យបានសិក្សាយ៉ាងហោចណាស់ ចំនួន៨០ភាគរយ ក្នុងចំណោម កុមារដែលនៅខេត្តទាំងបីខាងលើនោះ៕


ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment